(កំពង់ស្ពឺ) ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវហើយ ពីបទ «ទ្វេរពន្ធភាព» បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានឱ្យដឹងនៅថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ដោយបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា៤ និង៩ នៃច្បាប់ឯកពន្ធភាព។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។ […]
Author: sknews
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ពន្លឿនសកម្មភាពក្រុមជាងជួសជុលស្ពានបាឡេ ២ខ្សែ ដែលរងការខូចខាតដើម្បីជាប្រយោជន៍ពលរដ្ឋជាច្រើនពាន់គ្រួសារ
(ស្ទឹងត្រែង) ៖ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ស្ពានបាឡេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឃុំអូររៃ និងឃុំកាំងចាម ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ចំពោះការខកខានមិនបានបានប្រើប្រាស់ស្ពានខាងលើក្នុងរយៈពេលខ្លីបំផុត ដែលខណៈពេលនេះអាជ្ញាធរស្រុក កំពុងជំរុញក្រុមជាង ឱ្យញាប់ដៃជើងក្នុងការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ជៀសការរាំងស្ទះការធ្វើដំណើររបស់បងប្អូន ។ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យថា ស្ពានបាឡេដែលរងការខូចខាតខាងលើ មានចំនួន ០២ ខ្សែ ដែលមានប្រវែងសរុបជិត ៦០ ម៉ែត្រ ត្រង់ចំណុចអូរល្វារ និងអូរកំបោរ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកអភិបាលស្រុក បានបន្តថា ខណៈស្ពានកំពុងជួសជុល គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ តែស្រុកបានធ្វើផ្លូវបណ្ដោះអាសន្នមួយ ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លងកាត់រួចហើយ ។ លោកអភិបាលស្រុក បានបន្តឱ្យដឹងទៀតថា ស្ពានខាងលើមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកកសិផលផ្សេងៗដែលពួកគាត់ធ្វើបាន មកកាន់ទីផ្សារ ដូច្នេះអាជ្ញារស្រុកបានចុះជំរុញក្រុមជាង និងធ្វើការអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជនថែមទៀតផងដែរ ដើម្បីដំណើរការឱ្យបានឆាប់ហើយរួចរាល់ ៕
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមធាក់ប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់ ១៨នាក់
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ១៨ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស បានប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និងលួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ ) និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខរួមគ្នាជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។ លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៨ នាក់ ពីបទល្មើសដោយឡែកពីគ្នា និងដកហូតបានម៉ូតូទាំងអស់ ចំនួន ០៩ គ្រឿង កាំបិតប៉័ងតោ ចំនួន ០៣, ដុំថ្មចំនួន ០៣ ដុំ និងកាំភ្លើងខ្លី (ប្រើប្រាស់ហ្គាស) ម៉ាកឡុក ១៧ មួយដើម ។ លោកនាយការិយាល័យ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលការិយាល័យកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង ចំនួន […]
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានបញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនពីបទក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មី
(កំពង់ស្ពឺ) ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី ។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ តាមអាធិបញ្ជារបស់ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច ។ ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ។ ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ […]
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៧ ៖ ១៥ នាទី មានករណីឃាតកម្ម ប្រើញញួរវាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច ៕
គ្រោះថ្នាក់ចរចរណ៍ក្នុងឆ្នាំ២០២៣ មានអ្នកស្លាប់ និងរងរបួសជាង ៦០០០នាក់
