(បន្ទាយមានជ័យ) ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ប្រុស ០១ នាក់ និងស្រី ០១ នាក់ ។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង ម្សៅហ្មត់សថ្លា (MDMA ) ចំនួន ០១ ថង់ ស្មើទម្ងន់ ២.១១ ក្រាមសាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់រូបទំពាំងបាយជូរ មានអក្ស Grapa fraittea (MDMA) ចំនួន ៥០០ កព្ចាប់ ស្មើទម្ងន់ ៤.៤៧០ ក្រាម សាច់ថ្នាំសុទ្ធ, ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA) ចំនួន ៥០០ កព្ចាប់ ស្មើទម្ងន់ ២.៣០៥ ក្រាម សាច់ថ្នាំសុទ្ធ សរុបចំនួន ៦.៧៧៧.១១ ក្រាម សាច់ថ្នាំសុទ្ធ ។

ក្រៅពីនេះ រថយន្ត ចំនួន ០១ គ្រឿង ម៉ាកព្រូស ពណ៌ស និងទូរសព្ទដៃ ចំនួន ០២ គ្រឿង ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង ០២ នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការ ៕


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed