ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយជំនាញជលផល ចុះ​កម្ទេច​បទល្មើស​នេសាទចំនួន​ ៤​កន្លែង នៅខេត្តបាត់ដំបង

(បាត់ដំបង​) ៖ ទី​តាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ចំនួន​ ០៤​ កន្លែង ដែល​ស្ថិត​ក្នុង​តំបន់​ «​អតីត​ដែន​ឡូ​ត៍​​នេសាទ​លេខ​១» ត្រូវ​បាន​មន្ត្រី​កម្លាំង​ជលផល ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ផង​ ចុះ​ទៅ​កាប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី២៧ ខែមក​រា ឆ្នាំ២០២៤ ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ។ កម្លាំង​ចុះ​បង្ក្រាប​ បានឱ្យដឹង​ថា កម្លាំង​ចម្រុះ​របស់​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​ទៅ​កាន់​តំបន់​ «​អតីត​ដែន​ឡូ​ត៍​នេសាទ​លេខ​១» ដោយបាន​កាប់​បំផ្លាញឧ​បករ​ណ៍​​នេសាទ​ខុសច្បាប់ ​ចំនួន​ ០៤ ​ទីតាំង​ ។ ប្រភព​ដដែល ​បាន​ឱ្យ​​ដឹង​ទៀត​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​ចម្រុះ​បាន​កាប់​បំផ្លាញ​ចោល​រួម​មាន៖ សាច់​ស្បៃ​មង​ ប្រវែង ​២.៣០០ ​ម៉ែត្រ បង្គោល​ឈើ​ជាង​ ៨០០​ ដើម ឡុ​ក​ចាប់​ត្រី​ ចំនួន​ ០៩ និង​ព្រ​លែង​កូន​ត្រី​ជា​ច្រើន​គីឡូក្រាម​ចូល​ទឹក​វិញ តែ​មុខសញ្ញា​ជន​ប្រព្រឹត្ត សមត្ថកិច្ច​ហាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។ ​មានការ​កត់សម្គាល់​ដែរ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ទៅ​ប្រចាំការ​នៅ​តំបន់​ទន្លេសាប​តែ​ម្ដង ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ ។ ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​តែង​ចុះ​បង្ក្រាប​បទល្មើស​នេះ​ស្ទើរ​រាល់ថ្ងៃ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដក​ហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ខណៈដែលកម្លាំងការិយាល័យ​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍ ក្នុងការឃាត់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍

(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម និងលោកមេឃុំខ្សែត្រ ចុះមកដោះស្រាយ ឱ្យក្រុមអាជីវករដឹកដីស្រោចទឹកជាប្រចាំទើបអនុញ្ញាត ឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។ បើតាមអាជ្ញាធរឃុំខ្សែត្រ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដឹកដីជាច្រើន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៍ដីលក់ ហើយបានដឹកដី ទៅចាក់ឱ្យក្រុមហ៊ុន នៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អាជ្ញាធរ បន្ថែមថា ក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្មពី រដ្ឋបាលឃុំខ្សែត្រ រួចហើយ […]

ព័ត៌មានសន្តិសុខសង្គម

ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបានជាង ៤ម៉ឺនតោន បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ១ពាន់តោន

(កំពង់ឆ្នាំង) ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយសម្បូរត្រី ដោយសារតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង ០៤ ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។ លោក លី ឡា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបាន ចំនួន ៤១.១៦៥ តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង ចំនួន ១.០០០ តោន ។ លោកនាយខណ្ឌ បានបញ្ជាក់ថា ការកើនឡើងនៃផលត្រីនេះ ដោយកត្តាធម្មជាតិ និងបទល្មើសមានការថយចុះ ។ លោក លី ឡា បានឱ្យដឹងទៀតថា កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរឿងញៀនជាង ១តោន ទៅតុលាការ

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីបន្តនីតិវិធីតាមច្បាប់ ។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) -នឹងសម្ភារៈមួយចំនួនទៀត បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មកផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងបាន ៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការ

(ភ្នំពេញ) ៖ រយៈពេល៣សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ យោងតាមការបញ្ជាក់ពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ក្រាបទាំង ៤៣ទីតាំងនេះ មានមនុស្ស ៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៤នាក់ និងរកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម នៅខេត្តកំពត

