ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកថ្មគោល និងស្រុកកំរៀង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ ចំនួន ១៨នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

(បាត់ដំបង) ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់របស់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកកំរៀង បាន​ចុះ​បង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០២ លើកផ្សេងគ្នា​ ។

កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង ១៤ ៖ ០០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សេង លុច ​អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១ លើក នៅចំណុចក្រុមទី១២ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន ចំនួន ១១ នាក់ ។ អ្នកទាំង ១១ នាក់ រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សម្ភារៈដកហូតបានរួមមាន៖
-កម្រាលក្រាលអង្គុយ ចំនួន ០២
-ភួយទ្រាប់សម្រាប់លេង ចំនួន ០២
-បៀរចំនួន ០២ ហ៊ូ ។

កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង ១១ ៖ ៤៥ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ វេ គឹមចត់ ​អធិការនគរបាលស្រុកកំរៀង បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១ លើក នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌី ស្រុកកំរៀង ក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន ចំនួន ០៧ នាក់ ។ អ្នកទាំង ០៧ នាក់ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ។
សម្ភាៈដកហូតបានរួមមាន៖
-បៀរចំនួន ០២ហ៊ូ
-ប្រាក់រៀល ចំនួន ១៦.០០០៛
-ម៉ូតូ ចំនួន ០៥ គ្រឿង ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង ១៨ នាក់ ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *