ក្រុមហ៊ុនហេង បូរី ដែលល្បីខាងដេញថ្លៃមូលនិធិឃុំសង្កាត់ក្រឡុកក្រឆា ក្នងុទឹកដីស្រុក បន្ទាយមាស ស្រុកកំពង់ត្រឡាច ស្រុកជុំគិរី នៅតែបន្តបានគម្រោងយកមកធ្វើទោះតែដេញថ្លៃតំលៃទាបយ៉ាងណា ដែលមហាជនមើលឃើញថាមិនគោរពគោលការណ៌ ក្នុងការដេញថ្លៃយ៉ាងណានោះ នៅតែមានឈ្មោះធ្វើដដែលៗ ស្ទើរគ្រប់ឃុំ តើលោកនាយកទីចាត់ការផែនការវិនិយោគខេត្រកំពត លោក ថឹង មិនា ហាក់មើលរំលងឬជាខ្សែស្រឡាយ ទើបលោកមើលមិនឃើញអំពីចំណុចខុសឆ្គងរបស់ក្រុមហ៊ុននោះ ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អ្នកសារព័ត៌មានអង្គភាពSTD News 24h បានចុះទៅដល់ភូមិព្រៃវេង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បានឃើញក្រុមហ៊ុនពីផ្សេងគ្នា មានក្រុមហ៊ុន ហេង បូរី និងក្រុមហ៊ុន លោក យឺ តេងលី កំពុងស្ថាបនាផ្លូវបេតុងមូលនីធិឃុំសង្កាត់ពីរខែ្សផ្សេងគ្នា ហាក់មិនត្រូវតាមស្ដង់ដារបច្ចេកទេសកំណត់ ស្ថិតនៅភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត អ្នកសារព័ត៌មានបានទំនាក់ទំនងសាកសួរផ្នែកបច្ចេកទេស វិស្វករសំណង់ជំនាញផ្លូវថ្នល់ […]
ព័ត៌មានជាតិ
ឡាន ១គ្រឿង ឆេះខ្ទេចខ្ទីរលើផ្លូវល្បឿនលឿន ទិសដៅទៅព្រះសីហនុ
(ព្រះសីហនុ) ៖ ករណីឆេះរថយន្ត ០១ គ្រឿងទៀត ស្ថិតនៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យឆេះម៉ត់សល់តែគ្រោងឆ្អឹង ។ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖ នៅវេលាម៉ោង ០៦ ៖ ២០ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្ត ០១ គ្រឿង នៅតាមបណ្ដោយផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមានម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទប្រុស ជនជាតិខ្មែរ ។ ប្រភពបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តភ្លើង ក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង ។ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ។ តែយ៉ាងណា ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស ឬស្លាប់នោះទេ ។ ប្រភពខាងលើ បន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកងកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ […]
ពិធីប្រកាសផ្លាស់ប្ដូរ និងទទូលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ឃុំសំរោងលោកស្រី ឈុន ពៅ កាលនៅជាស្ដីទីលោកស្រីត្រូវបានពលរដ្ឋសសើរលោកស្រីមិនដាច់ពីមាត់
ចេញផ្សាយដោយ# គេហទំព័រ STD NEWS ONLINE នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ (ឃុំសំរោង ស្រុកត្រាំកក់ ) ពិធីប្រកាសផ្លាស់ប្ដូរ និងទទូលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ឃុំសំរោងលោកស្រី ឈុន ពៅ កាលនៅជាស្ដីទីលោកស្រីត្រូវបានពលរដ្ឋសសើរលោកស្រីមិនដាច់ពីមាត់ អំពីការខិតខំបំរើពលរដ្ឋបានយ៉ាងល្អប្រសើរស្ទើរគ្រប់លើវិស័យ ហើយពលរដ្ឋក្នុងឃុំសំរោងសាទរចំពោះលោកស្រីមេឃុំថ្មីយ៉ាងក្រៃលេងផងដែរ។ ពិធីតែងតាំងនេះក្រោមអធិបតីភាពលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ !! មានការចូលរូមពីសំណាក់លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាយល័យអង្គភាពជុំវិញស្រុកលោកលោកស្រីមេឃុំទាំង១៤ឃុំ លោកមេភូមិអនុភូមិ លោកគ្រូអ្នកគ្រួ លោកនាយកសាលា បឋមសិក្សានិង អនុវិទ្យាល័យកងកម្លាំងទាំងពី មានអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថ ស្រុក កម្មវិធីនេះឃើញថាអធិកអធមនិងប្រកបដោយរលូន ៕
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។ ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យជ្រែកជីកមួយនេះលេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។ សម្ដេចបានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។ ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ គម្រោងព្រែកជីកនេះមិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ សម្ដេចតេជោ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។ សម្តេចសង្ឃឹមថា មេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។ សូមជម្រាបជូនថា […]
