ព័ត៌មានជាតិ

ចេញផ្សាយដោយ DTD NEWS ONLINE www.sknews24online.com ថ្ងៃទី ២៤.១២.២០២៣ ការិយាល័យ.0885003800/015832583 សកម្មភាពភាពកាយដីភ្នំជាប់និងចង្កេះភ្នំ របស់ ឈ្មោះ ឡូឡា ( រហ័សនាម) នៅថ្ងៃទី ២៤.១២.២៣ ក្រុមកាងារបានចុះទៅដល់ទីតាំងពីកន្លែងជាប់គ្នា 1ស្ដិតនៅក្រោយសាលាបឋមសិក្សា ពោរោង ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស នៅជាប់និងកង្កេះភ្នំកាយរួងចូលដល់ផ្ទៃនៃភ្នំ តែសកម្មភាពនៅថ្ងៃដដែលអង្គភាពយើងមិនបានឃើញគ្រឿងចក្រកំពុងកាយនោះទេ តែដាននៅថ្មីនៅឡើយតាមរូបភាពខាងក្រោម ។ ប្រភពបង្ហើបថាក្រោយពេលឃើញសារព័ត៌មានក្នុងស្រុផ្សាយមកទើបគេយកគ្រឿងក្រចេញ ហើយមកកាយនិងទីតាំងជាប់គ្នានៅជាប់ជើងភ្នំបំណងយកដីលក់ អាចនិងធ្វើជាអាជីវកម្មបំលែងផ្សេងៗ ដូចជាអាចនិងកាយអោយជ្រៅអាចនិងធ្វើអាជីវកម្មខ្សាច់ពីព្រោះដីនៅទីនោះឃើញមានខ្សាច់ច្រើន ។ តើលោកមេឃុំ និងមន្រ្តីជំនាញរ៉ែថាមពលមានបានឃើញដែរទេ ឬលោកលើកដៃបាំងភ្នែក ឬកន្លេលធំបន្លំដេក ក្រុមការងារយើងបានជួបនិងម្ចាស់ផ្ទាល់ដើម្បីសុំការបំភ្លឺ តែលោកមិនបាននិយាយជាមួយនិងអង្គភាពយើងខ្ញុំដោយស្រូលនោះទេ ដោយប្រើពាក្យអសររោះគ្មានក្រមសិលធម៌ ឆ្លើយថាអត់ដឹងកន្លែងអាណាទេ ហើយថតរថយន្ត និងថតរូបក្រុមកាងារយើង រួចក៌ដេញអោយក្រុមកាងារ យកឡានចេញទើសឡាន គេចូលដឹកដី កាយវិការសំដីគ្មានសិលធម៏បែបនេះ តើលោកអាងអំណាចអាងស្បែកខ្លាឬតោនៅពីក្រោយខ្នង? តាមប្រសាសន៍របស់លោកអភិបាលស្រុកលោកបានអោយSTDដឹងនៅថ្ងៃដដែលថា ក្រុមជំនាញរ៉ែនិងស្រុកបានចុះពិនិត្យឃើញថាបានកាយលើសដីផ្លង់រឹងប្រាកតមេន ម្ចាស់ខាងលើមិនទាន់បានសុំច្បាប់រ៉ែនិងថាមពលទេមានត្រឹមស្រុក ហើយក៌បានធ្វើកិច្ចសន្យាជាមួយម្ចាស់នោះអោយបញ្ឈប់រួចរាល់ដែរ ហើយចំពោះការផាកវិន័យមន្ទីរ កំពុងអនុវត្តន៍តាមផ្លូវផ្បាប់៕ សូមមេត្តាមន្ត្រីពាក់ព័ន្ធជួយអនុវត្តន៍ ចុះពិនិត្យអោយបានត្រឹមត្រូវថាតើ ការកាយភ្នំស្រស់ៗបែបនេះតើច្បាប់ខាងណាអ្នកចេញអោយបុគ្គលចំលើយខាងលើនោះ […]

