(ខេត្តក្រចេះ) ៖ រដ្ឋបាលខេត្តក្រចេះ បានលើកឡើងថា កូនផ្សោតកើតថ្មី ចំនួន ០៦ បន្ថែម កាលពីឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី២០២៤ នេះ ។ វត្តមានរបស់ផ្សោតកើតថ្មី ចំនួន ០៦ បន្ថែមទៀត ក្នុងខេត្ដស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដនេះ ធ្វើឱ្យប្រជាសហគមន៍ អាចបង្កើនប្រាក់ចំណូលមួយកម្រិតទៀត តាមរយៈវិស័យទេចរណ៍ ហើយសត្វផ្សោត ជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិ ដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ ។ គួររំលឹកផងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទ ស្ថិតក្នុងចំណោម ០៦ ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់លើពិភពលោក ។ សូមបញ្ជាក់ថា ខេត្ដក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០ គីឡូម៉ែត្រ សម្បូរអន្លង់ជម្រកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង […]
Author: sknews
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនឆ្លងខេត្តចាប់ខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម
(ភ្នំពេញ) ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣ នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ០២ គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ជនសង្ស័យទាំង ០៣ នាក់ រួមមាន ១.ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ ២.ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ ៤០ ឆ្នាំ និង៣.ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ […]
បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ នៅក្រុងបាវិត និងរកឃើញសារធាតុញៀនជាង ២គីឡូក្រាម
(ស្វាយរៀង) ៖ ក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយជំនាញក្រុងបាវិតឃាត់ខ្លួនពីបទជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ជនជាតិវៀតណាម) ទី១. ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។ ចំពោះវត្ថុតាងដែលដកហូតបានក្នុងការបង្ក្រាប រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, […]
សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមក្មេងទំនើងទាំង ៣នាក់ តាំងពីខេត្តស្វាយរៀងដល់ខេត្តកំពត ដោយបញ្ជូនទៅតុលាការខេត្ត
(ស្វាយរៀង) ៖ សមត្ថកិច្ចខេត្តស្វាយរៀង បានតាមប្រមាញ់ក្រុមក្មេងទំនើងមួយក្រុម ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ និងមានដំបងដេញវាយប្រជាពលរដ្ឋ ចំនួន ០២ នាក់ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ។ ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានជិះម៉ូតូរត់គេចខ្លួនទៅដល់ខេត្តកំពត ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគបាលខេត្តកំពត ចាប់ខ្លួនបានបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់ ។ បន្ទាប់មកចៅក្រមនៃសាលាដំបូងខេត្តបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ បើតាមមន្ត្រីនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើង នៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ០៣ នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស […]