កម្លាំងសមត្ថកិច្ចជាង ២០០០នាក់ នឹងដាក់ពង្រាយការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ សម្រាប់ការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ លោក វរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឆ្លងតាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយយោងទៅតាមផែនការដាក់ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ […]
លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមមាស ឃុបឃិតជាមួយក្រុមហ៊ុនហេងបុរីធ្វើផ្លូវគ្មានគុណភាពបំផ្លាញលុយជាតិ ខេត្តកំពត÷លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត បានទទួលលាភសក្ការៈប៉ុន្មានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែគុបគិត ឲ្យក្រុមហ៊ុននេះ ដេញថ្លៃបានក្នុងតម្លៃថោកនៅតែជាប់។ លោកមេឃុំប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ។ បើមិនចុះកុងត្រាទេ ហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល។ មិនតែប៉ុណ្ណោះថ្មីៗនេះបែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែម គំរោងឆ្នាំ២០២៣នោះទៅវិញ? ប្រការនេះប្រជាពលរដ្ឋចោទ សួរថា លោកចេះលេងបំភាន់ភ្នែកឬយ៉ាងដូចម្ដេច?ពី ព្រោះក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ ២០២៣ ។ លោកមេឃុំ វត្តអង្គខាងជើង បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុន ហេងបូរី កាលពីឆ្នាំ២០២៣ ចូលរួមដេញថ្លៃក្នុងតំលៃថោកទាបបំផុតត្រឹម៨លានរៀល។ លោកមេឃុំបញ្ជាក់ថា ក្រុមហ៊ុននេះមិនបានមកចុះកុងត្រាធ្វើទេ ។ នៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២៤ អ្នកសារព័ត៌មាន បានបទសម្ភាសន៍លោកមេឃុំ លោកបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវ ដែលស្ថិតនៅក្នុងភូមិស្វាយផ្អែម មិនមេនក្រុមហ៊ុនហេងបុរី ធ្វើគម្រោងឆ្នាំ ២០២៤ ទេគឺធ្វើឆ្នាំ២០២៣ ទេ។ ការលើកឡើងរបស់លោកមេឃុំហាក់ដូចជាភ្លេច បទសម្ភាសន៍កាលពីលើកមុន លោកបានប្រាប់សារព័ត៌មានថា”ក្រុមហ៊ុនហេង បូរី ចាំបើកសៀវភៅមើលសិន” ។ ស្រាប់នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ មានសារព័ត៌មានសម្ភាសន៍ប្រជាពលរដ្ឋម្នាក់ប្រាប់ថា នេះជាផ្លូវសាងសង់ដោយ ហេងបូរី ទៅវិញ ហើយពលរដ្ឋម្នាក់ទៀត បានប្រាប់ថាគម្រោងនេះទឹកប្រាក់១៨៣លានរៀល។ តើនេះជាទម្លាប់ចាក់ស្តើង សុីក្រាស់ ឬក៏ដេញតំលៃថោកទើបទទូលបានគម្រោង? ចុះគុណភាពផ្លូវនៅត្រង់ណា ចុះថវិកាឃុំសង្កាត់ ក្នុងអាណត្តិរបស់លោក ចំណាយមានតម្លាភាពដែរទេ ? ចម្ងល់តើ លោក ហេង បូរី បានប្រាក់មកពីណា ដើម្បីបំពេញបន្ថែមក្នុងការសាងសង់? ក្នុងលោកនេះ គ្មានក្រុមហ៊ុនណាធ្វើផ្លូវ ដាក់ដេញថ្លៃ ត្រឹមតែ ៨លានរៀល ដល់ពេលធ្វើចេញមកទឹក១៨៣ លានរៀល? តើលោកមេឃុំសរសេររបាយការណ៍កុហកភូតភរដើម្បីយកថវិកាជាតិឬយ៉ាងណា? ឬឃុបឃិតជាប្រព័ន្ធ ចុះថវិកាជាតិមិនរលាយទេឬ? ហេតុអីបានជាលោកមេឃុំនិយាយកុហកអ្នកសារព័ត៌មានម្ដងជាពីរដងឬលោកធ្វើដើម្បីយកលុយជាតិទៅចាយ? លោក ឆឹង មីនា នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត ដែលទើបឡើងតំណែងថ្មីៗ តើលោកបានជ្រាបទេ ករណីក្រុមហ៊ុនហេងបូរីទទួលបានគម្រោងក្នុងតម្លៃថោកបំផុត តើគុណភាពស្តង់ដានៅត្រង់ណា ឬលោកទទួលបានលាភសក្ការៈនោះដែរ ឬអំណាច លោកហេង បូរី នោះធំជាងចៅហ្វាយខេត្តកំពតទៅទៀត?៕
លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមមាស ឃុបឃិតជាមួយក្រុមហ៊ុនហេងបុរីធ្វើផ្លូវគ្មានគុណភាពបំផ្លាញលុយជាតិ ខេត្តកំពត÷លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត បានទទួលលាភសក្ការៈប៉ុន្មានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែគុបគិត ឲ្យក្រុមហ៊ុននេះ ដេញថ្លៃបានក្នុងតម្លៃថោកនៅតែជាប់។ លោកមេឃុំប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ។ បើមិនចុះកុងត្រាទេ ហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល។ មិនតែប៉ុណ្ណោះថ្មីៗនេះបែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែម គំរោងឆ្នាំ២០២៣នោះទៅវិញ? ប្រការនេះប្រជាពលរដ្ឋចោទ សួរថា លោកចេះលេងបំភាន់ភ្នែកឬយ៉ាងដូចម្ដេច?