ព័ត៌មានជាតិ

ត្រាំកក់តាកែវ មាន់ជល់អនឡាញ យ៉ូគី ឆ្នោតម៉ាសុីន ខុសច្បាប់ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយ#STDNEWS ONLINE www.sknews24online.com 0885003800/015832583 រីករាលដាលដូចផ្សិត ទោះតែបង្រ្គាបឬណែនាំ ពីណាក់លោកអភិបាលឬលោកអធិការម្ដងម្កាល ក៌នៅតែរីករាលដូចផ្សិត បើលោកនាយប៉ុស្តិ៍តាមគោលដៅសម្ងំស្ងៀមដូចអ្នកតាចាំសំណែន គឺមិនងាយនិងបង្រ្គាបបានអស់ទេ មួយថ្ងៃៗសង្កេតឃើញក្រុមអ្នកញៀនល្បែងទាំងនោះនៅមិនសុខ ជុំគ្នាផឹកសុី ចាក់ល្បែងស៊ីសងស្រែកហ៊ោសប្បាយ តើសេដ្ឋកិច្ចគ្រួសាររុងរឿងរបស់ពួកគាត់យ៉ាងម៉ែចទៅវិញ? តើភូមិឃុំសុវត្ថិភាពយើងមានសុវត្ថិភាពនូវត្រង់ណាបើល្បែងពាសពេញបែបនេះ ? អង្គភាពយើង ក៌ដូចជាពលរដ្ឋសង្ឃឹមថា លោកនាយប៉ុស្តិ៍គ្រប់គោលដៅ គ្រប់ប៉ុស្តិ៍រដ្ឋបាល ចូលរូមបិទចោលកុំអោយមាននូវរាល់ល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្ររបស់អស់លោកគ្រប់គ្រង ៕ ផ្សាយព័ត៌មានពិតមិនប្រឌិត

ព័ត៌មានជាតិ

ប្រាសាទភ្នំជីសូរកំពុងប្រឈមនឹងហានិភ័យដោយសារការជីករណ្ដៅដីជ្រៅដល់ក្បាលប្រែតនៅជើងភ្នំ ដោយ#គេហទំព័រ STD.News.online ការិយាយល័យ 015832583 ៩.១២.២០២៣ គេមិនដឹងថា តើចៅហ្វាយស្រុកសំរោង ខេត្តតាកែវ បានបិទភ្នែកបត់ដុំដៃ ឃុបឃិតជាមួយពួកឈ្មួញយ៉ាងណានោះទេបានជាបណ្ដោយឲ្យមានសកម្មភាពជីកកកាយយកអាចម៍ដីនៅជើងភ្នំប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងភូមិ អំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យ៉ាងគគ្រឹក គគ្រេងដែលសកម្មភាពរថយន្តកាយ និងដឹកអាចម៍ដីមើលទៅដូចស្រមោច។ អ្នកភូមិក្បែរខាង បានត្រឹមបើក ភ្នែកមើល សម្លឹងទៅប្រាសាទនៅលើកំពូលភ្នំជីសូរដែលកំពុងប្រឈមនឹងហានិភ័យ រលំបាក់នៅថ្ងៃណាមួយមិនខាន។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឡានទឹកដីរាប់សិបគ្រឿងរាល់ថ្ងៃ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៍ដីក្នុងជម្រៅដ៏ក្បាលប្រេត ដឹកបន្តកន្ទុយគ្នាហុយទ្រលោម សំដៅមកតាមផ្លូវជាតិលេខ២។ គេឃើញគ្រឿងចក្រមុជងើបៗក្នុងជម្រៅដ៏សែនជ្រៅ ឯបាតរណ្ដៅនៅលើបរិវេណអតីតអាងទឹក១កន្លែង ដែលមានទំហំប្រហែលជាពីរហិចតា ដែលសកម្មភាពនេះគឺប្រាកដណាស់ត្រូវប្រឈមនឹងហានិភ័យដល់តួប្រាសាទនៅលើកំពូលភ្នំជីសូរ។ អ្នកភូមិប្រាប់ថាមិនដែលឃើញអាជ្ញាធរមូលដ្ឋានភូមិឃុំចុះទៅមើលនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមូលដ្ឋានភូមិ,ឃុំ ធ្វើឲ្យប្រជាពលរដ្ឋមន្ទិលសង្ស័យថា ទំនងជាដោយសារមាន ការគាបសង្កត់ ពីថ្នាក់ស្រុក ឬខេត្តមិនឲ្យមាត់កឬក្អក គ្រហែមចំពោះវិបត្តិសង្គមមួយ ដែលកំពុងកើតឡើងនៅជើងប្រាសាទភ្នំជីសូរនេះ។ អ្វីដែលអ្នកភូមិមើលឃើញថាវាជាហានិភ័យនោះ ពីព្រោះជម្រៅដែលគេជីក គឺជ្រៅខ្លាំងណាស់។ អាចនិយាយបានថា ដល់ឬសបាតកែវ នៃភ្នំនោះថែមទៀតផង។ ដូច្នេះបើមិនរលំភ្នំជីសូរ នោះទេទើបវាចម្លែក។ ហើយអ្វីដែលចម្លែកជាងនេះ ទៅទៀតប្រជាពលរដ្ឋ,អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកដែលរស់នៅជិតខាងតំបន់ភ្នំជីសូរ ហាក់ដូចជាបានត្រឹមសម្លឹងមើលប្រាសាទដោយសង្វេគស្រណោះស្រណោក […]

ព័ត៌មានជាតិ

ចាងហ្វាងកាសែតត្រូវបានចាប់ខ្លូនម្នាកទៀតហើយពីសំណាក់អ្នកមានអំណាច៕ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ គិតរហូតមកទល់ពេលនេះរយៈពេល២ថ្ងៃមកហើយ។ ប្រភពព័ត៌មានពីសាច់ញាតិលោក នួន មេសា បានឲ្យដឹងថា៖ កាលឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ជាមួយលោកនាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប៕

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពងចាម មានករណីបែកធ្លាយវីឌីអូទារកកម្មលើអតិតះអ្នកកសែតក្នុងស្រុកឈ្មោះ ជាងហាចជាងហួយ

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង ឆ្នាំ២០២៤ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង ឆ្នាំ២០២៤ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង ឆ្នាំ២០២៤ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។កំពង់ស្ពឺ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

លោកអភិបាលស្រុកដំណាក់ចង្អើរ ចេញលិខិតបំភ្លឺព័ត៌មានក្រោយពេលមានសារព័ត៌មានមួយចំនួនផ្សាយខុសកាពិតព្រោងព្រាតធ្វើអោយប៉ះពាល់សតិអារម្មណ៍ដល់ស្រុក លោកបានអោយSTDដឹងថា លោកមិនហ៊ានបំពានប្រសាសន៍របស់សម្ដេចសូម្បីតែមួយមីលីម៉ែត្រគឺអនុវត្តយ៉ាងតឹងរឹង ស្ដីអំពីអនុក្រឹត្យកាត់ដីជូនលោកអ៊ុក ត្រេវ ត្រង់ថាលោក អ៊ុក ត្រេវ បានផ្លង់ហើយលក់អោយអ្នកបន្តទៀតជាសិទ្ធរបស់គេទេ មិនអាចហាមឃាត់បានទេ សូមអ្នកសារព័ត៌មានមេត្តាជ្រាប ៕ លោកប្រធានមន្ទីរសុរិយោដីលោកបានចេញសេចក្ថ៊បំភ្លឺយ៉ាងចកបាស់ៗថា ទាក់ទិននិងការផ្ទេរសិទ្ធវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដីទំហំ765000ម៉ែត្រការេមកចៅ ដូម៉ានេត្រ គឺ ឈ្មោះ អ៊ុក ត្រេវ បានផ្ដិតមេដៃ លើឯកសារ ទិញលក់នៅចំពោះមុខមន្ត្រីជំនាញ ពិតប្រាកដ ព្រមទាំងមានឯកសារយោងគ្រប់គ្រាន់ស្រមតាមនិតិវិធីសេវាសុរិយោដី ទើបមន្ទីរអាចចុះបញ្ជីបន្តបាន៕ លោកអ៊ុក ត្រេវ ក្រោយពេលបែកសារសំលេង នៅថ្ងៃទី1/12/23 បានអោយSTDដឹងថា រូមលោកគណៈពេលនេះ មិនមានអ្វីពាក់ព័ន្ធនិងដីខាងលើទៀតឡើយគឺលោកបានត្រឹមតែចាំផ្ដឹតមេដៃ តែប៉ុណ្ណោះ ចុះតើហេតុអ្វីបានជាលោកអោយសារព័ត៌មានចុះផ្សាយពីអាជ្ញាធរទៅវិញ ឬមួយលោកមានចេតនា ចង់បំបាក់កិត្តិយសនិង បំបាក់នូវការខិតខំប្រឹងប្រែងរបស់របស់មន្រ្តីរដ្ឋដែលបំរើរាស្រ្ដ អាងលោកមានបគ្បមានពួក ឬលោកចង់បង្កើត ចលាចលអោយពលរដ្ឋស្អប់ថ្នាក់ដឹកនាំខ្លូន ? សង្ឃឹមថាលោកនិងដឹងការពិតក្រោយពេលអាជ្ញាធរពិនិត្យលើលិខិតស្នាម ទុកអោយច្បាប់អ្នកកំណត់និងបន្តនិតិវិធីចំពោះលោកទៅចុះ  ៕