(កំពង់ស្ពឺ) ៖ ចាប់ព្រះសង្ឃក្លែងក្លាយ ១៤នាក់ ក្រោយបន្លំដើរបិណ្ឌបាត្រថ្ងៃចូលឆ្នាំនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានចាប់ផ្សឹកសង្ឃក្លែងក្លាយ ចំនួន ១៤អង្គ ដែលបន្លំចូលបិណ្ឌបាត្រថ្ងៃបុណ្យឆ្លងចូលឆ្នាំនៅ វត្តត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រោយបកស្បង់ចីពររួច សាលាអនុគណក៏បានប្រគល់បុគ្គលទាំង ១៤នាក់នោះជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា ក្នុងចំណោម ១៤នាក់ សមត្ថកិច្ចបានពិនិត្យឃើញសារធាតុញៀន ចំនួន ៩នាក់ ៕
ព័ត៌មានសន្តិសុខសង្គម
ពលករប្រុសស្រី ៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ តាមស្រុកម៉ាឡៃ ត្រូវសមត្ថកិច្ចស្ទាក់ឃាត់យកមកអប់រំ
(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤ ៖ ៣០ នាទីរសៀល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានឃាត់ពលករខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង ។ ជាលទ្ធផល សមត្ថកិច្ច បានឃាត់មនុស្សប្រុស-ស្រី ចំនួន ៣០០នាក់ ក្នុងនោះស្រី ១៥៤នាក់ កុមារ ២៦នាក់ ។ ពលរដ្ឋទាំងនេះ ត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពលរដ្ឋទាំងនោះ ភាគច្រើនគឺមកពីបណ្ដាខេត្តរួមមាន ៖ […]
ពិតជាអស្ចារ្យមេន លោក អ៊ូច ភា អភិបាលខេត្តតាកែវ អនុញ្ញាតិអោយក្រុមហ៊ុនចំនួនបី ប្រើអេសស្កា៣គ្រឿងកាយបឹងតាម៉ុក ស្ថិតនៅភូមិជ្រេស សង្កាត់រការក្នុង ក្រុងដូនកែវខេត្តតាកែវ រួចយកអាចម៍ដីលក់អោយសិប្បកម្មផលិតឥដ្ឋ និងលក់ទៅទីផ្សារតាមតម្រូវការយកថវិការចូលហោប៉ាវរាប់ឆ្នាំក្រោមរូបភាពស្ដារបឹងជម្រៅក្បាលប្រែត និងមិនកំណត់ជម្រៅតាមបញ្ជារចៅហ្វាយខេត្ត មេការម្នាក់លោក ឈ្មោះ វឿន ពៅ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ខែមេសា ឆ្នាំ ២០២៤
ដោយ# សម្លេងអមតៈ STDNEW ONLINE. www.sknews24online.com ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះបញ្ចាស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ខែមេសា ឆ្នាំ ២០២៤ លោក វឿន ពៅ អ្នកប្រចាំការមើលការខុសត្រូវ គ្រប់គ្រងរណ្ដៅដី អោយលោកអ៊ុច ភា អភិបាលខេត្តតាកែវបានអោយអ្នកសារព័ត៌មានយើងដឹងថារូបគេជាមេការអោយចៅហ្វាយខេត្តតាកែវនលោក អ៊ុច ភា សម្រាប់ចាត់ចែងគ្រឿងចក្រទាំងបីគ្រឿងកំពុងកាយដីបឹងយកអាចម៍ដីលក់យកលុយអោយចៅហ្វាយខេត្ត ពីព្រោះចៅហ្វាយខេត្តអ្នកអនុញាតិច្បាប់អោយកាយដីបឹងដែលមិនកំណត់ជម្រៅ ចង់ជម្រៅក្បាលប្រែតរិតតែល្អ គឺលោកចៅហ្វាយខេត្តពេញចិត្តអោយកាយ លោកបន្តថា ទំហំដីដែលត្រូវកាយជាង៤ហិតា កាយរយះពេល២ឆ្នាំមកហើយ នៅប្រហែលបីឆ្នាំទៀតទើបឈប់កាយ ៕ អ្នកសារព័ត៌មានពុំអាចសុំបទសម្ភាសពីលោក ផេង វុធ បានទេដោយលឺថាអ្នកកាសែតចុចផ្ដាច់បាត់ទៅ ខ្ពើមនិយាយ ក្រោយមកអ្នកសារព័ត៌មានបានទាក់ទងទៅ លោក អ៊ូច ភា អភិបាលខេត្តតាកែវ តែលោកមិនលើកតេលេក្រាមហើយក៌មិនឆ្លើយតបនិងសំណួរអ្នកសារព័ត៌មានយើងទេ ៕ សូមទស្សនាសំលេងរៀបរាប់របស់លោក វឿន ពៅ ម្ចាស់គ្រឿងចក្រនិងអ្នកមើលការងារអោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ
គម្រោងដាក់អោយដេញថ្លៃពីឃុំស្ថិតនៅឃុំបសេដ្ឋនិងឃុំ កាត់ភ្លក់ មេឃុំថាតម្លាភាពនិងសុក្រិតទាំងពីឃុំតែក្រុមអ្នកចូលរូមថាមិនតម្លាភាពហើយមិនបាន៥០%នៃតំលៃបាន់ស្មានផង
ចេញផ្សាយដោយ សម្លេងអមតៈ STDNEW ONLINE.www.sknews24online.com ថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ បើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់២ឃុំ មានឃុំបសេដ្ឋ និងឃុំកាត់ភ្លក់ ស្រុកបសែដ្ឋខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ទីតាំងស្ថិតក្នងឃុំបសេដ្ឋ ទឹកប្រាក់ប៉ាន់ស្មាន ឃុំបសេដ្ឋ ៥៤៤.៧៧៧.០០០លានរៀល ផ្លូវបេតុងអាមេ ប្រវេង ០.៥៩១ម៉ែត្រ ទទឺង៦ម៉ែត្រ កំរាស់ 0.15 ស.ទ ក្រុមហ៊ុន រស់ គឹមលៀន ដាក់ដេញថ្លៃ ១៥៧.៥០០.០០០ លៀនរៀលជាប់ ក្នុងចំណោមក្រុមហ៊ុន ទាំង១១បានត្រឹមខកចិត្ត ត្រឡប់ទៅផ្ទះវិញតែចំនួនដែលទទូលបានបើគិតជាភាគរយមិនបាន50% នៃប្រាក់គំរោងបាន់ស្ពាន តើគុណភាពផ្លូវទៅជាយ៉ាងណា? ឃើញសកម្មភាពភាពម្ចាស់ក្រុមហ៊ុនទាំងពីនាក់ឡើងប្ដេជ្ញាថានិងធ្វើឱ្យបានតាមស្តង់ដា តែហាក់ស្ដាប់មិនយល់ថានិយាយអ្វី ហើយក៌បញ្ចប់ដោយមិនយល់ខ្លឹមសារ លោកមេឃុំម្ចាស់លទ្ធកម្មដេញថ្លៃ ឃុំបសេដ្ឋ បានចាប់ក្បាលមីក្រួនិយាយថា ពួកគាត់បាននិយាយខ្លីហើយខ្លឹម លោកបន្តថា កម្មវិធីដេញថ្លៃនេះមានតម្កាភាពទាំងពីឃុំតែម្ដង ចំណែកឃុំកាត់ភ្លុក មានក្រុមហ៊ុនចំនួន ៩ចូលរូមដេញថ្លៃ មានក្រុមហ៊ុន ៤២៦.០៤៨.៥០០ បានទៅលើក្រុមហ៊ុន ហៀង សេងហេង ដាក់ដេញថ្លៃ ១៣៨.៨៨០.០០០រៀលជាប់ បើគិតជាភាគរយមិនបាន៥០% នៃគម្រោងប៉ាន់ស្មាន តើគុណភាពផ្លូវបេតុង ដែលមានប្រវេង […]
លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង បានទទូលលាភសក្ការៈប៉ុន្មានលានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែអោយក្រុមហ៊ុននេះ ដេញថ្លៃតម្លៃថោកនៅតែជាប់ ហើយប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ ចុះហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល បែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែមគំរោងឆ្នាំ២០២៣នោះទៅវិញ ឬលោកចេះលេងបំភាន់ភ្នែក ដោយក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ២០២៣ វគ្គ២