កម្មករ២០នាក់ក្នុងសំណង់អគារមួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរកសារធាតុញៀន
(ព្រះសីហនុ) ៖ លោកវីរសេនីយ៍ត្រី សំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានឱ្យដឹងកាលពីល្ងាចទី១២ ខែមករា ថា ក្រោមបទបញ្ជារបស់ ឯកឧត្តមអភិបាលខេត្ត កម្លាំងប៉ុស្តិ៍សង្កាត់ទី៤ និងគណៈបញ្ជាការក្រុង បានចុះធ្វើរដ្ឋបាលដោយឃាត់ខ្លួនមនុស្សបានចំនួន ២០ នាក់ ក្នុងនោះ រកឃើញសារធាតុញៀនចំនួន ០៥ នាក់ ក្រោយពីធ្វើតេស្ត ។ ប្រភពដដែលបន្តថា កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលជាចំហនៅចំណុចអគារសំណង់មួយកន្លែង ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ការធ្វើតេស្តទឹកនោម ក៏រកឃើញសារធាតុញៀន ០៥ នាក់ ។ បច្ចុប្បន្ន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
បទល្មើសនេសាទពីររដូវបិទនេសាទ រហូតដល់រដូវបើកនេសាទដោយសារមន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មានភាពកំសោយយ៉ាងខ្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់នោះ ក្នុងស្រុកកំពង់លែង
(កំពង់ឆ្នាំង) ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីដាក់មងចងសន្ទូចនៅទីនោះបានរាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថាពួកគាត់បានបង្ហើបថាឃើញជំនាញពាក់ព័ន្ធចុះជាញឹកញាប់មកដែរហើយធ្វើការបង្ក្រាបច្បោលច្បោលហើយគោះទឹកឱ្យត្រីចូលស៊ូងហើយវិលត្រឡប់ទៅវិញបញ្ជាក់ឲ្យបទល្មើសនេសាទរបាំងណរ៉ាវវែងៗទាំងអស់នោះនឹងជាសញ្ញាសម្រាប់ឲ្យទៅបង់លុយគ្រប់ស្ថាប័នទាំងអស់មិនចន្លោះស្ថាប័នមួយណាទេរហូតដល់ឆ្នាំ 2024 បទល្មើសនៅតែមានដដែលក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងតែម្ដង។ ប្រជាពលរដ្ឋនិងមហាជនរិះគន់យ៉ាងខ្លាំងថា លោក ញ៉ែម លក្ខិណា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការស្រុកកំពុងលេងប្រហើរសាមមាត់សែមកហើយមិនដឹកនាំជំនាញជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់សោះប្រជាពលរដ្ឋរិះគន់ថាលោកស្រងំស្ងាត់ឈឹងធ្វើមិនដឹងធ្វើមិនឮតើលោកគិតយ៉ាងម៉េចចំពោះបទល្មើសរបាំងណរ៉ាវវែងៗទាំងអស់នេះកុំឱ្យប្រជាពលរដ្ឋរិះគន់ថាកន្ទេលធំប្រឡំដេក។ ក្នុងករណីបទល្មើសកំពុងប្រព្រឹត្តដាក់យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកំពង់លែងមានរបាំងណរ៉ាវជាច្រើនកន្លែងនៅចំណុចបាក់អង្រុតចេញទៅវាលភក់ចំណុចតាសោមចេញទៅវាលភក់ចំណុចព្រែកតាភោកចេញទៅវាលភក់ចំណុចចុងព្រែកគូចេញទៅវាលភក់ចំណុចបឹងឡេវចេញទៅវាលភក់ចំណុចព្រៃប្រគាបចេញទៅវាលភក់ចំណុចចុងផ្លូវទូកចេញទៅវាលភក់ចំណុចសោកមោ៉កចេញទៅវាលភក់ចំណុចដូនទាវជាប់ព្រំប្រទល់ក្បែរតំបន់អភិរក្សអតីតឡូលេខ 1បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថាឃើញមន្ត្រីជំនាញបរិស្ថានចុះទៅជាញឹកញាប់ដែរមិនធ្វើការណែនាំហាមបទល្មើសទាំងអស់នោះកុំឱ្យដាក់ក្បែរទីនោះព្រោះទីនោះជាកន្លែងអភិរក្សហេតុអ្វីមានរបាំងណរ៉ាវដាក់ក្បែរតំបន់នោះបានជំនាញបរិស្ថានពិនិត្យឡើងវិញផង។ បើតាមប្រភពបន្តរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាក្រុមអ្នកដាក់របាំងល្មើសច្បាប់ទាំងអស់នោះមានអ្នករត់ការរួចអស់ហើយ(១)ឈ្មោះផល្លាជាអ្នកទិញត្រីពីបទល្មើស(២)ឈ្មោះជ្រុយជាអ្នកទិញត្រីពីបទល្មើស(៣)ឈ្មោះលីនជាអ្នកទិញត្រីពីបទល្មើស