ព័ត៌មានជាតិ

ល្បិចថ្មី! លួចរថយន្តគេបាន យកទៅផ្លុងចោលនៅកន្លែងលាងរថយន្ត រួចខ្ចីម៉ូតូបុគ្គលិកជិះគេចខ្លួនបាត់ស្រមោល

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ ទៅអង្គុយមុខការ៉ាស់រថយន្តដែលគេមិនទាន់បើក បន្លំធ្វើជាបុគ្គលិកចាំឆ្លៀតឱកាស យករថយន្តរបស់ប្រជាពលរដ្ឋដែលយកមកលាង ពេលមានអ្នកបើករថយន្តយកមកលាង ជនសង្ស័យធ្វើជាជួយរយ៉ែ ធ្វើដូចខ្លួនបុគ្គលិកអ្នកធ្វើការនៅទីនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោរឱ្យទុកគ្រាន់រយ៉ែចូលទៅលាង បែរជាលួចរថយន្តរបស់គេរត់គេចខ្លួនបាត់ស្រមោលទាំងព្រឹកតែម្តង ក្រោយមកជនសង្ស័យ បានបើករថយន្តដែលលួចពីគេ ទៅផ្លុងចោលនៅការ៉ាស ឆាយហ៊ាង រួចបានប្រើល្បិចទុករថយន្តចោល ខ្ចីម៉ូតូបុគ្គលិកការ៉ាសឆាយហ៊ាង ជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦៖៤៩នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។

យោងតាមការបញ្ជាក់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក Starex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-4431 មកចំណុចការ៉ាសលាងរថយន្ត ដែលនៅជិតក្រុមហ៊ុនស៊ុយសាគី ពេលមកដល់ដោយសារកន្លែងលាងរថយន្តមិនទាន់បើក ណាមួយឃើញបុរសម្នាក់ ជាជនសង្ស័យអង្គុយនៅមើល នៅខាងមុខការ៉ាសនោះ ចាំឆ្លៀតឱកាសធ្វើខ្លួនដូចជាបុគ្គលិកនៅទីនោះ ជួយរយ៉ែរថយន្តចូលចតនៅខាងមុខនោះ ដល់ពេលម្ចាស់រថយន្តប្រគល់សោរឱ្យទុកគ្រាន់រយ៉ែចូលទៅលាង បែរជាលួចរថយន្តរបស់គេរត់គេចខ្លួនបាត់ស្រមោលទាំងព្រឹកតែម្តង ។

អ្វីដែលហួសចិត្តនោះ ក្រោយមកជនសង្ស័យ បានបើករថយន្តដែលលួចពីគេនេះ ទៅប្លុងចោលនៅការ៉ាសឆាយហ៊ាង ម្តុំបឹងត្របែក រួចបានប្រើល្បិចទុករថយន្តខ្ចីម៉ូតូបុគ្គលិកការ៉ាសឆាយហ៊ាង ហើយជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *