ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំជាកម្លាំងអាវុធហត្ថ

(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ចុះទៅពិនិត្យ ។ លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ គុជ វិតី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក និងបានដកហូតឯកសណ្ឋាន ពណ៌ទឹកប៊ិក មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ០១ កំប្លេរ ស្បែកជើងកវែង ចំនួន ០១ […]

ព័ត៌មានសន្តិសុខសង្គម

លោកវរសេនីយ៌ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់នៅតែបន្តគឃ្លើនយកលុយពីពលរដ្ឋឆ្លងដែនទៅប្រទេសថៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបជាព័ត៌មាន លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែង តាំងមុខតំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដម សេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយ ពីគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយៗ នាពេលកន្លងមក ហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។ ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាមច្បាប់,អនុវត្តទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងការ ណែនាំរបស់ក្រសួងមហាផ្ទៃ នៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ ពលករឆ្លងដែននិងអាជីវកររកស៊ីចេញ ចូលកម្ពុជាថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។ ប្រជាពលរដ្ឋដែលឆ្លងដែននៅទីនេះនិយាយថា នរណាក៏ដូចនរណាដែរ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួន ២ទីតាំង នៅខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ ចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។ សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាប និងដកហូតបាន រួមមាន៖ ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ ២.បង្គោល ចំនួន ៥៤០ ដើម ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។ បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕

ព័ត៌មានជាតិ

ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ០៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៤ គ្រឿង ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៦ គ្រឿង និងអេស្កាវ៉ាទ័រ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម

(ត្បូងឃ្មុំ) ៖ ពិធីចាប់ត្រីនៅបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តិទៅតាមការគ្រោងទុក ក្នុងឆ្នាំ២០២៤ នេះ ពោលគឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពិធីនេះបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ។ ឆ្នាំ២០២៤ នេះ ក៏មិនខុសឆ្នាំមុនៗដែរ គឺមានប្រជាពលរដ្ឋមកចូលរួមចាប់ត្រីតាមបែបប្រពៃណីបុរាណរាប់ពាន់នាក់ ខណៈគ្រាន់តែព្រះអាទិត្យរះឡើងគឺមានបងប្អូនប្រជាពលរដ្ឋមករង់ចាំយ៉ាងច្រើនកុះករ ដើម្បីត្រៀមចាប់ត្រី ជាមួយឧបករ ដូចជាអង្រុត ឈ្នៀង ត្រក់ ក្អក ។ល ។ ជាមួយការចូលរួមយ៉ាងសប្បាយរីករាយនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក៏បានផ្តល់ការរៀបចំនំបញ្ចុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមពិធីចាប់ត្រីនេះ ទទួលទានផងដែរ ។ សូមជម្រាបថា បឹងត្រពាំងក្រម ដែលស្ថិតនៅក្នុងភូមិសាទំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺមានអាយុកាលរាប់រយឆ្នាំមកហើយ ខណៈកម្មវិធីចាប់ត្រីតាមបែបប្រពៃណី បុរាណនេះ ក៏កើតមានតាំងពីយូរលង់មកហើយដែរ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកមេមត់ ៕

ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ! ចាប់បានឃាតកររំលោភសម្លាប់ស្ត្រីពោះធំ ៥ខែ ប្លន់យកម៉ូតូ និងទូរសព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

សមត្ថកិច្ច​ចាប់បានហើយឃាតករំលោភ​ស្ត្រី​ពោះ​ធំ ៥ ខែ សម្លាប់​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ រួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ កាលពី​វេលា​ម៉ោង​ប្រមាណ ១៣ និង ៤៥ នាទី ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៤ និង​ប្រទះ​ឃើញ​សាកសព​នៅ​វេលា​ម៉ោង ១៨ និង ៤០ នាទី ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិត​នៅ​ព្រៃ​ខាង​ជើង​ភូមិ ប្រហែល​ជាង ១ គីឡូម៉ែត្រ ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ បើ​តាម​ប្រភព ជនសង្ស័យ​មាន​ឈ្មោះ ភឹម រតនា ហៅ គាង អាយុ ៣៧ ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិត​ប្រាកដ ចាប់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១៦ និង ៣៥ នាទី ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបសាច់បង្កក​ ៤កុងតឺន័រ​ និងឃាត់ខ្លួនមនុស្ស ៥នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ មានករណីរថយន្តកុងតឺន័រ ចំនួន ០៤ គ្រឿង ដឹកជើងមាន់បង្កក ត្រូវសមត្ថកិច្ចជំនាញ ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់បាននៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ករណីឃាត់រថយន្តកុងតឺន័រខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ០៥ ៖ ៤០ នាទីល្ងាច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. ដោយមានការសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីសាខាគយ ខេត្តស្វាយរៀង ស្ទាក់ចាប់បាន ។ បើតាមសមត្ថកិច្ច បានដឹងថា ករណីឃាត់រថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ០៤ កុងតឺន័រ គឺពីក្រុងបាវិត រហូតដល់ទឹកដីក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើង លើផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំ ។ ប្រភពខាងលើ បានបន្ដថា ក្រោយពីមន្ត្រជំនាញឃាត់រថយន្តទាំង ០៤ គ្រឿងនោះ និងមានការសម្របសម្រួលពី […]