ខេត្តកំពត : លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង បានទទូលលាភសក្ការៈប៉ុន្មានលានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែអោយក្រុមហ៊ុននេះ ដេញថ្លៃតម្លៃថោកនៅតែជាប់ ហើយប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ ចុះហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល បែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែមគំរោងឆ្នាំ២០២៣នោះទៅវិញ ឬលោកចេះលេងបំភាន់ភ្នែក ដោយក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ២០២៣ វគ្គ២ ដោយ #សម្លេងអមតៈ. STD NEWS ONLINE.www.sknews24online.com ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ជាស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើង បានសុំបទសម្ភាសន៍ លោកមេឃុំ វត្តអង្គខាងជើង បាននិយាយប្រាប់ថា ក្រុមហ៊ុន ហេងបូរី កាលពីឆ្នាំ២០២៣ បានចូលរូមដេញថ្លៃក្នុងតំលៃថោកទាមបំផុត 8លាន លោកថាក្រុមហ៊ុននេះមិនបានមកចុះកុងត្រាធ្វើទេ ថាបើកបញ្ជីមើលសិន ចុះហេតុអ្វីនៅថ្ងៃទី ៥ ខែមេសាឆ្នាំ […]
លោក អ៊ុំ អ៊ុន ចិន និងលោកយាយ កូវ ហួន ម្ចាស់ដីស្របច្បាប់ក្បាលដីលេខ87.73 នៅភូមិ ទូលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង សូមលើកម្រាមដៃដប់សុំកិច្ចអន្តរាគមន៍ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយផ្តល់យុត្តិធម៌ដល់គ្រួសារគាត់ ដែលរងភាពអយុត្តិធម៌ ដោយការរំលោភបំពានពី សំណាក់ លោក គង់ មុនី ប្រធានគណបក្សខ្មែរអង្គរ
ចេញផ្សាយ.គេហទំព័រ STD NEWS ONLINE.www.sknews24online.com ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦.ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៤ លោកអ៊ំុំ អ៊ុន ចិននិងលោកស្រី កូវ ហួន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងក្ដីក្ដុកក្ដូលអូលឪរាថា លោកបានរាប់គ្នាជាមួយលោកគង់ មុនី តាំងពីមុនឆ្នាំ 90មកម្លេះ ហើយកាលនោះ លោកបានដឹកលោក គង់ មុនី ទៅព្រំដែនថៃ បំណងគេចង់ឆ្លងទៅប្រទេសថៃ និងបន្តទៅប្រទេសទី៣ លុះក្រោយមកបែកគ្នាយូរហើយ ស្រាប់តែលោក គង់ មុនី បានវិលមករករូបលោកម្ដងទៀតថាគេបានឡើងឯកឧត្តម ជាប្រធានគណបក្សអង្គរ ធ្វើអោយរូបគាត់គោរពកោតក្រែងសសើរប្រាប់គេឯងថាមានមិត្តជាឯកឧកត្ដម តែលុះដល់ឆ្នាំ មួយលោកអ៊ុំចាំមិនបាន អគាត់យកលុយរបស់របស់គាត់ចំនួន(5000បាត)ទិញដីអោយរូមគេផងនិងចេញលុយអោយសិនទៅ បាននៅជិតគ្នា លុះក្រោយមកបានយករថយន្តចាស់មួយគ្រឿង មកអោយរូបគាត់ហើយលោកអ៊ុំនិងភរិយា ក៌បានលក់ដីភូមិយកលុយជូសជុលឡាន អស់ចំនួន៧ជីមាស ក្រោយមករូបគេក៌មកយកឡាននោះទៅវិញ ថាទៅដឹកកូនឈើ សម្ដេចតេជោសែនអោយ គាត់ក៌អោយឡាននោះទៅវិញទៅហើយក៌បែកគ្នារហូត […]
ត្រៀម! ត្រៀម! ប្រយុទ្ធឡើងវិញ ! បន្ទាប់ពីសម្រាកមួយរយៈនៃការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សសីមា
