(បាត់ដំបង) ៖ ទីតាំងប្រព្រឹត្តបទល្មើសនេសាទ ចំនួន ០៤ កន្លែង ដែលស្ថិតក្នុងតំបន់ «អតីតដែនឡូត៍នេសាទលេខ១» ត្រូវបានមន្ត្រីកម្លាំងជលផល ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផង ចុះទៅកាប់កម្ទេចចោល កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កម្លាំងចុះបង្ក្រាប បានឱ្យដឹងថា កម្លាំងចម្រុះរបស់ស្រុកឯកភ្នំ ដែលដឹកនាំដោយមន្ត្រីជលផល បានចុះទៅកាន់តំបន់ «អតីតដែនឡូត៍នេសាទលេខ១» ដោយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ ចំនួន ០៤ ទីតាំង ។ ប្រភពដដែល បានឱ្យដឹងទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះបានកាប់បំផ្លាញចោលរួមមាន៖ សាច់ស្បៃមង ប្រវែង ២.៣០០ ម៉ែត្រ បង្គោលឈើជាង ៨០០ ដើម ឡុកចាប់ត្រី ចំនួន ០៩ និងព្រលែងកូនត្រីជាច្រើនគីឡូក្រាមចូលទឹកវិញ តែមុខសញ្ញាជនប្រព្រឹត្ត សមត្ថកិច្ចហាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មានការកត់សម្គាល់ដែរថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅប្រចាំការនៅតំបន់ទន្លេសាបតែម្ដង ដើម្បីបង្ក្រាបបទល្មើសនេសាទ ។ ប៉ុន្មានខែកន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះ តែងចុះបង្ក្រាបបទល្មើសនេះស្ទើររាល់ថ្ងៃ […]
Author: sknews
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដកហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលកម្លាំងការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍ ក្នុងការឃាត់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ […]
ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍
(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម និងលោកមេឃុំខ្សែត្រ ចុះមកដោះស្រាយ ឱ្យក្រុមអាជីវករដឹកដីស្រោចទឹកជាប្រចាំទើបអនុញ្ញាត ឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។ បើតាមអាជ្ញាធរឃុំខ្សែត្រ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដឹកដីជាច្រើន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៍ដីលក់ ហើយបានដឹកដី ទៅចាក់ឱ្យក្រុមហ៊ុន នៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អាជ្ញាធរ បន្ថែមថា ក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្មពី រដ្ឋបាលឃុំខ្សែត្រ រួចហើយ […]
ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបានជាង ៤ម៉ឺនតោន បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ១ពាន់តោន
(កំពង់ឆ្នាំង) ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយសម្បូរត្រី ដោយសារតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង ០៤ ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។ លោក លី ឡា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបាន ចំនួន ៤១.១៦៥ តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង ចំនួន ១.០០០ តោន ។ លោកនាយខណ្ឌ បានបញ្ជាក់ថា ការកើនឡើងនៃផលត្រីនេះ ដោយកត្តាធម្មជាតិ និងបទល្មើសមានការថយចុះ ។ លោក លី ឡា បានឱ្យដឹងទៀតថា កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់ […]
ផ្លូវលេខ៣៧៧ ភ្ជាប់ពីរង្វង់មូលព្រាបស ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន២២%ហើយ គិតត្រឹមខែមករានេះ
(ក្រចេះ) ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះ ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មីបានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ។ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រេីនថែមទៀត ហេីយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះ អាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ , រមណីយដ្ឋានទឹកជួរកាំពី ,ទៅទស្សនាវិហារសសរ ១០០ , និងតំបន់ទេសចរណ៍ផ្សេងៗជាច្រេីនទៀត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់ ស្ថិតក្រោមគម្រោង RCIP បានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ផ្លូវខេត្តលេខ៣៧៧ (ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ) ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមានស្ពាន ៩កន្លែង ប្រវែងសរុប៤១៣ម៉ែត្រ សម្រេចបានលទ្ធផល២២% គិតត្រឹមខែមករា ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុន POLY Chanda Engineering Co.,Ltd ។ តាមការឲ្យដឹងពីលោក សង ប៊ុនថេន […]
កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរឿងញៀនជាង ១តោន ទៅតុលាការ
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីបន្តនីតិវិធីតាមច្បាប់ ។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) -នឹងសម្ភារៈមួយចំនួនទៀត បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មកផ្តន្ទាទោសតាមច្បាប់ ៕
៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងបាន ៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការ
(ភ្នំពេញ) ៖ រយៈពេល៣សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ យោងតាមការបញ្ជាក់ពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ក្រាបទាំង ៤៣ទីតាំងនេះ មានមនុស្ស ៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ៕
ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៤នាក់ និងរកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម នៅខេត្តកំពត
(កំពត) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពត បានប្រើរយ:ពេល ០២ ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្ថិតក្នុងបណ្តាញបក្ខពួកតែមួយ និងដកហូតគ្រឿងញៀនបានជិត ០៣ គីឡូក្រាម ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីចែកចាយគ្រឿងញៀនក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានបញ្ជាដល់លោកវរសេនីយ៍ឯក ទឹម សុភាព ឱ្យចុះស៊ើបអង្កេត ស្រាវជ្រាវ និងដាក់កម្លាំងឃ្លាំមើលភ្លាមៗ ។ មិនយូរប៉ុន្មាន ស្រាប់តែឃើញជនសង្ស័យម្នាក់ មកចែកចាយនៅចំណុចផ្លូវបេតុងក្នុងភូមិសុវណ្ណសាគរ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាមួយគ្រឿងញៀន ០១ កញ្ចប់ ។ ប្រភពដដែល បានបញ្ជាក់ថា តាមរយ:ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏ឈានទៅរកឃើញបក្ខពួកចំនួន ០២ នាក់ បន្ថែមទៀត គឺម្នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០១ ៖ ៣០ នាទី […]
រកឃើញបង្គាចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម នៅរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រី ក.ប.ប. រកឃើញបង្គាមានចាក់សារធាតុចាហួយ ចំនួន ១៦០ គីឡូក្រាម ហើយត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល ។ នេះបើយោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ ។ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ករណីខាងលើនេះដែរ មានចំនួន ០១ ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម ។ យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យ នៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន ០៤ កេស ស្មើនឹង […]
សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាមថា នឹងធ្វើអត្តឃាតទាំងឪពុក និងកូន នៅស្រុកអង្គរជ័យ
(កំពត) ៖ ក្រោយទទួលបានព័ត៌មាន ក៏ដូចជាការបង្ហោះវីដេអូពាក់ព័ន្ធករណីគំរាមថា ទៅធ្វើអត្តឃាតទាំងឪពុក និងកូន នៅក្នុងស្រុកអង្គរជ័យ ស្នងការនគរបាលខេត្តកំពត បានចេញប្រត្តិបត្តិការស្វែងរកជនរងគ្រោះ ០២ នាក់ឪពុក និងកូនភ្លាមៗ ។ នេះបើយោងតាមរយៈហ្វេសបុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្វែងរកជនរងគ្រោះភ្លាមៗ ដោយកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យ មានភ្នំច្រើន ហើយព្រឹកនេះ និងបន្តប្រើប្រាស់វិធានការជំនាញ និងកម្លាំងបន្ថែម ដើម្បីស្វែងរកជនរងគ្រោះ ។ ទន្ទឹមនឹងនោះដែរ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីគំរាមទៅធ្វើអត្តឃាតទាំងឪពុក និងកូននេះ ផ្តើមចេញពីបញ្ហាក្នុងគ្រួសារ ៕