(ភ្នំពេញ) ៖ រថយន្តយីឌុបដឹកស្រូវរាប់រយបាវ ទម្ងន់ប្រមាណជាង ៣០ តោន បានបុកគ្នាជាមួយរថយន្តបែនកង់ ០៦ ដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាវេលាទៀបភ្លឺ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ប៉ុន្តែមិនបានបណ្ដាលឱ្យរថយន្តទាំង ០២ គ្រឿង ក្រឡាប់នោះឡើយ ។ លុះព្រឹកឡើង ខាងរថយន្តដឹកស្រូវបានយករថយន្តស្ទូច ០១ គ្រឿង ទៅស្ទូចបង្ហើបកន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវនោះ ដើម្បីប្ដូរក្បាលរថយន្តសណ្ដោងថ្មី ស្រាប់តែដាច់តម្ពក់ដងស្ទូច បណ្ដាលឱ្យក្រឡាប់ចាក់ស្រូវចោលពេញដីតែម្ដង ។ កន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវខាងលើនោះ បានក្រឡាប់ កាលពីវេលាម៉ោងជាង ០៨ ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូដឹមកប់ស្រូវ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តដឹកស្រូវនោះ ក្បាលសណ្ដោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6698 រីឯកន្ទុយរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1421 ។ […]
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ច បង្ហាញមុខជនសង្ស័យគ្រឿងញៀន ៣នាក់ រួមនឹងគ្រឿងញៀនជាង ១៦គីឡូក្រាម
(ភ្នំពេញ) ៖ កម្លាំងជំនាញ (ក៣) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា លោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ (ក៣) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូរ រក្សាទុករគ្រឿងញៀន នៅ ០២ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សមត្ថកិច្ច បានបញ្ជាក់ថា គោលដៅទី១ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ […]
អគ្គិភ័យលេបត្របាក់ផ្ទះអាជីកម្មរបស់ប្រជាពលរដ្ឋ ១ខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាង ក្នុងក្រុងបានលុង ខេត្តរតនគិរី
អគ្គិភ័យឆាបឆេះទីតាំងលក់ និងប៉ះកង់រថយន្ដមួយកន្លែង យ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៅឡើយ បានរងការខូចខាតសម្ភារអស់មួយចំនួនធំ និងបន្តរាលដាលដល់ផ្ទះលក់បាយក្បែរនោះ ខូចខាតសម្ភារអស់មួយចំនួនដែរ ។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើង នៅវេលាម៉ោង ០២ ៖ ៣០ នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ដឹងករណីអគ្គិភ័យឆេះនេះនៅឡើយទេ កំពុងស្រាវជ្រាវ ខណៈទីតាំងនេះគេបានសាងសង់សណ្ឋាគារមិនទាន់រួចរាល់នៅឡើយ ។ ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ដ ។ ក្នុងករណីនេះ អគ្គិភ័យបានលេបត្របាក់សម្ភារៈដូចជា ម៉ាស៊ីនភ្លើង ០២ គ្រឿង ទូកាហ្វេ ០១ ទូទឹកកក ០១ ម៉ាស៊ីនដកកង់ឡាន ០១ កង់ឡាន ០១ ពាន់គ្រាប់ (ថ្មី) និងយ៉ាន់ឡាន ០១ ពាន់ ។ ចំណែកផ្ទះលក់បាយខូចខាតសម្ភារ:ដូចជា កូនក្រឡឹងឈើប្រភេទធ្នង់ […]
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន ០៦ នាក់ ជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូ លួច និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង ០៦ នាក់ខាងលើនេះ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួច ចំនួន ០៣ ករណីផ្សេងគ្នា នៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់ ០២ ករណី និងលួចម៉ូតូ ០១ ករណី ឃាត់ខ្លួនជនសង្ស័យ សរុប ០៦ នាក់ ។ លោកវរសេនីយ៍ឯក ជឹម […]
ជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់ លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
(ស្ទឹងត្រែង) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ០៣ នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ រួចបញ្ជួនទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធី ។ តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឱ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង ២៤ ម៉ោង លើ ២៤ ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន ០៣ នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។ ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងប៉ុស្ដិ៍ត្រួតពិនិត្យ ក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនឹងរថយន្ត ០១ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។ ជនសង្ស័យខាងលើ […]
ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីកាត់ខ្សែភ្លើងយ៉ាងសកម្មតាមដងផ្លូវ ក្នុងក្រុងកំពត
(កំពត) ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ សង្ស័យលួចកាត់យកខ្សែភ្លើងយ៉ាងសកម្មតាមដងផ្លូវសាធារណៈ និងអ្នកទទួលទិញផលចោរកម្ម ។ ជនសង្ស័យទាំង ០៥ នាក់ ទី១.ឈ្មោះ នី យ៉ាឌី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ទី២.ឈ្មោះ សុខ សាន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ទី៣.ឈ្មោះ ផេង រ៉ុង ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ទី៤.ឈ្មោះ សុខ ចេង ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៥.ឈ្មោះ អ៊ុក […]
ទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យជាក់ស្ដែង
(ភ្នំពេញ) ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា ទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខាងក្នុង ។ ជាក់ស្ដែង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះទៅដល់ទីតាំង និងត្រួតពិនិត្យ ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទប់ម៉ាស្សា ស្នូកឃ័រ គ្មានសម្ភារអ្វីពាក់ព័ន្ធល្បែងស៊ីសងនោះទេ ។ សូមជម្រាបថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការបញ្ជាពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឱ្យ លោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងនោះឡើយ ។ ក្នុងការចុះត្រួតពិនិត្យនេះដែរ អាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា […]
បង្ក្រាបទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក
(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។ សម្ភារៈដកហូត រួមមាន៖ ម៉ូតូ ចំនួន ៣១ គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន ១១២ សន្លឹក, កាតគ្រីម៉ូតូ ចំនួន ៧២, អត្តសញ្ញាណប័ណ្ណ ចំនួន ១១ ច្បាប់, សំបុត្រកំណើត ចំនួន ០៣ ច្បាប់, ធុងខ្យល់សម្រាប់កឹបផ្លាកលេខ ចំនួន ០១ និងកូនសោមួយចំនួន ។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ម្ចាស់ទីតាំងបានគេចខ្លួនបាត់ ។ […]
ចាប់ខ្លួនព្រះសង្ឃក្លែងក្លាយ ២នាក់ ខណៈពេលកំពុងបិណ្ឌបាត្រនៅតាមផ្លូវ
(ភ្នំពេញ) ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ពាក់ព័ន្ធករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជនសង័្សយទាំង ០២ នាក់ ទី១មានឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ដោយឡែក សម្ភារដកហូត គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន ០២ ឈុត, ឆ័ត្រ ០១, ប្រាក់ ចំនួន ២២,០០០ រៀល […]
ឃុំខ្លួនស្រ្តីអាជីវករអនទ្បាញតាមតេទ្បេក្រាមម្នាក់ ពីបទ ចែកចាយ លក់ជួល នូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ
កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ រ៉ន ចំរើន ហៅអាយ៉ា ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ អាជីវករអនទ្បាញតាមតេទ្បេក្រាម អាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលលេខ៥ ភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ចែកចាយ លក់ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកងសាងសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