ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការឃុំខ្លួនឈ្មោះ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ទ្រីលាន ស៊ីធី វើលដ៍ ឯ.ក និងអ្នកពាក់ព័ន្ធពីរនាក់ទៀត

(សៀមរាប) ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ បទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣នាក់ […]

ព័ត៌មានសន្តិសុខសង្គម

បណ្តេញជនជាតិម៉ាឡេស៊ី និងជនជាតិឥណ្ឌូនេស៊ី ១៧នាក់ ចេញពីកម្ពុជា ក្រោយបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយ នៅខេត្តកណ្តាល

(ភ្នំពេញ) ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៉ី ចំនួន ០៣ នាក់ និងជនជាតិឥណ្ឌូនេស៉ី ចំនួន ១៤ នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារត្រៀបបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៉ី និងជនជាតិឥណ្ឌូនេស៉ី សរុបទាំង ១៧ នាក់ ដែលឃាត់ខ្លួនបានកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំឯកសារបណ្តេញចេញពីកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកថ្មគោល និងស្រុកកំរៀង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ ចំនួន ១៨នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

(បាត់ដំបង) ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់របស់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកកំរៀង បាន​ចុះ​បង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០២ លើកផ្សេងគ្នា​ ។ កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង ១៤ ៖ ០០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សេង លុច ​អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១ លើក នៅចំណុចក្រុមទី១២ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន ចំនួន ១១ នាក់ ។ អ្នកទាំង ១១ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច

(បន្ទាយមានជ័យ) ៖ នៅទី៨ ខែមីនា ឆ្នាំ២០២៤ វេលា​ម៉ោង​ ០៨ ៖ ៤៥​ នាទី​ មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅដំបូកស្រែ ស្ថិតក្នុងភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋ បានយកគ្រឿងចក្រទៅកាយដំបូកស្រែ ស្ថិតនៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដំបូកស្រែរបស់គាត់ ដែលនៅសល់ពីសម័យសង្រ្គាម ពេលនោះកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​តាគង់​ បានចុះទៅដល់ទីតាំង ស្រាប់តែឃើញមានគ្រាប់ ម៉ាក អឹម៧៩ ( M79 ) ចំនួន ២៨ គ្រាប់ រុំជាមួយកៅស៊ូ និងអាវុធវែង CKC ចំនួន ០៣ ដើម ដែលមានគ្រាប់ច្រែះអស់ នៅខាងត្បូងភូមិ មានចម្ងាយ ០៥ គីទ្បូម៉ែត កម្លាំងប៉ុស្តិ៍ក៏បានទំនាក់ទំនង​ និងប្រគល់ឱ្យទៅជំនាញខាងស៊ីម៉ាក់ ៕

ព័ត៌មានសន្តិសុខសង្គម

ចាប់មិនចេះអស់សោះ! ប្រហិតសាច់ត្រីប្រាកិន ចំនួន ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

(ភ្នំពេញ) ៖ យោងតាមការឱ្យដឹងពីមន្រ្តីស៊ើបអង្កេត នៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែង លើប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថា បាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើម នៃផលិតផលឡើយ ។ ផ្អែកតាមលទ្ធផល នៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផលប្រហិតត្រីប្រាកិនចំនួន ២ ០០០ គីឡូក្រាម (ឬ២តោន) នេះ នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ត្រូវបានដុតកម្ទេចចោល

(បាត់ដំបង) ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី ។ ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពី លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ ៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរស្លុយ ឃើញអ្វីលួចហ្នឹង ឃើញគ្រឿងចក្រគេខូចទុកចោល នាំគ្នាលួចដោះដឹកតាមរ៉ឺម៉ក ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

