មួយរយៈចុងក្រោយនេះ សកម្មភាពកាយយកអាចម៍ដីលក់នៅតំបន់បឹងតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ដែលសកម្មភាពនេះមិនមានការត្រួតពិនិត្យឲ្យត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសនោះឡើយ។ ប្រជាពលរដ្ឋខ្សឹបថា វាជាការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានក្រុងដូនកែវ ដឹកនាំដោយលោកកង អាណាន់ ជាមួយពួកឈ្មួញ។ បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ប៉ុន្តែដំណើរការ កកាយយកអាចម៍ ដីនេះមិនអាចរាំងស្ទះនោះឡើយ។
ប្រភពរាយការណ៍ថា ថៅកែគ្រឿងចក្ររកស៊ីជីកកកាយអាចមន៍ដីលក់ កំពុងញាប់ដៃញាប់ជើងក្នុងរបររបស់ខ្លួនលើដីបឹងរបស់រដ្ឋ ដោយសំអាងមានអាជ្ញាប័ណ១សន្លឹកដែលអះអាងថា អាជ្ញាធរចេញឲ្យខ្លួនសម្រាប់កាយយកអាចដីលក់។ ប្រភពផ្ទៃមួយទម្លាយថា អាចជាការបើក ភ្លើងខៀវពីអាជ្ញារធរក្រុងដូនកែវលោកកង អាណាន់ និងមន្ត្រីជំនាញខេត្តតាកែវ មែន ហើយមើលទៅ ទើបធ្វើឲ្យឈ្មួញរកស៊ីកាយអាចមន៍ដីលក់ កំពុងសម្រុកនាំគ្រឿង ចក្រចូលជីកកកាយផ្ទៃដីបឹងតាកែវ ជាច្រើនគ្រឿងច្រើនក្រុមហ៊ុន។ ជាក់ស្តែង មានថៅកែគ្រឿងចក្រម្នាក់ដែល គេស្គាល់ថា ឈ្មោះ វឿន ពៅ ហៅ វឿន កំពុងយកគ្រឿង ចក្រចូលកាយដីបឹងដឹកលក់យ៉ាងអាណាធិបតេយ្យស្ទើរ តែក្លាយជាជារណ្តៅគ្រប់ផ្លោងទៅហើយ នៅចំណុចភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋរឿងឈ្មូញដឹកដីបង្កផល់ប៉ះពាល់ការរស់នៅពួកគាត់ និងស្នើទៅអាជ្ញាធរជួយពិនិត្យមើល ស្រាប់តែមានសំណេរលើបណ្តាញសង្គមហ្វេសប៊ុក១ដែលគេដឹងថា ជាមន្ត្រីបម្រើការនៅសាលា ក្រុងដូនកែវផងនោះ លើកឡើងថា” បើជួលគ្រឿងចក្រមកជីកដើម្បីស្តារបឹងគឺត្រូវចំណាយលុយ បើបានគ្រឿង ចក្រមកជីកស្តារបឹង ហើយរក្សាទឹកទុកដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋនារដូវប្រាំងគឺល្អណាស់ ឥឡូវនេះបងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតទឹកស្រោច ស្រពស្រូវប្រាំងរបស់គាត់។ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងបានខិតខំប្រឹងប្រែងផ្តល់ប្រេងម៉ាស៊ីនដើម្បីបូមទឹកស្រោចស្រពស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋ តើលោកអ្នកកាសែតមានផ្សព្វផ្សាយដែរឬទេ”។
តាមសំណេរខាងលើនេះ មើលទៅហាក់ដូចជាអាជ្ញាធរពាក់ព័ន្ធគិតគូរខ្លាំងណាស់ពីប្រជាពលរដ្ឋ តែសូម អស់ លោកជំនាញពាក់ព័ន្ធចុះទៅពិនិត្យទីតាំងដែលខ្លួនចេញអាជ្ញាប័ណឲ្យឈ្មួញធ្វើអាជីវកម្មផងព្រោះថា មិនដូចការ ស្តារបឹងស្តុកទឺកនោះទេ កាយយកដីដុំៗដូចជារណ្តៅបាយខុមនិងជ្រៅៗទៀតផង។ ប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ បើសិនជាចេញច្បាប់ឲ្យគេកាយដីលក់ (ដែលអស់លោកថា ស្តារបឹងនោះ) មេត្តាប្រាប់ក្រុមគ្រឿងចក្រទាំងអស់នុះផង កុំបើកបរលឿនៗពេក ពេលដឹកដីលក់មេត្តាគ្របផង កុំឲ្យធ្លាក់ដីពេញផ្លូវ ព្រោះអាច បង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត៕