ព័ត៌មានសន្តិសុខសង្គម

គយ និងកម្លាំងចម្រុះខេត្តកណ្តាល ចុះ​​បង្ក្រាបបារីចម្រុះអត់ពន្ធដែលល្មើសច្បាប់​ជាច្រើន​​យក​ទៅ​​ដុតកម្ទេច​​ចោល

(កណ្ដាល) ៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកៀនស្វាយ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើការដុតបំផ្លាញចោលបារី៣ម៉ាក សរុប ៩៤ កេស (ស្មើនឹង៩៤ប៊ិក) ទម្ងន់១,៣២២ គីឡូក្រាម។ បារីទាំងនេះ ត្រូវបានកម្លាំងចល័ត នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល ស្ទាក់ចាប់ និងបង្ក្រាបបាន ក្នុងភូមិសាស្ត្រ នៃខេត្តកណ្តាល។ លោក អន ស៊ីនួន បានឲ្យដឹងថា ការដុតបំផ្លាញចោលនេះ ក្នុងគោលបំណងមិនអនុញ្ញាតឲ្យដាក់លក់លើទីផ្សារ ដោយសារតែបារីទាំងនេះ គ្មានប្រភពច្បាស់លាស់ ពុំមានបិទតែមប្រិ៍ និងសារព្រមានសុខភាព សំដៅការពារ និងលើកកម្ពស់សុខភាពសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ លោក អន ស៊ីនួន សូមអំពាវនាវដល់អ្នកនាំចូលទាំងអស់ ពិសេសអ្នកបើកបរ ត្រូវយល់ដឹងពីផលវិបាកនៃអំពើរត់គេចពន្ធ ត្រូវស្វែងយល់ពីច្បាប់គយ ព្រោះកន្លងមក អ្នកបើកបរតែងតែរងគ្រោះ ចាញ់បោកឈ្មួញខិលខូច ឲ្យដឹកទំនិញគេចពន្ធដោយមិនដឹងខ្លួន ដោយសារពួកគាត់មិនបានយល់ដឹងពីច្បាប់ស្តីពីគយ។ លោកប្ដេជ្ញាថា នឹងបន្តសកម្មភាពទប់ស្កាត់ […]

ព័ត៌មានសន្តិសុខសង្គម

ពិតជាសាហាវណាស់! ស្ត្រីម្នាក់សម្លាប់ប្ដីខ្លួនឯង ខឹងព្រោះដោយសារប្តីផឹកស្រាស្រវឹងរាល់ថ្ងៃ

(កែប) ៖ មានករណីឃាតកម្មមួយកើតឡើង ដោយស្ត្រីម្នាក់ជាប្រពន្ធ វាយសម្លាប់ប្ដី បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីនេះដែរ ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ សមត្ថកិច្ចខេត្តកែប បានឱ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តីរបស់ខ្លួន បណ្តាលឱ្យបុរសជាប្តី ឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងជាង ០៨ យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ថា មូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ ។ ក្រោយបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ពី លោក អ៊ូច ពិសាល […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​៣ ម្នាក់​ និង​ប្រជាការពារ​ ២នាក់​ ពីបទ​កំហែង​ទារប្រាក់​ ! 

(ភ្នំពេញ) ៖ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គ​ស្នងការ​រង​ និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង នៅព្រឹកនេះថា​ ករណី​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់​ម៉ូតូ​ជំរិត​យកលុយ​ នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ពេល​ននេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកម្រិត​សស្រាលរាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន ចំនួន​ ០៣​ នាក់​ ក្នុងនោះ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ចំនួន​ ០១ នាក់​ និងប្រជាការពារ​ ០២ នាក់​ ។ ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។ ករណីនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]