(បាត់ដំបង) ៖ ជនសង្ស័យដៃឆើត ចំនួន ០៣ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនភ្លាមៗ ក្រោយលួចដោះយកគ្រឿង និងសម្ភារអេស្ការវ៉ាទ័រដឹកតាមរ៉ឺម៉កសណ្ដោង នៅវេលាម៉ោង ០៤ ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយនឹងវត្ថុតាងជាច្រើន ដែលក្រុមចោរចិត្តស្លុយទាំង ០៣ នាក់នេះ បម្រុងដឹកយកទៅលក់នៅកន្លែងទិញអេតចាយ ។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យទាំង ០៣ នាក់នេះ ទី១-ឈ្មោះ ផល វិចិត្រ អាយុ ៣៥ ឆ្នាំ ទី២-ឈ្មោះ ឈីវ ភិរ័ត្ន អាយុ ៣៥ ឆ្នាំ និងទី៣-ឈ្មោះ ថន ស៊ីវហេង អាយុ ១៧ ឆ្នាំ ពួកគេមានមុខរបរដើរប្រព្រឹត្តអំពើរចោរកម្ម ។ ក្រុមនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនភ្លាមៗ នៅពេលកំពុងប្រព្រឹត្តបទល្មើស ហើយថែមទាំងដកហូតវត្ថុតាងមួយចំនួនធំ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅខេត្តក្រចេះ ដោយរឹបអូសឧបករណ៍ឆក់បានជាច្រើនគ្រឿង និងឃាត់ខ្លួនម្ចាស់ឧបករណ៍ បញ្ជូនទៅតុលាការ

(ក្រចេះ) ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបងខេត្ត បានចុះបង្ក្រាបទីតាំងផលិតទិញលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីមួយកន្លែង ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់មានឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ និងរឹបអូសវត្ថុតាំងរួមមាន ឧបករណ៍ឆក់ត្រីប្រភេទស្រូប និងក្ដៅ នាំចូលពីប្រទេសចិន ចំនួន ២២ គ្រឿង និងឧបករណ៍ឆក់ត្រី (ឆក់ក្ដៅ) ចំនួន ១៥ គ្រឿង និងប្រអប់ឈើសម្រាប់កែឧបករណ៍ឆក់ត្រី ចំនួន ២៨០ ប្រអប់ផងដែរ ។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងដែរថា ចំពោះវត្ថុតាងទាំងអស់ […]

ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្តដឹកឈើ ២គ្រឿង ដែលផ្ទុកឈើប្រណីតជិត ៥០០ដុំ បម្រុងដឹកទៅលក់នៅប្រទេសឡាវ តាមច្រកល្បៀង ទៅរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់

(ស្ទឹងត្រែង) ៖ស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការប្រគល់រថយន្តប្រភេទសាំងយ៉ុង ចំនួន ០២ គ្រឿង ទៅឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ នេះបើយោងតាមការឱ្យដឹងពីស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ បើតាមស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា រថយន្តសាំងយ៉ុង ចំនួន ០២ គ្រឿងខាងលើ បានលួចដឹកឈើចេញពីតំបន់ភូមិញ៉ឺន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះបន្តយកទៅលក់នៅប្រទេសឡាវ ។ លុះបើកដល់ចំណុចភូមិណាអូង ដែលស្ថិតនៅមិនឆ្ងាយពីព្រំដែន ក៏ត្រូវកម្លាំងនគរបាលស្ទាក់ចាប់បានតែម្តង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ លោក ថា ក្រោយពីការវាស់វែងដោយមន្ត្រីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឈើទាំង ០២ រថយន្តខាងលើ ជាប្រភេទឈើប្រណីត (ធ្នង់) និងឈើអាប្រភេទលេខ១ (កកោះ) ដែលមានចំនួន ៤៤៦ ដុំ ស្មើ ៨,១៤២ ម៉ែត្រគូប ។ ដែលបច្ចុប្បន្នទាំងរថយន្ត និងឈើ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីហិង្សា ដោយចេតនា (វាយសម្លាប់ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦E០Z ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ០៦ នាក់ រួមមាន ៖ ទី១.ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ទី២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ទី៣.ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ទី៤.ឈ្មោះ ឃួយ ម៉ិញគាត […]