ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តកំពតសម្រេចឃុំខ្លួនក្រុមបងធំចំនួន ៤នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

(កំពត) ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ ០៤ នាក់ ក្រោមបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តឡើងនៅចំណុចមុខមន្ទីពេទ្យរស្មីឈូក ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។ បន្ទាប់ពីតុលាការសម្រេចដូចខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារក្នុងគណនីផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ថា ក្រុមបងធំនៅស្រុកឈូក ដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូប្រជាពលរដ្ឋ នៅស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ត្រូវបានតុលាការចេញដីការឃុំខ្លួន ដើម្បីវិនិច្ឆ័យទោសនាពេលក្រោយ ។ តាមរយៈគណនីហ្វេសប៊ុកដដែល លោកស្នងការបានផ្តាំផ្ញើថា «ឈប់បានឈប់ទៅប្អូនៗ សមត្ថកិច្ច និងច្បាប់មិនអនុគ្រោះឱ្យពួកប្អូននោះទេ ។ ប្អូនៗមានសិទ្ធិសេរីភាពហើយគួរណាស់ធ្វើជាពលរដ្ឋល្អក្នុងសង្គម និងមិនត្រូវធ្វើអ្វីដែលច្បាប់ហាមឃាត់ឡើយ ។ ប្អូនៗផ្សេងទៀតកុំចង់សាកល្បងអីព្រោះមិនរួចខ្លួនទេគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ ។ សម្រាកហូបបាយផ្ទះជួបជុំគ្រួសារប្រសើរជាងនៅកន្លែងឃុំឃាំង» ។ សូមរម្លឹកថា កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ […]

ព័ត៌មានសន្តិសុខសង្គម

ចូលចិត្តធ្វើស្ដើងសុីក្រាស់ ផ្លូវបេតុងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហរជាសារណះ និងធ្វើខុសបច្ចេទេស លក្ខណះឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញលុយជាតិ រាប់សិបរយលានរៀលក្នុងមួយឆ្នាំៗតើមន្រ្តីថ្នាក់ដឹកនាំឃុំស្រុកខេត្ត ជំនាញបច្ចេកទេសខេត្តកំពតទាំងអស់នោះមានបានអភិវឌ្ឍន៍ចំគោលដៅដែលប្រមុខរាជរដ្ឋាភិបាលលោកចង់ដែរឬទេ?

ដោយ #STD NEWS ONLINE ថ្ងៃថ្ងៃច័ន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ឧសភា ឆ្នាំ២០២៤ ( ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ខេត្តកំពត ) ចូលចិត្តធ្វើស្ដើងសុីក្រាស់ ផ្លូវបេតុងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហរជាសារណះ និងធ្វើខុសបច្ចេទេស លក្ខណះឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញលុយជាតិ រាប់សិបរយលានរៀលក្នុងមួយឆ្នាំៗតើមន្រ្តីថ្នាក់ដឹកនាំឃុំស្រុកខេត្ត ជំនាញបច្ចេកទេសខេត្តកំពតទាំងអស់នោះមានបានអភិវឌ្ឍន៍ចំគោលដៅដែលប្រមុខរាជរដ្ឋាភិបាលលោកចង់ដែរឬទេ? តើជាកាពិត ដូចប្រភពលើកឡើងថា  គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ របស់ឃុំកំពង់ត្រាចខាងកើត  ឃុំឬស្សីស្រុកខាងលិច ឃុំប្រសាទភ្នំខ្យង ឃើញសកម្មភាពកំពុងចាក់ផ្លូវបេតុង នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ធ្វើផ្លូវបេតុងគ្មានគុណភាពមិនក្រាលថ្មបាតចាក់បេតុងលើដី កម្ពស់ហាក់មិនបាន1តិក.កន្លះនិងចងដែកឃើញថាមិនត្រូវបច្ចេកទេសកំណត់ មេការម្នាក់មិនបានប្រាប់អ្នកកាសែតថាក្រុមហ៊ុនណាអ្នកធ្វើនោះទេ ចំណែកអ្នកយាមដែកម្នាក់ប្រាប់អ្នកកាសែតថាមេអោយចងដែក 2តឹក3 ហ៊ុន  អ្នកកាសែតមានទាក់ទងលោកស្រីលឹម លុយ មេឃកំពង់ត្រាចខាងកើត បានប្រាប់ថាដេញថ្លៃតែមិនបញ្ជាក់ថ្ងៃខែបែរជានិយាយថាកុំសួរច្រើនពេកអោយតែបានផ្លូវអោយពលរដ្ឋដើរទៅបានហើយ បិទទូរស័ព្ធ លោកមេឃុំខេត្តកំពតអោយម៉ាកៗនេះរលាយហើយថវិកាជាតិហើយផ្លូវគ្មានគុណភាព។ ចំណែកក្រុមហ៊ុន អាន់ លីណា កំពុងត្រាសសេដីធ្វើផ្លូវបេតុងប្រវេង600ម៉ែត្រ ទទឹង […]

