(ស្វាយរៀង) ៖ ជនជាតិវៀតណាម ចំនួន ៦នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនដកហូតបានអាវុធគ្រាប់រំសេវ រួមទាំងថ្នាំញៀនយ៉ាងច្រើននៅក្រុងបាវិត ។
សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៦នាក់ រួមជាមួយវត្ថុតាងរួមមាន ថ្នាំញៀនជាង ៩គីឡូ អាវុធខ្លី ១ដើម គ្រាប់ ១២គ្រាប់ គ្រាប់បែកដៃ០ ១ គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់ ។
បច្ចុប្បន្ន សមត្ថកិច្ចកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