(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ២០ នាទី ស្ថិតនៅចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យទី១.ឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ (អ្នកឌុប) និងទី២.ឈ្មោះ សម្បត្តិ ច័ន្ទសីហា ហៅ ខួច ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ (ដៃដល់) ។ ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ […]
ព័ត៌មានសន្តិសុខសង្គម
ផ្ទៃបឹងតាកែវកំពុងប្រឈមហានិភ័យដោយមួយផ្នែកធំត្រូវបានក្រុមគ្រឿងចក្រកាយយកអាចមន៍ដីលក់រាល់ថ្ងៃ
មួយរយៈចុងក្រោយនេះ សកម្មភាពកាយយកអាចម៍ដីលក់នៅតំបន់បឹងតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ដែលសកម្មភាពនេះមិនមានការត្រួតពិនិត្យឲ្យត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសនោះឡើយ។ ប្រជាពលរដ្ឋខ្សឹបថា វាជាការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានក្រុងដូនកែវ ដឹកនាំដោយលោកកង អាណាន់ ជាមួយពួកឈ្មួញ។ បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ប៉ុន្តែដំណើរការ កកាយយកអាចម៍ ដីនេះមិនអាចរាំងស្ទះនោះឡើយ។ ប្រភពរាយការណ៍ថា ថៅកែគ្រឿងចក្ររកស៊ីជីកកកាយអាចមន៍ដីលក់ កំពុងញាប់ដៃញាប់ជើងក្នុងរបររបស់ខ្លួនលើដីបឹងរបស់រដ្ឋ ដោយសំអាងមានអាជ្ញាប័ណ១សន្លឹកដែលអះអាងថា អាជ្ញាធរចេញឲ្យខ្លួនសម្រាប់កាយយកអាចដីលក់។ ប្រភពផ្ទៃមួយទម្លាយថា អាចជាការបើក ភ្លើងខៀវពីអាជ្ញារធរក្រុងដូនកែវលោកកង អាណាន់ និងមន្ត្រីជំនាញខេត្តតាកែវ មែន ហើយមើលទៅ ទើបធ្វើឲ្យឈ្មួញរកស៊ីកាយអាចមន៍ដីលក់ កំពុងសម្រុកនាំគ្រឿង ចក្រចូលជីកកកាយផ្ទៃដីបឹងតាកែវ ជាច្រើនគ្រឿងច្រើនក្រុមហ៊ុន។ ជាក់ស្តែង មានថៅកែគ្រឿងចក្រម្នាក់ដែល គេស្គាល់ថា ឈ្មោះ វឿន ពៅ ហៅ វឿន កំពុងយកគ្រឿង ចក្រចូលកាយដីបឹងដឹកលក់យ៉ាងអាណាធិបតេយ្យស្ទើរ តែក្លាយជាជារណ្តៅគ្រប់ផ្លោងទៅហើយ នៅចំណុចភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋរឿងឈ្មូញដឹកដីបង្កផល់ប៉ះពាល់ការរស់នៅពួកគាត់ និងស្នើទៅអាជ្ញាធរជួយពិនិត្យមើល ស្រាប់តែមានសំណេរលើបណ្តាញសង្គមហ្វេសប៊ុក១ដែលគេដឹងថា ជាមន្ត្រីបម្រើការនៅសាលា ក្រុងដូនកែវផងនោះ លើកឡើងថា” បើជួលគ្រឿងចក្រមកជីកដើម្បីស្តារបឹងគឺត្រូវចំណាយលុយ បើបានគ្រឿង […]
អាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំជាកម្លាំងអាវុធហត្ថ
(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ចុះទៅពិនិត្យ ។ លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ គុជ វិតី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក និងបានដកហូតឯកសណ្ឋាន ពណ៌ទឹកប៊ិក មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ០១ កំប្លេរ ស្បែកជើងកវែង ចំនួន ០១ […]
លោកវរសេនីយ៌ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់នៅតែបន្តគឃ្លើនយកលុយពីពលរដ្ឋឆ្លងដែនទៅប្រទេសថៃ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបជាព័ត៌មាន លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែង តាំងមុខតំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដម សេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយ ពីគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយៗ នាពេលកន្លងមក ហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។ ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាមច្បាប់,អនុវត្តទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងការ ណែនាំរបស់ក្រសួងមហាផ្ទៃ នៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ ពលករឆ្លងដែននិងអាជីវកររកស៊ីចេញ ចូលកម្ពុជាថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។ ប្រជាពលរដ្ឋដែលឆ្លងដែននៅទីនេះនិយាយថា នរណាក៏ដូចនរណាដែរ […]
បង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួន ២ទីតាំង នៅខេត្តព្រៃវែង
(ព្រៃវែង) ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ ចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។ សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាប និងដកហូតបាន រួមមាន៖ ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ ២.បង្គោល ចំនួន ៥៤០ ដើម ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។ បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕
ឈាមស្រែកស្បែកហៅ! ចាប់បានឃាតកររំលោភសម្លាប់ស្ត្រីពោះធំ ៥ខែ ប្លន់យកម៉ូតូ និងទូរសព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល
សមត្ថកិច្ចចាប់បានហើយឃាតករំលោភស្ត្រីពោះធំ ៥ ខែ សម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ កាលពីវេលាម៉ោងប្រមាណ ១៣ និង ៤៥ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង ១៨ និង ៤០ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិតនៅព្រៃខាងជើងភូមិ ប្រហែលជាង ១ គីឡូម៉ែត្រ ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បើតាមប្រភព ជនសង្ស័យមានឈ្មោះ ភឹម រតនា ហៅ គាង អាយុ ៣៧ ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ចាប់ខ្លួនបានកាលពីវេលាម៉ោង ១៦ និង ៣៥ នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ […]
បង្ក្រាបសាច់បង្កក ៤កុងតឺន័រ និងឃាត់ខ្លួនមនុស្ស ៥នាក់ នៅខេត្តស្វាយរៀង
(ស្វាយរៀង) ៖ មានករណីរថយន្តកុងតឺន័រ ចំនួន ០៤ គ្រឿង ដឹកជើងមាន់បង្កក ត្រូវសមត្ថកិច្ចជំនាញ ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់បាននៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ករណីឃាត់រថយន្តកុងតឺន័រខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ០៥ ៖ ៤០ នាទីល្ងាច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. ដោយមានការសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីសាខាគយ ខេត្តស្វាយរៀង ស្ទាក់ចាប់បាន ។ បើតាមសមត្ថកិច្ច បានដឹងថា ករណីឃាត់រថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ០៤ កុងតឺន័រ គឺពីក្រុងបាវិត រហូតដល់ទឹកដីក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើង លើផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំ ។ ប្រភពខាងលើ បានបន្ដថា ក្រោយពីមន្ត្រជំនាញឃាត់រថយន្តទាំង ០៤ គ្រឿងនោះ និងមានការសម្របសម្រួលពី […]
គយ និងកម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបារីចម្រុះអត់ពន្ធដែលល្មើសច្បាប់ជាច្រើនយកទៅដុតកម្ទេចចោល
(កណ្ដាល) ៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកៀនស្វាយ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើការដុតបំផ្លាញចោលបារី៣ម៉ាក សរុប ៩៤ កេស (ស្មើនឹង៩៤ប៊ិក) ទម្ងន់១,៣២២ គីឡូក្រាម។ បារីទាំងនេះ ត្រូវបានកម្លាំងចល័ត នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល ស្ទាក់ចាប់ និងបង្ក្រាបបាន ក្នុងភូមិសាស្ត្រ នៃខេត្តកណ្តាល។ លោក អន ស៊ីនួន បានឲ្យដឹងថា ការដុតបំផ្លាញចោលនេះ ក្នុងគោលបំណងមិនអនុញ្ញាតឲ្យដាក់លក់លើទីផ្សារ ដោយសារតែបារីទាំងនេះ គ្មានប្រភពច្បាស់លាស់ ពុំមានបិទតែមប្រិ៍ និងសារព្រមានសុខភាព សំដៅការពារ និងលើកកម្ពស់សុខភាពសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ លោក អន ស៊ីនួន សូមអំពាវនាវដល់អ្នកនាំចូលទាំងអស់ ពិសេសអ្នកបើកបរ ត្រូវយល់ដឹងពីផលវិបាកនៃអំពើរត់គេចពន្ធ ត្រូវស្វែងយល់ពីច្បាប់គយ ព្រោះកន្លងមក អ្នកបើកបរតែងតែរងគ្រោះ ចាញ់បោកឈ្មួញខិលខូច ឲ្យដឹកទំនិញគេចពន្ធដោយមិនដឹងខ្លួន ដោយសារពួកគាត់មិនបានយល់ដឹងពីច្បាប់ស្តីពីគយ។ លោកប្ដេជ្ញាថា នឹងបន្តសកម្មភាពទប់ស្កាត់ […]
ពិតជាសាហាវណាស់! ស្ត្រីម្នាក់សម្លាប់ប្ដីខ្លួនឯង ខឹងព្រោះដោយសារប្តីផឹកស្រាស្រវឹងរាល់ថ្ងៃ
(កែប) ៖ មានករណីឃាតកម្មមួយកើតឡើង ដោយស្ត្រីម្នាក់ជាប្រពន្ធ វាយសម្លាប់ប្ដី បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីនេះដែរ ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ សមត្ថកិច្ចខេត្តកែប បានឱ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តីរបស់ខ្លួន បណ្តាលឱ្យបុរសជាប្តី ឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងជាង ០៨ យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ថា មូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ ។ ក្រោយបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ពី លោក អ៊ូច ពិសាល […]
ចាប់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារ ២នាក់ ពីបទកំហែងទារប្រាក់ !
(ភ្នំពេញ) ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកនេះថា ករណីក្រុមជនប្រដាប់អាវុធចាប់ម៉ូតូជំរិតយកលុយ នៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ ពេលននេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតសស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ចំនួន ០៣ នាក់ ក្នុងនោះ មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចំនួន ០១ នាក់ និងប្រជាការពារ ០២ នាក់ ។ ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។ ករណីនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]