(កំពត) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពត បានប្រើរយ:ពេល ០២ ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្ថិតក្នុងបណ្តាញបក្ខពួកតែមួយ និងដកហូតគ្រឿងញៀនបានជិត ០៣ គីឡូក្រាម ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីចែកចាយគ្រឿងញៀនក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានបញ្ជាដល់លោកវរសេនីយ៍ឯក ទឹម សុភាព ឱ្យចុះស៊ើបអង្កេត ស្រាវជ្រាវ និងដាក់កម្លាំងឃ្លាំមើលភ្លាមៗ ។ មិនយូរប៉ុន្មាន ស្រាប់តែឃើញជនសង្ស័យម្នាក់ មកចែកចាយនៅចំណុចផ្លូវបេតុងក្នុងភូមិសុវណ្ណសាគរ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាមួយគ្រឿងញៀន ០១ កញ្ចប់ ។ ប្រភពដដែល បានបញ្ជាក់ថា តាមរយ:ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏ឈានទៅរកឃើញបក្ខពួកចំនួន ០២ នាក់ បន្ថែមទៀត គឺម្នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០១ ៖ ៣០ នាទី […]

ព័ត៌មានសន្តិសុខសង្គម

រកឃើញបង្គាចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម នៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មន្ត្រី ក​.​ប​.​ប​. រក​ឃើញ​បង្គា​មាន​ចាក់​សារធាតុ​ចាហួយ​ ចំនួន​ ១៦០ គីឡូក្រាម ហើយ​ត្រូវ​បាន​មន្ត្រី​ដកហូត និង​យក​ទៅ​បំផ្លាញ​ចោល ។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋានការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ បាន​បង្ហោះ​នា​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ២០២៤ នេះ ។ នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ មន្ត្រី​ស៊ើបអង្កេត​/​អធិការកិច្ច​ម្ហូបអាហារ​នៃ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ និង​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ដែនដី​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក និង​ចែកចាយ ផលិតផល​គ្រឿង​សមុទ្រ មាន់​ខ្មៅ​បង្កក ព្រុយ​ត្រី​សាល​ម៉ុ​ន ។​ល​។ ករណីខាងលើនេះដែរ មានចំនួន ០១ ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម ។ យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យ នៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន ០៤ កេស ស្មើនឹង […]

ព័ត៌មានសន្តិសុខសង្គម

តុលាការ សម្រេចចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាផ្លូវការពីបទ «ទ្វេរពន្ធភាព»

(កំពង់ស្ពឺ) ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវហើយ ពីបទ «ទ្វេរពន្ធភាព» បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានឱ្យដឹងនៅថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ដោយបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា៤ និង៩ នៃច្បាប់ឯកពន្ធភាព។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ពន្លឿនសកម្មភាពក្រុមជាងជួសជុលស្ពានបាឡេ ២ខ្សែ ដែលរងការខូចខាតដើម្បីជាប្រយោជន៍ពលរដ្ឋជាច្រើនពាន់គ្រួសារ

(ស្ទឹងត្រែង) ៖ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ស្ពានបាឡេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឃុំអូររៃ និងឃុំកាំងចាម ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ចំពោះការខកខានមិនបានបានប្រើប្រាស់ស្ពានខាងលើក្នុងរយៈពេលខ្លីបំផុត ដែលខណៈពេលនេះអាជ្ញាធរស្រុក កំពុងជំរុញក្រុមជាង ឱ្យញាប់ដៃជើងក្នុងការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ជៀសការរាំងស្ទះការធ្វើដំណើររបស់បងប្អូន ។ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យថា ស្ពានបាឡេដែលរងការខូចខាតខាងលើ មានចំនួន ០២ ខ្សែ ដែលមានប្រវែងសរុបជិត ៦០ ម៉ែត្រ ត្រង់ចំណុចអូរល្វារ និងអូរកំបោរ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកអភិបាលស្រុក បានបន្តថា ខណៈស្ពានកំពុងជួសជុល គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ តែស្រុកបានធ្វើផ្លូវបណ្ដោះអាសន្នមួយ ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លងកាត់រួចហើយ ។ លោកអភិបាលស្រុក បានបន្តឱ្យដឹងទៀតថា ស្ពានខាងលើមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកកសិផលផ្សេងៗដែលពួកគាត់ធ្វើបាន មកកាន់ទីផ្សារ ដូច្នេះអាជ្ញារស្រុកបានចុះជំរុញក្រុមជាង និងធ្វើការអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជនថែមទៀតផងដែរ ដើម្បីដំណើរការឱ្យបានឆាប់ហើយរួចរាល់ ៕