Month: August 2025

គាស់ហាងយកទូរស័ព្ទមិនទាន់បាន១ថ្ងៃត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនទាំងសំបុកព្រមទាំងថ្នាំញៀន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៥ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៦និង៣០នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ១/ ឈ្មោះ ឃុត ប្រុសម៉ឺន ហៅតុក ភេទប្រុស អាយុ ១៨ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីធាក់កាប់ប្លន់យកម៉ូតូ

អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៥ វេលាម៉ោង០៣:១៥នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីធា ..;ក់ និងកា ..;ប់ប្លន់យកម៉ូតូម៉ាក SCOOPY ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LQ- 5358 ប្រព្រឹត្តល្មើសនៅចំណុច ក្រោយធនាគារ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យដែលជាមុខសញ្ញាលួចម៉ូតូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២:៤៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច (ម៉ូតូ) ម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៩ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវរ៉ារទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ និងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៨ (ឡើងតែមឆ្នាំ២០១៥) កាលពីថ្ងៃទី១៣ ខែសីហា…

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍បារាំង ខិតខំប្រឹងប្រែងរៀនសូត្រ និងដើរតួរជា «អ្នកការទូត» ចូលរួមផ្សព្វផ្សាយកម្ពុជា ទៅកាន់មិត្តបរទេស

ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ចំនួន៦រូប នៅទីស្តីការក្រសួងកិច្ចការនារី ។ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានជាប់ជ័យលាភីទាំងអស់ដែលបានជ្រើសរើសជំនាញវិទ្យាសាស្ត្រ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសបារាំង។ លោកស្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ខិតខំរៀនសូត្រឱ្យបានស៊ីជម្រៅ ដើម្បីទទួលបានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដឱ្យក្លាយទៅជាមូលធនមនុស្ស នៅក្នុងសង្គមមួយពោពេញទៅដោយអ្នកដែលមានចំណេះដឹងខ្ពស់ ប្រកបដោយគុណភាព ។ លោកស្រីបានបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងជាមួយនិស្សិតដទៃទៀត ដើម្បីទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការ​អនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ យើងក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation…

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿង ញៀនឃាត់ខ្លួនមុខសញ្ញាម្នាក់អនុវត្តតាម ច្បាប់នៅក្រុងបាត់ដំបង

កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥ វេលា ម៉ោង ១៧និង៣០នាទី នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង អនុវត្តតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស…

សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងករណីឃាតកម្មនៅស្រុកថ្មគោលបានហើយ

ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹក នាំស្រាវជ្រាវករណី ឃ-ាតក-ម្មនៅស្រុកថ្មគោល ដោយធ្វើការឃ-ាត់ខ្លួ-នមុខសញ្ញា ជាជនស័ង្សយចំនួន ០១នាក់ ឈ្មោះ ស-ឈ ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅស្រុកថ្ម គោ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅស្រុកបន្ទាយមាស ខេត្តកំពត

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី មានករណីឃាតកម្ម (យកពូថៅកាប់) នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ,…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់, ជនរងគ្រោះជនជាតិចិនម្នាក់ត្រូវបានសង្គ្រោះ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៤០នាទី មានរថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួនមួយក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។ ភ្លាមៗនោះដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម…

You missed