(ភ្នំពេញ) ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទ ចំនួន ១នាក់ នៅចំណុចមុខហាងកាហ្វេ ចាំ Crush ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក លឹម ប៊ុនហេង ព្រះរាជ្ញអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៣-២០១៧ ។
ជនជាប់ចោទឈ្មោះ សោម សុខរ៉ាឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២ ផ្លូវ១៤(បុរីពិភពថ្មី) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនជាប់ចោទ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