(ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុណ្យទន្លេលើកទី៨ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប ស្ថិតនៅទីតាំងតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ តំបន់ផាប់ស្ទ្រីត ក្រោមប្រធានបទ «ទន្លេ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨នេះដែរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា បុណ្យទន្លេលើកទី៨នេះ នឹងមានទៅលេងកម្សាន្តចំនួន១លាននាក់។ យោងតាមក្រសួងទេសចរណ៍ឲ្យដឹងថា គោលបំណងនៃពិធីបុណ្យសទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ ម៉្យាងវិញទៀត ពិធីបុណ្យទន្លេប្រារព្ធឡើង ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានចូលរួមកម្សាន្តជាមួយនឹងសកម្មភាពមួយចំនួនដូចជា កីឡាប្រណាំងកង់ រត់ប្រណាំង កីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ពីសិល្បករ សិល្បការិនី ជាតិ និងអន្តរជាតិ ការអុជកាំជ្រួច និងមានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោរស្រពម្ហូបអាហារ។ […]
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង ៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយគ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ ៣០០ នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ ឃុំ និង ១៤ ចំណុចធំៗ ក្នុងនោះ ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) ទី២.នៅឃុំអន្លង់រាប (ចំណុចជើងភ្នំ១៥០០ និងចំណុច ៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ […]
អគ្គស្នងការរងនគរបាលជាតិ ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលខណ្ឌទាំង១៤ ទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង
(ភ្នំពេញ) ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីនគរបាល ពង្រឹងការគោរពច្បាប់ និងជំនាញ និងបានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈទប់ស្កាត់ និងបង្ការបគ្រឿងញៀន ល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ អំពើឆក់ លួច គាស់ផ្ទះ និងឱ្យណែនាំសហការជាមួយម្ចាស់បុរី ដើម្បីទប់ស្កាត់បញ្ហាបទល្មើសកើតឡើងក្នុងបុរី ជាដើម។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដូចនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ លោកបានលើកឡើងថា ត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានសម្តែងការអបអរសាទរចំពោះមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតម្លើងឋានន្តសក្តិ និងតែងតាំមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការតបស្នងនូវការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ […]
ប្រជាពលរដ្ឋម្នាក់ ភ្ជួរដីប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះ រងរបួសស្រាល
(បាត់ដំបង) ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ ៖ ៣០ នាទី នៅចំណុចចម្ការក្រុមហ៊ុនអាមេរិចកាំង (ភ្នំស្រង់តូច) ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យមនុស្សម្នាក់ រងរបួសស្រាល ។ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខាន់ រិទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានបើកត្រាក់ទ័រទៅស៊ីឈ្នួលភ្ជួរដីឱ្យក្រុមហ៊ុនអាមេរិចកាំង នៅចំណុចខាងលើ ក៏បណ្ដាលឱ្យភ្ជួរប៉ះចំមីនតោន បណ្ដាលឱ្យផ្ទុះ រងរបួសស្រាល ។ ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះធ្វើការត្រួតពិនិត្យ និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ៕
ចាប់ខ្លួនស្ត្រីម្នាក់ ករណីហែកគណនីធនាគារយកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ
(កំពត) ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដោយធ្វើសកម្មភាពហែកគណនីធនាគារយកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដនៅពេលធ្វើសកម្មភាព ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មានករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ ២៨ ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ […]
ពីធីលើកកម្កល់ស្ថូបបង្ហាញផ្លូវមួយខ្សែប្រវែង ៣៥គីឡូម៉ែត្រ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ចំណាយថវិកាជីត ២លានដុល្លារ