ព័ត៌មានសន្តិសុខសង្គម

បញ្ចូលហ្គាសឡាន​​រួច ម្ចាស់បញ្ឆេះម៉ាស៊ីន ស្រាប់តែផ្ទុះ​ឆេះផ្អើលស្ថានីយប្រេង​

(ព្រះសីហនុ) ៖ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ កាលពី​វេលា​ម៉ោងប្រមាណជិត ០៩ ព្រឹក មានករណីអគ្គិភ័យឆេះរថយន្ដ ០១ គ្រឿង នៅក្បែស្ថានីយប្រេង TELA សំរុង ជាប់ផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្តដែលត្រូវបានឆេះខាងលើ ប្រភេទរថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2E-7727 ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា ម្ចាស់រថយន្តមានឈ្មោះ ចៅ រាម ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅរស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ​ចំពោះមូលហេតុ គឺបណ្តាលមកពី​ផ្ទុះក្បាលអាគុយ ក្រោយពីបញ្ចូលហ្គាស ហើយម្ចាស់រថយន្តដេ ក៏ផ្ទុះក្បាលអាគុយ បង្ក​ឱ្យការឆាបឆេះតែម្ដង ។ ហេតុការណ៍នេះដែរ មិនមានមនុស្សរងរបួសនោះទេ តែបណ្តាល​ឱ្យ​រថយន្ត ០១ […]

ព័ត៌មានសន្តិសុខសង្គម

ដុត​បំផ្លាញ​ចោល​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព ប្រមាណ​ជាង​ ១៧​តោន

(​ភ្នំពេញ) ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ដែល​ជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម និង​ជា​មន្ត្រី​អធិការកិច្ច​ផ្នែក​ម្ហូបអាហារ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល នូវ​ផលិតផល គ្រឿង​ឧបភោគ បរិភោគ​ខូច​គុណ និង​សាច់​បង្កក ​ចំនួន ១៧,៨៨០​គីឡូក្រាម ស្ថិត​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៤ ។ ផលិតផល ដែល​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព​ទាំងនោះ រួម​មាន ៖ ទឹកម្ទេស ទឹក​ស៊ី​អ៊ីវ​ខាប់ ទឹក​ប៉ៅ​ហ៊ឺ ប្រេងខ្យង ឈាម​ទា ជង្គង់​មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាត​ជ្រូក ពោះវៀន​ជ្រូក ។​ល​។ ផលិតផល ដែល​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព​ទាំងនោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ខិតខំ​ស្រាវជ្រាវ​រក​ឃើញ និង​ចាប់​បាន​ពី​ឈ្មួញ​ទុច្ចរិត ក្នុង​ខណ្ឌ​ ចំនួន​ ៣ រួម​មាន ៖ ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំ​បូល ។ គួរ​រំលឹក​ផង​ដែរ​ថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. តែងតែ​ខិតខំ​ស្រាវជ្រាវ […]

ព័ត៌មានសន្តិសុខសង្គម

សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធាបាញ់បោះសេរី

(ភ្នំពេញ) ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះ បានបាញ់បោះសេរីដោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ០៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ រយៈពេល ០៣ម៉ោង ប៉ុណ្ណោះ ក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនបានភ្លាមៗ ៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញគ្រឿងញៀនជិត ៧គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ប្រុស ០១ នាក់ និងស្រី ០១ នាក់ ។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង ម្សៅហ្មត់សថ្លា (MDMA ) ចំនួន ០១ ថង់ ស្មើទម្ងន់ ២.១១ ក្រាមសាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់រូបទំពាំងបាយជូរ មានអក្ស Grapa fraittea (MDMA) ចំនួន ៥០០ កព្ចាប់ ស្មើទម្ងន់ ៤.៤៧០ ក្រាម សាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA) ចំនួន ៥០០ កព្ចាប់ ស្មើទម្ងន់ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាល ២ខេត្ត សហការគ្នាបង្ក្រាបគ្រឿងញៀន បានជាង ១២០គីឡូក្រាម និងវត្ថុតាងមួយចំនួន

កម្លាំងនគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតចាប់យកវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីន (ICE) សរុបចំនួន ១២១ ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry គូទហើម ស្មើនឹងទម្ងន់ ១២០.៦៨៥ ក្រាម និងកាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាក GLOCK និងទូរសព្ទដៃ ចំនួន ០២ គ្រឿង ។ យោងតាមសមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំ និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក […]

ព័ត៌មានសន្តិសុខសង្គម

បណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ២៣១នាក់ ពាក់ព័ន្ធបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចអតីតកាស៊ីណូ ភែរីដល អាយលែន និងត្រូវបានបណ្តេញជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ១០៨ នាក់ ស្រី ១៦ នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចសណ្ឋាគារ ធាន អ៊ី ហ៊ូ អ៊ីនធើណេមិន ឯ.ក នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៨៨ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។ កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់មិនចេះអស់សោះ! ដុតកម្ទេចសាច់មាន់ និងគ្រឿងក្នុងមាន់ជាច្រើនគីឡូក្រាម

(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ ចំនួន ០២ ករណី ស្មើនឹង ៧.៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន ។ នេះបើយោងតាមផេកផ្លូវការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ករណីទី១៖ បំណែកសាច់មាន់ និងគ្រឿងក្នុងមាន់ ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករដូងនៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ ករណីទី២ ៖ កោះមាន់ និងជើងទា ចំនួន ៧.២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ […]

ព័ត៌មានសន្តិសុខសង្គម

មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះ

ជនដៃដល់ដែលចាក់សម្លាប់ស្ត្រីរងគ្រោះដល់ក្នុងផ្ទះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមរួចអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ ពេលនេះដឹងខ្លួនហេីយបានសារភាពថា ខ្លួននិងជនរងគ្រោះមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហេីយដោយមិនដឹងថា ជនរងគ្រោះមានប្តី និងកូននោះទេ នេះបេីតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ។ ជនដៃដល់មានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ចំណែកជនរងគ្រោះឈ្មោះ មាស លក្ខិណា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែង កេីតហេតុ មានប្តីជាជនជាតិចិនធ្វើការនៅខេត្តព្រៃវែងមានកូន២នាក់។ តាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជនដៃដល់បានសារភាពប្រាប់ថា ខ្លួនជាពលករនៅ ប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នា ផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាតfacbook ហើយខ្លួនក៏មិនបានដឹងថាខាងនារីរងគ្រោះមានប្តី និងកូននោះដែរ ចំណែកខាងនាងក៏មិនបានប្រាប់ឱ្យខ្លួនដឹងថា នាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឱ្យនាងជាហូរហែថែមទៀតផង។ ជនដៃដល់បាននិយាយទៀតថា ពេលថ្មីៗនេះទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់ រួចទៅហើយជាហេតុ ធ្វើឱ្យខ្លួនមានកំហឹង និងគំនុំព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅ របស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លាប់ខ្លួនឯងតាមក្រោយ។ បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃ ដោយមានកាំបិតផងហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្ត តាក់ស៊ី ពណ៌ក្រហម […]