(បាត់ដំបង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ កម្លាំងយោធភូមិភាគទី៥ និងកម្លាំងមន្ទីរអធិការកិច្ច សរុប ៤៥នាក់ កាណូតស្មាច់ ១២គ្រឿង បានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបីផ្សេងគ្នា ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមមាន៖ *ទីតាំងទី១ នៅចំណុចបឹងប្រា ដែលជាលទ្ធផលមន្ត្រីជំនាញរឹបអូសបានសាច់មង ប្រវែង ៣.៥០០ម៉ែត្រ ឡុក ៤គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ចំនួន ២.០០០គីឡូក្រាម ។ *ចំណុចទី២ នៅបឹងឆ្តោរៀល រឹបអូសសាច់មង ប្រវែង ១.២០០ម៉ែត្រ ឡូក ១គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ៥០០គីឡូក្រាម ។ *ចំណុចទី៣ នៅបឹងអាឈូក រឹបអូសបានសាច់មង ប្រវែង ១.១០០ម៉ែត្រ ឡុកចំនួន ២គ្រឿង […]
Author: sknews
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឱ្យស្លាប់ម្នាក់, ជនដៃដល់ ២នាក់ ត្រូវបានចាប់ខ្លួន
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យ ចំនួន ២នាក់ រួមមាន ទី១-ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២-ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង ២នាក់ខាងលើ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន ១ដើម, កាំបិតផ្គាក់ចំនួន […]
ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក ឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់
(ក្រចេះ) ៖ លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មានដឹង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងឆ្នាំ២០២៤ នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក និងឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់ ស្រី ០១នាក់ ក្នុងនោះពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃភ្លើង ចំនួន ២៤លើក ឃាត់ខ្លួនក្មេងទំនើង ៨០នាក់ ស្រី ០១នាក់, ករណីបង្កអុកឡុក ចំនួន ១៣លើក ឃាត់ខ្លួនក្មេងទំនើង ៤៣នាក់ (ប្រុស) និងពាក់ព័ន្ធសកម្មភាពបង្កហិង្សា ចំនួន ០៧ លើក ឃាត់ខ្លួនក្មេងទំនើង ៣៤នាក់ ។ លោក បានបន្តថា ក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងបង្កអុកឡុក ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយអនុញ្ញាតឱ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្ត រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ […]
សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៦នាក់ ដកហូតបានថ្នាំញៀនជិត ១០គីឡូ រួមទាំងអាវុធគ្រឿងផ្ទុះ
(ស្វាយរៀង) ៖ ជនជាតិវៀតណាម ចំនួន ៦នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនដកហូតបានអាវុធគ្រាប់រំសេវ រួមទាំងថ្នាំញៀនយ៉ាងច្រើននៅក្រុងបាវិត ។ សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៦នាក់ រួមជាមួយវត្ថុតាងរួមមាន ថ្នាំញៀនជាង ៩គីឡូ អាវុធខ្លី ១ដើម គ្រាប់ ១២គ្រាប់ គ្រាប់បែកដៃ០ ១ គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់ ។ បច្ចុប្បន្ន សមត្ថកិច្ចកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕
លោកវរសេនីយ៍ទោ ស៊ូ ចាយ អធិការនគរបានស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដកមុខតំណែងពីអធិការ មកនៅជាមន្ត្រីធម្មតា ដោយសារតែល្មើសវិន័យនគរបាលជាតិកម្ពុជា
(ភ្នំពេញ) ៖ ក្រសួងមហាផ្ទៃបានចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ, លោកវរសេនីយ៍ទោ ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដកមុខតំណែងពីអធិការ មកនៅជាមន្ត្រីធម្មតា ដោយសារតែល្មើសវិន័យនគរបាលជាតិកម្ពុជា ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ៕
នារីម្នាក់ ត្រូវបានគេយកទៅសម្លាប់ រួចយកសពទម្លាក់ក្នុងទឹកប្រឡាយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង
(ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីមានអំពើឃាត្តកម្មមួយដ៏រន្ធត់ទៅលើនារីគថ្លង់ ដោយដាក់ការសង្ស័យថា ជាអំពើឃាតកម្មយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចប្រឡាយទឹកក្នុងចម្ការប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង ១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមការឱ្យដឹងពីសមត្ថកិច្ចថា នារីរងគ្រោះឈ្មោះ ឡុង រតនា ហៅធុងសាំង ភេទស្រីអាយុ២៧ឆ្នាំ ជាជនមានពិការភាព(គថ្លង់) តែអាចស្តាប់ឭ និងចេះសរសេរអក្សរ អានអក្សរ រស់នៅក្នុងភូមិកើតហេតុខាងលើ។ យោងតាមការឱ្យដឹងពីសាច់ញាតិនារីរងគ្រោះ បានឲ្យដឹងដែរថា នារីរងគ្រោះបានចេញបាត់ពីផ្ទះប្រហែលក្នុងវេលាម៉ោង៧ ទៅម៉ាង ៧:៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនាងនារីរងគ្រោះអណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡា ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ។ ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនសង្ស័យបានធ្វើសកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់វាយសម្លាប់ជនរងគ្រោះ ដោយសម្ភារបន្យល់ទុកកន្លែងកើតហេតុ រួមមាន ម៉ូតូc125ស្លាក់លេខ ភ្នំពេញ1CQ 3597, ត្រនាប់ជើងមួយគូ, ដំបងប្រេងខ្យល់ ២កំណាត់។ ចំពោះសម្ភារបាត់បង់ រួមមាន ខ្សែករផ្លាកទីចំនួន ១ខ្សែទម្ងន់១ជី […]
