ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្តដឹកឈើ ២គ្រឿង ដែលផ្ទុកឈើប្រណីតជិត ៥០០ដុំ បម្រុងដឹកទៅលក់នៅប្រទេសឡាវ តាមច្រកល្បៀង ទៅរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់

(ស្ទឹងត្រែង) ៖ស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការប្រគល់រថយន្តប្រភេទសាំងយ៉ុង ចំនួន ០២ គ្រឿង ទៅឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ នេះបើយោងតាមការឱ្យដឹងពីស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

បើតាមស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា រថយន្តសាំងយ៉ុង ចំនួន ០២ គ្រឿងខាងលើ បានលួចដឹកឈើចេញពីតំបន់ភូមិញ៉ឺន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះបន្តយកទៅលក់នៅប្រទេសឡាវ ។ លុះបើកដល់ចំណុចភូមិណាអូង ដែលស្ថិតនៅមិនឆ្ងាយពីព្រំដែន ក៏ត្រូវកម្លាំងនគរបាលស្ទាក់ចាប់បានតែម្តង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។

លោក ថា ក្រោយពីការវាស់វែងដោយមន្ត្រីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឈើទាំង ០២ រថយន្តខាងលើ ជាប្រភេទឈើប្រណីត (ធ្នង់) និងឈើអាប្រភេទលេខ១ (កកោះ) ដែលមានចំនួន ៤៤៦ ដុំ ស្មើ ៨,១៤២ ម៉ែត្រគូប ។ ដែលបច្ចុប្បន្នទាំងរថយន្ត និងឈើ ត្រូវបានរក្សាទុកនៅកន្លែងជំនាញព្រៃឈើ ដើម្បីបន្តនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ កម្លាំងស្នងការនគរបាលខេត្ត បានចុះបង្ក្រាបករណីលួចដឹកវល្លិ៍រមៀតយកទៅលក់នៅឯប្រទេសឡាវផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *