ស្រ្តីមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឆាប់ៗនេះ
(ភ្នំពេញ) ៖ ដើម្បីអាចផ្តល់កិច្ចគាំពារដល់ស្រ្តីមានផ្ទៃពោះក្នុង ពន្ធនាគារឱ្យទទួលបានប្រាក់ឧបត្ថម្ភ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម – NSPC Cambodia នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីគិតគូរផ្តល់អត្ថប្រយោជន៍ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និងទទួលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការគិតគូរនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។…