#ចេញផ្សាយដោយ គេហទំព័រ STD NEWS ONLINE www.sknews24online.com (ស្រុកត្រាំកក់ ខេត្តតាកែវ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា សិរីធម្មសុខាភិរ័ក្ខរតន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ បណ្ឌិតសភាចារ្យ ច័ន្ទ សារុន បាននាំយកស្ទូបតម្កល់បង្ហាញ អំណោយផ្លូវមួយខ្សែ ប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកជាបួនស្តុបផ្សារអង្គតាសោម ឆ្ពោះទៅឃុំត្រពាំងក្រញូង កសាងនៅឆ្នាំ២០០៨ ចំណាយថវិកាសរុប ( ចំនួន ១.៧៤៥.១១៩ ដុល្លារ ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងគណបក្សប្រជាជន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកត្រាំកក់ ៕ ក្នុងពិធីលើកតម្កល់ស្ថូបបង្ហាញអំណោយផ្លូវមួយខ្សែប្រវែង ៣៥ គីឡូម៉ែត្រនេះ ដែលជាអំណោយដ៌ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ ជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ស.ស.ខ ក៏ដូចជាការចូលរួមចំណែកពីគ្រប់ក្រសួង-ស្ថាប័ន ដែលបានពួតដៃគ្នាអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយមនសិកា និងការទទួលខុសត្រូវខ្ពស់ ជាពិសេសជំរុញការអនុវត្តអនុសាសន៍ទាំង ៦ ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរបស់ គ.ជ.ស.ស.ខ ដើម្បីឆ្លើយតបការវិវត្តរបស់សង្គម តាមរយៈការរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអវិជ្ជមាននានា សំដៅថែរក្សាអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យកាន់តែល្អផូរផង់ថែមទៀត ។ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន […]
តម្លៃស្រូវនៅខេត្តស្វាយរៀង ធ្លាក់ថ្លៃបន្តិច ប៉ុន្តែនៅតែប្រសើរជាងឆ្នាំមុនៗ ខណៈអង្ករខ្មែរត្រូវប៉ាន់លក់ដាច់នៅវៀតណាម រីឯអង្ករវៀតណាមនាំចេញក្រៅប្រទេស
(ស្វាយរៀង) ៖ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គេសង្កេតឃើញឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនោះ គឺមានកាណូតប៉ុកចាយធំៗ ២០ ទៅ ៣០ គ្រឿង ចូលមកដឹកស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពីទៅ ០៤ ពាន់ទៅ ០៥ ពាន់តោន ក្នុងមួយថ្ងៃ ខណៈស្រូវឡើងជាងឆ្នាំមុនៗ ។ បើតាម លោក គឹម សម្បត្តិ ហៅ យ៉ែង ជាឈ្មួញទិញស្រូវ នៅស្រុកកំពង់រោទិ៍ ដែលនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម នាពេលថ្មីៗនេះ បានឱ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដោយចាប់ពីស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះ តម្លៃស្រូវមាននៅតម្លៃល្អគួរសម គឺតម្លៃនៅតែខ្ពស់ ហើយឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើងដល់ផែតែម្តង ។ លោក បានបន្តទៀតថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មកនេះ ស្រូវមានការធ្លាក់ថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃស្រូវនៅតែបានថ្លៃគួរសម បើប្រៀបធៀបទៅឆ្នាំមុនៗនោះ […]
រយៈពេល៦ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរជិត ១០ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ទ្វីបចំនួន៤ ប្រទេសចំនួន៨ ដើម្បីនយោបាយការទូត ស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា
(ភ្នំពេញ) ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា រយៈពេល៦ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៤ និងប្រទេសចំនួន៨ គិតជាចម្ងាយជិត ១០ម៉ឺនគីឡូម៉ែត្រ។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះ ដើម្បីនយោបាយការទូត ដែលលោកអះអាងថា ទទួលបានជោគជ័យខ្ពស់។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា នយោបាយការទូតគឺ ជាការសម្របសម្រួលខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ ឬតាមរយៈនយោបាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយ ដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។ លោកបានលើកឡើងដូចនេះ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមលោក ហ្សង់ហ្វ្រង់ស័រ ក្នុងរយៈពេល៦ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣, បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, […]
ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ០៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៤ គ្រឿង ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៦ គ្រឿង និងអេស្កាវ៉ាទ័រ […]