(ភ្នំពេញ) ៖ មនុស្សយ៉ាងតិចចំនួន ១,៥៩០នាក់ បានស្លាប់ និង៤,៥១៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៣។ មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ចេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន ៣៤១លើក ស្មើនឹង១១ភាគរយ ខណៈឆ្នាំ២០២២ គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន ២៩៧៦លើក។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានចំនួន ១,៥៩០នាក់ ថយចុះចំនួន ១១៩នាក់ ស្មើនឹង ៧ភាគរយ ដោយឆ្នាំ២០២២ មានអ្នកស្លាប់រហូតដល់ ១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន ៤,៥១៥នាក់ កើនឡើងចំនួន ៤៨៩នាក់ ស្មើនឹង១២ភាគរយ។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែល្បឿន ៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគរយ, មិនប្រកាន់ស្ដាំ ៩ភាគរយ, បត់មិនប្រយ័ត្ន ៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តាយាន ៥ភាគរយ, […]
អគ្គិភ័យឆាបឆេះរោងចក្របោកគក់មួយ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យស្លាប់មនុស្សម្នាក់
(កណ្តាល) ៖ អគារោងចក្របោកគក់មួយនៅស្រុកកៀនស្វាយ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦:៥៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រនេះជារោងចក្រកាត់ដេរខោខូវបយ និងបោកគក់ ហើយអគារអគ្គិភ័យឆាបឆេះជាអគាបោកគក់ សង់ពីគ្រោងដែក ជញ្ជាំងបេតុង ប្រក់ស័ង្កសី ទំហំ៤០ម៉ែត្រ x ១២០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ខាងក្នុងទាំងស្រុង ទោះជាសមត្ថកិច្ចខិតខំជួយសង្គ្រោះប្រើប្រាស់រថយន្តទឹកជាច្រើគ្រឿងក៏ដោយ និងបណ្តាលឱ្យស្ត្រីម្នាក់បាត់ជីវិតក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម្ម តែមិនទាន់ដឹងថា ជាកម្មការិនី ជនជាតិខ្មែរ ឬជាជនជាតិចិន នៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច័យ។ ចំពោះមូលហេតុ សង្ស័យផ្ទុះឡចំហាយទឹក ឬទុស្សេចរន្តភ្លើង តែសម្ភារ គ្រឿងបំពាក់ អីវ៉ាន់ ក្នុងអគារត្រូវបានភ្លើងឆេះអស់ទាំងស្រុង។ គិតមកដល់វេលាម៉ោង ១១ព្រឹក ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕
គ្រោះថ្នាក់ចរាចរស្លាប់ ឃណៈជិះម៉ូតូទៅមន្ទីរពេទ្យមើលសាច់ញាតិ ដោយយន្តសេរីទំំនើបបុកផ្ទប់នឹងតូបកាហ្វេ នៅខណ្ឌព្រែកព្នៅ
(ភ្នំពេញ) ៖ បុរសចំណាស់វ័យ ៦៣ឆ្នាំម្នាក់ ត្រូវរថយន្តរថយន្ត១គ្រឿងបើកមកបុកផ្ទប់នឹងតូបកាហ្វេ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូសំដៅទៅមន្ទីរពេទ្យ ទៅមើលសាច់ញាតិ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ ផ្លូវបំបែកជា៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ បានឃើញបុរសរងគ្រោះ កំពុងបើកបរម៉ូតូ រីឯប្រពន្ធរបស់គាត់កំពុងបើកបរម៉ូតូ១គ្រឿងដូចគ្នាតាមពីក្រោយ ដោយបុរសរងគ្រោះធ្វើដំណើរមកមុនរាងឆ្ងាយជាងប្រពន្ធបន្តិច ពេលបុរសរងគ្រោះខាងលើជិះម៉ូតូដល់ចំណុចតូបខាងហ្វេ ដែលមានស្លាកយីហោ រ៉ានីកាហ្វេ ត្រង់ចំណុចផ្លូវបំបែកជា៣ ក៏ស្រាប់តែឃើញរថយន្តបង្កម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរក្នុងល្បឿនលឿន សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង។ ឃើញដូចនេះ បុរសរងគ្រោះបានបន្ថយល្បឿន រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវមុនបត់ស្តាំ រួចចាំរថយន្តបង្កទៅឱ្យផុតសិន នឹងបានធ្វើដំណើរបន្ត តែជាអកុសលរថយន្តបង្កមិនបានបត់ទៅឆ្វេង ឬស្តាំនោះទេ គេបើកសំដៅទៅបុកបុរសរងគ្រោះវ័យ ៦៣ឆ្នាំខាងលើទាំងកំរោល បណ្តាលឲ្យម៉ូតូនៅក្រោមកង់រថយន្ត ខណៈមនុសរបួសធ្ងន់រហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ជាមួយឈាមហូរដាបពេញផ្លូវ។ ករណីខាងលើនេះ រថយន្តបានបុករះទៅលើមនុស្សម្នាក់ ម៉ូតូ១គ្រឿង បង្កការខូចខាតដល់តូបកាហ្វេ ធុងទឹកអំពៅ […]
សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ៧នាក់ រហ័សនាមក្រុម NY3 ទៅតុលាការ ករណីព្រួតគ្នា កាប់គូជម្លោះរបួសធ្ងន់
(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ ក្នុងចំណោមបក្ខពួក ចំនួន ១០ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចគ្រឿងអលង្កា និងទទួលផលចោរកម្ម
(ភ្នំពេញ) ៖ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ ៖ ០០ នាទី កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ១-ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ដកហូតវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ០៥ វង់ (ឃាត់ខ្លួន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ ៖ ០០នាទី) ។ នៅថ្ងៃទី១៦ […]