បន្ទាប់ពីការវិលត្រឡប់របស់ លោកអ៊ាង សុផល្លែត រដ្ឋ មន្ត្រីក្រសួងបរិស្ថានពីទឹកដីនៃខេត្តមណ្ឌលគីរី សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើបានរៀបចំដំណើរការឡើងវិញ យប់ថ្ងៃទី២៤ ខែមីនា នេះតទៅ។ ការដឹកចេញនៃឈើចេញពីតំបន់វាលម្រេចនៃស្នាក់ការបរិស្ថានអូររាំង ក្រោមការត្រួតពិនិត្យរបស់លោកកេត ចន្ថា និងលោកប្លុង ចាន់ឌឿន ក៏ចាប់ដំណើរ ការដែរ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សកែវសីមា កំពុងកើត មានយ៉ាងគគ្រឹកគគ្រេង ដោយសារពួកឈ្មួញឃុបឃិត ជាមួយមន្ត្រីបរិស្ថានថ្នាក់ក្រោម។ រីឯប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន ក៏ត្រូវពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការស៊ីដាច់ដែរ។ លោកឆៅ ប៊ុនធឿន មិនសូវស្គាល់ភូមិសាស្ត្រទីតាំងដែលមានឈើនៅសេសសល់នៅឡើយ។ ដូច្នេះ លោកមិនដឹងថា តើពួកកូនចៅនៅក្រោមឱវាទកំពុងធ្វើអ្វីនោះទេ។ ជាក់ស្ដែង ពេលនេះព្រៃ ឈើនៅតំបន់វាលម្រេចនៃជ្រោះអូរងើយ ចន្លោះស្នាក់ការអូររាំងនិងស្នាក់ការរងអូប៉ាម ត្រូវពួកមន្ត្រី នៃស្នាក់ការទាំងពីរដឹកនាំដោយលោកកេត ចន្ថានិងប្លុង ចាន់ឌឿន បិទបាំងបទល្មើសឃុបឃិតឲ្យឈ្មួញចុះកាប់ឈើយ៉ាងមហន្តរាយ។ លោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន កំពុងចាត់វិធានការឲ្យអាម៉ីអាថោង បង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះការកាប់រានដីព្រៃ ស្របពេលដែលមានសេចក្តីរាយការណ៍ថា សកម្មភាពកាប់ឈើ នៅតំបន់អភិរក្សកំពុងកើតឡើងយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃកែវ សីមា ជាពិសេសនៅតំបន់វាលម្រេចនោះតែម្តង។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកឆៅ ប៊ុនធឿន […]
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើង នៅចំណុចឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត ភេទប្រុស អាយុ ៣៩ ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង […]
អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់
(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។ ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕
ជនសង្ស័យម្នាក់ ឡើងបើករថយន្តយកទៅបាត់ ខណៈបុរសម្នាក់ចូលដកប្រាក់នៅម៉ាស៊ីន ATM ដោយមិនពន្លត់ម៉ាស៊ីន
(ភ្នំពេញ) ៖ បុរសម្នាក់ បានបើករថយន្ត០១ គ្រឿង មកដកប្រាក់នៅទូម៉ាស៊ីនអេធីអឹម (ATM) មួយកន្លែង ដោយចុះពីលើរថយន្ត ចូលទៅបើកប្រាក់ ហើយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ភ្លេចខ្លួនមួយភ្លែត ក៏ត្រូវជនសង្ស័យម្នាក់ បានឡើងរថយន្តនោះ បើកយកចេញទៅភ្លាមៗបាត់ស្រមោលតែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ១៥ នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរករថយន្តគាត់ត្រឡប់មកវិញ ។ រថយន្តម៉ាក Mazda CX3 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ។ ដោយអនុវត្តតាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ […]