(កំពង់ស្ពឺ) ៖ ចាប់ព្រះសង្ឃក្លែងក្លាយ ១៤នាក់ ក្រោយបន្លំដើរបិណ្ឌបាត្រថ្ងៃចូលឆ្នាំនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានចាប់ផ្សឹកសង្ឃក្លែងក្លាយ ចំនួន ១៤អង្គ ដែលបន្លំចូលបិណ្ឌបាត្រថ្ងៃបុណ្យឆ្លងចូលឆ្នាំនៅ វត្តត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយបកស្បង់ចីពររួច សាលាអនុគណក៏បានប្រគល់បុគ្គលទាំង ១៤នាក់នោះជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា ក្នុងចំណោម ១៤នាក់ សមត្ថកិច្ចបានពិនិត្យឃើញសារធាតុញៀន ចំនួន ៩នាក់ ៕