ពី ព្រោះក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ ២០២៣ ។ លោកមេឃុំ វត្តអង្គខាងជើង បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុន ហេងបូរី កាលពីឆ្នាំ២០២៣ ចូលរួមដេញថ្លៃក្នុងតំលៃថោកទាបបំផុតត្រឹម៨លានរៀល។ លោកមេឃុំបញ្ជាក់ថា ក្រុមហ៊ុននេះមិនបានមកចុះកុងត្រាធ្វើទេ ។ នៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២៤ អ្នកសារព័ត៌មាន បានបទសម្ភាសន៍លោកមេឃុំ លោកបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវ ដែលស្ថិតនៅក្នុងភូមិស្វាយផ្អែម មិនមេនក្រុមហ៊ុនហេងបុរី […]
មីជាតិ ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារអូទីស្សឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
(ភ្នំពេញ) ៖ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មីជាតិ បានរៀបចំកម្មវិធី «ចែករំលែកក្ដីស្រឡាញ់ ជាមួយកុមារ អូទីស្សឹម និងដោនស៊ីនដ្រូន» នៅវិទ្យាល័យ អប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្របជាមួយឱកាស នៃការប្រារព្ធទិវាយល់ដឹង ពីអូទីស្សឹមពិភពលោក ២មេសា ក្រោមការឧបត្ថម្ភគាំទ្រ ទាំងស្រុង ដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ប្រមាណ៣៥០នាក់។ នៅថ្ងៃទី២ ខែមេសា ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹង ពីអូទីស្សឹមពិភពលោក។ ទិវានេះត្រូវបានរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៨ មក សម្រាប់កំរិតពិភពលោក និងចាប់ពីឆ្នាំ២០១៤មក សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ អូទីស្សឹម គឺជាជំងឺ ដែលមានកើតឡើងយ៉ាងជាក់ស្តែង និងផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំងសម្រាប់លោកអ្នកជាឪពុកម្តាយផង និងបុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះវាជាទម្រង់មួយនៃពិការភាព។ ជាមធ្យម មានមនុស្សម្នាក់ ក្នុងចំណោមមនុស្ស១៥០ កើតជំងឺនេះ […]
អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់
(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។ ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕
គ្រួសារលោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកបានផ្ដល់ដំណោះស្រាយប្រគល់ប្លង់ដី ជូនគ្រួសារលោកស្រីបានទាន់ពេលវេលា និងឆាប់រហ័សបំផុត
ខេត្តកំពត# ក្រោមម្លប់សន្តិភាព គ្រួសារលោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីក្រោមឱវាទក្នុងខេត្ត និងស្រុកជុំគិរី ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយគេហទំព័រ STD NEWS ONLINE.www.sknews24online.com គ្រួសារ លោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុត ដល់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកបានផ្ដល់ដំណោះស្រាយប្រគល់ប្លង់ដី ជូនគ្រួសារលោកស្រីបានទាន់ពេលវេលា និងឆាប់រហ័សបំផុត លោកស្រីរំភើបយ៉ាងខ្លាំងបំផុត និងថ្លែងអំណរអរគុណ ម្ដងហើយម្ដងទៀត ចំពោះសម្ដេចធិបតី និងឯកឧត្តមអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ពីធីប្រគល់ប្លង់រឹងជូនគ្រួសារលោកស្រី ហ៊ូ សឿន ដោយមានការចូលរូមពី សំណាក់លោកស្រី […]
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់
(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង៧០% និងពង្រីក៣០%។ ការថ្លែងនេះរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ក៏បានណែនាំឲ្យសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រដើម្បីធានាគុណភាពផ្លូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។ ជាមួយគ្នានេះត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួម ថែរក្សាពីសហគមន៍។ ក្នុងនោះត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។ បើតាមលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ៥០.២៦២គីឡូម៉ែត្រ […]