អ្នកទាំង៣នាក់ឈ្មោះដូចខាងលើជាអ្នកប្រមូលផលទិញត្រីពួកអ្នកដាក់របាំងហើយជាអ្នករត់ការទៀតផងនៅក្នុងឃុំប្រឡែងមាសតាមប្រភពអ្នកដាក់របាំងបានបញ្ជាក់ថាអ្នកទាំងបីនាក់នេះប៉ិនប្រសប់ទំនាក់ទំនងពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ ចំណែកឈ្មោះហួរជាអ្នករត់ការបទល្មើសចំណែកឈ្មោះហនជាអ្នកទិញត្រីនិងជួយសម្ភារៈទៅបទល្មើសនៅចំណុចចុងផ្លូវទូកជាអ្នកសម្រស់សម្រួលសុំឱ្យមន្ត្រីជំនាញមិនបង្ក្រាបកូនចៅដែលដាក់របាំងនៅទីនោះទេ?ហេតុនេះហើយធ្វើឲ្យមន្ត្រីជំនាញជលផលធូរលង់ក្នុងការចុះបង្ក្រាបបទល្មើសក្នុងតំបន់វាភក់តែម្ដងដូចជានាយខណ្ឌ នាយផ្នែក នាយសង្កាត់ជាពិសេសអភិបាលស្រុកកំពង់លែងតែម្ដងសុំលោកចុះត្រួតពិនិត្យបទល្មើសដោយផ្ទាល់កុំឲ្យជំនាញរាយការណ៍ជូនថាបទល្មើសគ្មានទេ?នេះជារបាយការណ៍ខ្យល់ហេតុដូចនេះហើយទើបអ្នកសារព័ត៌មានចុះទៅផ្ដិតរូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង។ បើតាមប្រភពពលរដ្ឋប្រាប់ឲ្យដឹងថារបាំងណរ៉ាវវែងៗរាប់ពាន់ម៉ែត្រដែលមានសាច់អ៊ួនក្រហមបញ្ចេញពណ៌ក្រហមពេញទន្លេវាលភក់គួរឱ្យចាប់អារម្មណ៍ប៉ុន្តែជំនាញពាក់ព័ន្ធទាំងអស់ដេកស្ងាត់ស្ងៀមធ្វើមិនដឹងធ្វើមិនឮប្រហើរមានលាភសក្ការៈអស់ហើយសូមអស់លោកជំនាញគិតគូរមើលឡើងវិញផងនៅថ្ងៃខាងមុខប្រហើរជាបាត់បង់ពូជត្រីក្នុងបឹងធម្មជាតិអស់ហើយដោយសារក្រុមល្មើសច្បាប់ទាំងអស់នេះយកលាភសក្ការៈទៅបិទមាត់អស់លោកមន្ត្រីជំនាញអស់ហើយទើបមិនបង្ក្រាបបទល្មើសទាំងអស់នេះសោះ បទល្មើសទាំងអស់នេះមានចំនួន 2 ឃុំ.ឃុំប្រឡែងមាសនិងឃុំផ្លូវទូកស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ចំណែកលោកតាតសីហាក់នាយផ្នែកត្រួតពិនិត្យចំនួន៣ស្រុកមិនអាចសុំការទំនាក់ទំនងនិងសុំការបំភ្លឺបានទេអង្គភាពផ្សារព័ត៌មានយើងខ្ញុំបានចុចទូរសព្ទចូលហើយគាត់មិនលើក។ នៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2024 លោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថាបទល្មើសមានមែននៅចំណុចវាលភក់គាត់បានចេញបញ្ជាឱ្យនាយសង្កាត់ចុះទៅបង្ក្រាបនៅកន្លែងនោះដែរប៉ុន្តែក្រុមអ្នកដាក់របាំងណរ៉ាវល្មើសច្បាប់នៅតែដាក់ដដែល។ តាមប្រភពអ្នករកស៊ីលក្ខណៈគ្រួសារ។ខ្សឹបដាក់ត្រចៀកបន្តប្រាប់ថាលោកឌុលចាន់ឌីនាយសង្កាត់កំពង់លែងមានចរិតក្អេងក្អាងកាងបទល្មើសទាំងស្រុងហើយបញ្ចេញស្នាដៃចុះបង្ក្រាបរបាំងណាដែលមិនបង់លុយឲ្យបើរបាំងណាគិតគូរអោយទៅឲ្យនាយសង្កាត់នោះទើបរួចខ្លួនហើយវាយតម្លៃអ្នកសារព័ត៌មានថាសរសេរមិនពិត។ អ្នកសារព័ត៌មានយើងស្នើសុំទៅលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាសុំលោកប្រធានមន្ទីរមេត្តាដុះក្អែលលោកចាន់ឌីនេះផងកុំឱ្យចេះតែមើលងាយអ្នកសារព័ត៌មានសរសេរមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាពិសេសអង្គភាពសារព័ត៌មានយើងខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្តអំពីបញ្ហាបទល្មើសនេសាទកើតមានក្នុងចំណុចវាលភក់មានចំនួន 2 ឃុំ.ឃុំផ្លូវទូកនិងឃុំប្រឡែងមាសមានបទល្មើសរបាំងណូរ៉ាវវែងៗជាច្រើនកន្លែងក្នុងតំបន់វាលភក់នេះតែម្ដង៕
ពូថ្លៃមើលរឿងអាសអាភាសច្រើនពេក បែកគំនិតរំលោភក្មួយស្រីខ្លួន អាយុ ៦ឆ្នាំ
(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ បានចាប់រំលោភសេពសន្ថវៈលើក្មួយស្រីថ្លៃ ទើបអាយុ ០៦ ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ។ ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ ៖ ០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ កយ គ័ង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ ។ ចំណែកជនរងគ្រោះ មានអាយុ ០៦ ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងនៅក្នុងបន្ទប់មើលរឿងអាសអាភាសតាមទូរសព្ទដៃ បន្ទាប់មកជនរងគ្រោះបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយ ដោយឃើញឱកាសល្អ ជនសង្ស័យក៏បិទទ្វារចាក់កន្លឹះខាងក្នុងរូចធ្វើសកម្មភាពតែមិនបានសម្រេច ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់ និងបាននាំប្អូនស្រីចេញទៅវិញ ។ ប្រភពដដែល បានបន្តថា […]
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនបានជិត ៤គីឡូក្រាម
(តាកែវ) ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ០៤ គីឡូក្រាម និងសម្ភារមួយចំនួន ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ធ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចរោងខាងត្បូងផ្ទះ ស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី និងចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ។ របាយការណ៍បញ្ជាក់ថា […]
សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់
(កែប) ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស ០១ គ្រឿង រួមជាមួយជនសង្ស័យ ០៣ នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ០៥ គីឡូម៉ែត្រ ។ ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ៖ ១៥ នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ ១៤ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០ សេះ ០១ គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង ២៤ សេះ ០១ គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ ម៉ែត្រ […]
កំពង់ឆ្នាំង: នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុក អាជ្ញាធរឃុំ និងក្រុម ការងារ បានចុះពិនិត្យដល់ទីតាំងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង នៅតំបន់ស្លាបក្ដោង ត្រពាំងវែង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវ និងសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាសិករទាន់ពេលវេលា ផ្ទៃដីប៉ះពាល់មុនអន្តរាគមន៍សង្រ្គោះសរុបមានចំនួនប្រមាណ ៣៥០ហិកតា ហើយនៅក្នុងនោះផងដែរឯកឧត្តម ក៏បានចាត់អោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្ដារប្រឡាយនាំទឹកសង្រ្គោះអោយបានទាន់ពេលវេលា សង្រ្គោះបានប្រមាណ៣២៥ ហិកតា នៅសេសសល់ប្រមាណ ២៥ហិចតា រងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវការទឹកមកសង្រ្គោះបន្ទាន់បន្ថែមទៀត។ នៅក្នុងនោះឯកឧត្តម ក៏បានសម្រេចស្ដារប្រឡាយសម្រាប់នាំទឹកមកជួយសង្រ្គោះចំនួន២ខ្សែ ខ្សែទី១ប្រវែង ៥០០ម៉ែត្រ ខ្សែទី២ប្រវែង ២០០០ម៉ែត្រ ដែលនឹងអាចជួយស្រោចស្រពស្រែប្រាំងបានចំនួន ៤៥០ហិកតា របស់ប្រជាកសិករប្រមាណ ៣៧៤គ្រួសារ និងផ្ដល់គ្រឿងចក្រដើម្បីស្ដារជូនប្រជាកសិករនៅភូមិចំនួន ៤ក្នុងឃុំគោកបន្ទាយបន្ថែមទៀតផងដែរ។