ល្បិចថ្មី! លួចរថយន្តគេបាន យកទៅផ្លុងចោលនៅកន្លែងលាងរថយន្ត រួចខ្ចីម៉ូតូបុគ្គលិកជិះគេចខ្លួនបាត់ស្រមោល
(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ ទៅអង្គុយមុខការ៉ាស់រថយន្តដែលគេមិនទាន់បើក បន្លំធ្វើជាបុគ្គលិកចាំឆ្លៀតឱកាស យករថយន្តរបស់ប្រជាពលរដ្ឋដែលយកមកលាង ពេលមានអ្នកបើករថយន្តយកមកលាង ជនសង្ស័យធ្វើជាជួយរយ៉ែ ធ្វើដូចខ្លួនបុគ្គលិកអ្នកធ្វើការនៅទីនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោរឱ្យទុកគ្រាន់រយ៉ែចូលទៅលាង បែរជាលួចរថយន្តរបស់គេរត់គេចខ្លួនបាត់ស្រមោលទាំងព្រឹកតែម្តង ក្រោយមកជនសង្ស័យ បានបើករថយន្តដែលលួចពីគេ ទៅផ្លុងចោលនៅការ៉ាស ឆាយហ៊ាង រួចបានប្រើល្បិចទុករថយន្តចោល ខ្ចីម៉ូតូបុគ្គលិកការ៉ាសឆាយហ៊ាង ជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦៖៤៩នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ យោងតាមការបញ្ជាក់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក Starex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-4431 មកចំណុចការ៉ាសលាងរថយន្ត ដែលនៅជិតក្រុមហ៊ុនស៊ុយសាគី ពេលមកដល់ដោយសារកន្លែងលាងរថយន្តមិនទាន់បើក ណាមួយឃើញបុរសម្នាក់ ជាជនសង្ស័យអង្គុយនៅមើល នៅខាងមុខការ៉ាសនោះ ចាំឆ្លៀតឱកាសធ្វើខ្លួនដូចជាបុគ្គលិកនៅទីនោះ ជួយរយ៉ែរថយន្តចូលចតនៅខាងមុខនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោរឱ្យទុកគ្រាន់រយ៉ែចូលទៅលាង បែរជាលួចរថយន្តរបស់គេរត់គេចខ្លួនបាត់ស្រមោលទាំងព្រឹកតែម្តង ។ អ្វីដែលហួសចិត្តនោះ ក្រោយមកជនសង្ស័យ បានបើករថយន្តដែលលួចពីគេនេះ ទៅប្លុងចោលនៅការ៉ាសឆាយហ៊ាង ម្តុំបឹងត្របែក រួចបានប្រើល្បិចទុករថយន្តខ្ចីម៉ូតូបុគ្គលិកការ៉ាសឆាយហ៊ាង ហើយជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕
ឡានដឹកឈើ១គ្រឿង សង្ស័យអ្នកបើកងងុយដេក រេចង្កូតធ្លាក់ផ្លូវស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅខេត្តព្រះវិហារ
(ព្រះវិហារ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់ បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តង ដោយសារតែអ្នកបើកបរសង្ស័យងងុយដេក រេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯង ហើយបុកដើមឈើក្បែនោះពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លង និងអ្នករួមដំណើររងរបួសធ្លន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម ។ ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់នោះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ថាជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង) និងម្នាក់ទៀតអ្នករួមដំណើរឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ (បាក់ភ្លៅទាំងសងខាង) ។ រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4229 ហើយបានរងការខូចខាតធ្ងន់ធ្ងរ […]
ឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនើង ចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៣-ឈ្មោះ ស៊ឹម គីម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៤-ឈ្មោះ កន […]
រថយន្តដឹកកម្មករបេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់ ស្លាប់ និងរបួសជាច្រើននាក់
(កំពង់ស្ពឺ) ៖ នារសៀលថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖៤០នាទី នៅចំណុចលើផ្លូវជាតិលេខ៤៤ (៣៧-៣៨) ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ដ ក្នុងនោះរថយន្តដឹកកម្មករទៅបេះផ្លែស្វាយ បានប៉ះជាមួយរថយន្តដឹកគ្រឿងសង្ហារិមដឹកគ្រែតុទូឈើដើរលក់ បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករបេះផ្លែស្វាយ ធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ និងបណ្ដាលឱ្យរងរបួសមនុស្សជាច្រើននាក់ រហូតមានអ្នកស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ ។ ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានចុះអន្ដរាគមន៍ជួយសម្រួលនីតិវិធី និងសង្រ្គោះអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកស្លាប់បានតំកល់ទុកជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា ។ ករណីគ្រោះថ្នាក់ខាងលើនេះដែរ យោងតាមមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទាល់ថា រថយន្ត ១គ្រឿង ម៉ាក HYUNDAI MIGHTY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-5022 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ក្រោយជួបគ្រោះថ្នាក់ ដោយមានអ្នករួមដំណើរប្រមាណ ១០នាក់ អ្នករងរបួស រួមមាន៖ *១-ឈ្មោះ វីង ធីដាវ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម (បាក់ជើងខាងស្ដាំ) ឃុំថ្មគោល […]