ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដុតបំផ្លាញសាច់មង ប្រវែង ៥.៨០០ម៉ែត្រ ឡុកចំនួន ៧គ្រឿង និងលែងត្រីចម្រុះ ២.៥០០គីឡូក្រាម

(បាត់ដំបង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ កម្លាំងយោធភូមិភាគទី៥ និងកម្លាំងមន្ទីរអធិការកិច្ច សរុប ៤៥នាក់ កាណូត​ស្មាច់ ១២គ្រឿង បានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបីផ្សេងគ្នា ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ​២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមមាន៖ *ទីតាំងទី១ នៅចំណុចបឹងប្រា ដែលជាលទ្ធផលមន្ត្រីជំនាញរឹបអូសបានសាច់មង ប្រវែង ៣.៥០០ម៉ែត្រ ឡុក ៤គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ចំនួន ២.០០០គីឡូក្រាម ។ *ចំណុចទី២ នៅបឹងឆ្តោរៀល រឹបអូសសាច់មង ប្រវែង ១.២០០ម៉ែត្រ ឡូក ១គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ៥០០គីឡូក្រាម ។ *ចំណុចទី៣ នៅបឹងអាឈូក រឹបអូសបានសាច់មង ប្រវែង ១.១០០ម៉ែត្រ ឡុកចំនួន ២គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឱ្យស្លាប់ម្នាក់, ជនដៃដល់ ២នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យ ចំនួន ២នាក់ រួមមាន ទី១-ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២-ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង ២នាក់ខាងលើ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន ១ដើម, កាំបិតផ្គាក់ចំនួន […]

ព័ត៌មានសន្តិសុខសង្គម

ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក ឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់

(ក្រចេះ) ៖ លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មានដឹង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងឆ្នាំ២០២៤ នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក និងឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់ ស្រី ០១នាក់ ក្នុងនោះពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃភ្លើង ចំនួន ២៤លើក ឃាត់ខ្លួនក្មេងទំនើង ៨០នាក់ ស្រី ០១នាក់, ករណីបង្កអុកឡុក ចំនួន ១៣លើក ឃាត់ខ្លួនក្មេងទំនើង ៤៣នាក់ (ប្រុស) និងពាក់ព័ន្ធសកម្មភាពបង្កហិង្សា ចំនួន ០៧ លើក ឃាត់ខ្លួនក្មេងទំនើង ៣៤នាក់ ។ លោក បានបន្តថា ក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងបង្កអុកឡុក ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយអនុញ្ញាតឱ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្ត រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៦នាក់ ដកហូតបានថ្នាំញៀនជិត ១០គីឡូ រួមទាំងអាវុធ​គ្រឿងផ្ទុះ

(​ស្វាយរៀង) ៖ ជនជាតិវៀតណាម ចំនួន ៦នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនដកហូតបានអាវុធគ្រាប់រំសេវ រួមទាំងថ្នាំញៀនយ៉ាងច្រើននៅក្រុងបាវិត ។ ​សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៦នាក់ រួមជាមួយវត្ថុតាងរួមមាន ថ្នាំញៀនជាង ៩គីឡូ អាវុធខ្លី ១ដើម គ្រាប់ ១២គ្រាប់ គ្រាប់បែកដៃ០ ១ គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់ ។ បច្ចុប្បន្ន សមត្ថកិច្ចកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

នារីម្នាក់ ត្រូវបានគេយកទៅសម្លាប់ រួចយកសពទម្លាក់ក្នុងទឹកប្រឡាយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

(ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីមានអំពើឃាត្តកម្មមួយដ៏រន្ធត់ទៅលើនារីគថ្លង់ ដោយដាក់ការសង្ស័យថា ជាអំពើឃាតកម្មយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចប្រឡាយទឹកក្នុងចម្ការប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង ១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមការឱ្យដឹងពីសមត្ថកិច្ចថា នារីរងគ្រោះឈ្មោះ ឡុង រតនា ហៅធុងសាំង ភេទស្រីអាយុ២៧ឆ្នាំ ជាជនមានពិការភាព(គថ្លង់) តែអាចស្តាប់ឭ និងចេះសរសេរអក្សរ អានអក្សរ រស់នៅក្នុងភូមិកើតហេតុខាងលើ។ យោងតាមការឱ្យដឹងពីសាច់ញាតិនារីរងគ្រោះ បានឲ្យដឹងដែរថា នារីរងគ្រោះបានចេញបាត់ពីផ្ទះប្រហែលក្នុងវេលាម៉ោង៧ ទៅម៉ាង ៧:៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនាងនារីរងគ្រោះអណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡា ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ។ ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនសង្ស័យបានធ្វើសកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់វាយសម្លាប់ជនរងគ្រោះ ដោយសម្ភារបន្យល់ទុកកន្លែងកើតហេតុ រួមមាន ម៉ូតូc125ស្លាក់លេខ ភ្នំពេញ1CQ 3597, ត្រនាប់ជើងមួយគូ, ដំបងប្រេងខ្យល់ ២កំណាត់។ ចំពោះសម្ភារបាត់បង់ រួមមាន ខ្សែករផ្លាកទីចំនួន ១ខ្សែទម្ងន់១ជី […]

ព័ត៌មានសន្តិសុខសង្គម

ឡានដឹកឈើ​១គ្រឿង សង្ស័យអ្នកបើកងងុយដេក រេចង្កូតធ្លាក់ផ្លូវស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅខេត្តព្រះវិហារ

(ព្រះវិហារ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់ បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តង ដោយសារតែអ្នកបើកបរសង្ស័យងងុយដេក រេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯង ហើយបុកដើមឈើក្បែនោះពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លង និងអ្នករួមដំណើររងរបួសធ្លន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម ។ ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់នោះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤​ទៀបភ្លឺ​ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ តាម​ប្រភពពីសមត្ថកិច្ចចរាចរណ៍ថាជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទ ប្រុស អាយុ​ ៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង) និងម្នាក់ទៀតអ្នករួមដំណើរឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ ៣៦​ឆ្នាំ​ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ (បាក់ភ្លៅទាំងសងខាង) ។ រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាក​កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4229 ហើយបានរងការខូចខាតធ្ងន់ធ្ងរ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការ​ដ្ឋាន​នគរបាលខណ្ឌ​ជ្រោយ​ចង្វារ​ បានឃាត់ខ្លួនក្មេងទំនើង ចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវ​ឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៣-ឈ្មោះ ស៊ឹម គីម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៤-ឈ្មោះ កន […]

ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរ​ណ៍ បណ្ដាលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេ​ខ៤៤​ ស្រុក​ឱរ៉ាល់​ ស្លាប់​ និងរបួសជាច្រើននាក់

(កំពង់ស្ពឺ) ​៖​ នារសៀលថ្ងៃទី២០ ខែឆ្នូ ឆ្នាំ​២០២៤ វេលាម៉ោង ១៦៖៤០​នាទី នៅចំណុចលើផ្លូវ​ជាតិលេខ​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​ទៅបេះផ្លែស្វាយ បានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ដឹកគ្រែតុទូឈើដើរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយ ធ្លា​ក់ចេញពីផ្លូវជាតិលេខ៤៤​ និងបណ្ដាលឱ្យរងរបួ​សមនុស្សជាច្រើននាក់ ​រហូតមានអ្ន​កស្លាប់បា​ត់​បង់ជីវិតម្នាក់ផងដែរ​ ។ ហេតុការណ៍​ខាងលើនេះ​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធី​ និងសង្រ្គោះ​អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​បានតំកល់ទុកជូនសាច់ញាតិម​ក​ទ​ទួ​លយកទៅធ្វើបុណ្យ​តាមប្រពៃណីសាសនា​ ។ ករណី​គ្រោះថ្នាក់​ខាងលើនេះដែរ យោងតា​មមន្រ្ដីនគរបាលច​រាចរណ៍ចុះផ្ទា​ល់​ថា រថយន្ត ​១​គ្រឿង​ ម៉ាក​ H​YU​N​D​AI MIGH​T​Y​ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណ រត់គេចខ្លួន ក្រោ​យជួបគ្រោះថ្នាក់​ ដោយមានអ្នករួមដំ​ណើរ​ប្រមា​ណ​ ១០នាក់​ អ្នករងរបួស ​រួមមាន៖ *១-ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ ៥២ឆ្នាំ ជនជាតិវៀតណាម ​(​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគោល […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត

(ភ្នំពេញ) ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទ ចំនួន ១នាក់ នៅចំណុចមុខហាងកាហ្វេ ចាំ Crush ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក លឹម ប៊ុនហេង ព្រះរាជ្ញអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៣-២០១៧ ។ ជនជាប់ចោទឈ្មោះ សោម សុខរ៉ាឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២ ផ្លូវ១៤(បុរីពិភពថ្មី) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនជាប់ចោទ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

កាណូត និងកាណូតបុកគ្នាលើផ្ទៃទន្លេសាប ស្លាប់បុរសវ័យចំណាស់ម្នាក់ ឯជនបង្កគេចខ្លួនបាត់

(ពោធិ៍សាត់) ៖ បុរសវ័យចំណាស់ម្នាក់ បានជួបគ្រោះថ្នាក់ចរណ៍ លើផ្ទៃទឹក ដោយកាណូតបុកជាមួយនឹងកាណូត បណ្ដាលឱ្យត្រូវចំក្បាល ធ្លាក់ទឹកលុងស្លាប់ រួចជនបង្កបើកកាណូតគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លោក ចាន់ សុខខា នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំរាំងទិល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គិត ញៀន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្លាក់ទឹកលង់ស្លាប់នៅកន្លែងកើតហេតុ រីឯភាគីបង្ក(មិនស្គាល់អត្តសញ្ណាណគេចខ្លួនបាត់) ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅម្ដុំកន្លែងទីតាំងកើតហេតុ និយាយថា បុរសរងគ្រោះ តែងតែក្រោកពីដំណេកពេលព្រឹកបើកកាណូតចេញទៅនេសាទត្រី តែនៅព្រឹកថ្ងៃកើតហេតុគាត់បានចេញពីផ្ទះដោយឡើងកាណូត អង្គុយលើក្បាលកាណូត ប្រើចង្វាចែវទៅមុខក្នុងទិសដៅពីត្បូងទៅជើង លើផ្ទៃទឹកទន្លេសាប ។ លុះដល់ចំណុចកើតហេតុ ដែលមានព្រៃរបោះតាមមាត់ផ្លូវទន្លេសាបផង ក៏មានកាណូតជនបង្ក ១គ្រឿងទៀត […]