ស្វាយរៀង ៖ នគរបាលក្រុងបាវិត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់។ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីផ្សាតាពៅស្ថិតក្នុងភូមិបាវិតតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២ស្រី០១នាក់។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ៥២៨.៥៥ក្រាម – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម -ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ០.២០ ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម) – […]
ព័ត៌មានសន្តិសុខសង្គម
រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច
(ព្រៃវែង) ៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាផ្លូវថ្នល់។ […]
បង្ក្រាបក្មេងទំនើង និងប្រើប្រាស់ជួញដូរគ្រឿងញៀន និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង) ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ។ យោងតាម លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានចុះដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញា ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង កន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៥នាក់ ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូចំនួន ៩គ្រឿង ដែលគេយកមកបញ្ចាំ ។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ឱ្យដឹងបន្ថែមថា ចំពោះម៉ូតូ ដែលត្រូវបានយកទៅបញ្ចាំទាំងអស់នោះ ប្រសិនបើម្ចាស់មានឯកសារគ្រប់គ្រាន់ សូមមកទទួលយកម៉ូតូវិញនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ ចំពោះការចុះបង្ក្រាបបទល្មើសការជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកសីបញ្ចាំម៉ូតូខុសច្បាប់ គឺជាករណីដែលគេកម្របានឃើញបំផុត ដែលដឹកនាំបង្ក្រាបផ្ទាល់ […]
អាគារអនឡាញក្នុងក្រុងប៉ោយប៉ែតក្រៅតំបន់កាស៊ីណូច្រើនទីតាំងផ្សេងៗគ្នា មានទីតាំងសង្កាត់ផ្សារកណ្ដាលម្ដុំក្រោយស្តស្តង់តាងួន ស្តង់ពេជ្រភូមិគីឡូម៉ែត្រលេខ៤ ផ្សាររ៉ា ភូមិប្រជាធម្មមណ្ឌល១ដល់មណ្ឌល៥ ដើមចាន់គឺរី ដំណក់ទឹកចំណុចក្បែរផ្សារអគ្គ ហើយទីតាំងជិតវត្តត្រាច គ្រីស្ទាល់07 សែនផាលេស ទីតាំងបុរីសានហូ ។ល។
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ (ក្រុងប៉ោយប៉ែត) ៖ ប្រជាពលរដ្ឋបានឱ្យដឹងថា អាគារដែលគេបិទទ្វារជិតៗ លាបថ្នាំពណ៌ខ្មៅទាំងនោះភាគច្រើនគឺជាទីតាំងអនឡាញខុសច្បាប់ ជាការបើកដៃដោយក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ឬយ៉ាងណា? ។ ពលរដ្ឋលើកឡើងថា នៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះរហូតដល់អូរល្ហុង ដែលគ្រប់គ្រងដោយវីរៈការពារព្រំដែនគោក បើកដៃឱ្យជនជាតិថៃ ចិន ចេញចូលមកទឹកដីក្រុងប៉ោយប៉ែត ដើម្បីបម្រើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត ។ តើលោកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានបានដឹងទេ តើលោកអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល មានបានដឹងទេករណីខាងលើនេះទេ ? សូមលោកស្នងការ លោក សិទ្ធ ឡោះ មេត្តាមានវិធានការទាន់ពេលវេលាផងទាន សូមលោក បោន ប៊ិន ពិនិត្យមើលករណីខាងលើនេះផងទាន ។ ប្រភពពលរដ្ឋ លើកឡើងថា តាមខារ៉ាអូខេ គេសង្កេតឃើញមានការប្រើប្រាស់គ្រឿងញៀន ថ្នាំក្រវី ខេ […]
ព័ត៌មានបឋម អាគារអនឡាញរីករាលដាលពាសពេញក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបានឱ្យដឹងថាអាគារដែលគេបិទទ្វាជិតៗលាបថ្នាំពពណ៌ខ្មៅទាំងនោះភាគច្រើនគឺជាទីតាំងអនឡាញខុសច្បាប់ជាការបើកដៃដោយក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ឬយ៉ាងណា?
ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ (ក្រុងប៉ោយប៉ែត) ៖ ពលរដ្ឋលើកឡើងថានៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះរហួតដល់អូរល្ហុងដែលគ្រប់គ្រងដោយវិរះការពារព្រំដែន បើកដៃអោយជនជាតិថៃ ចិន ចេញចូលមកទឹកដីក្រុងប៉ោយប៉ែតដើម្បីបំរើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត សូមលោកអភិបាលខេត្តបន្ទាយមានជ័យ ជួយពិនិត្យមើលផងទាន តើលោកអភិបាលក្រុងប៉ោយប៉ែត លោកមានបានដឹងទេករណីខាងលើនេះសូមលោកស្នងការមេត្តាមានវិធានការទាន់ពេលវេលាផងទាន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានអង្គភាពសារព័ត៌មានប្រប្រទេសថៃបានធ្វើការចុះផ្សាយពាក់ព័ន្ធពីករណីការហូរចូលមនុស្សខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ៕
ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីលួចរថយន្ដ ២គ្រឿង ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត ២គ្រឿង ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ថា ជនសង្ស័យមានឈ្មោះ ZHANG JUN អាយុ ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ។ របាយការណ៍ បានបន្ថែមថា កាលពីថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា ជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ថ្ងៃទី៨ ខែកញ្ញា […]
ខ្យល់ព្យុះទីហ្វុងកំណាចយ៉ាហ្គី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម
វៀតណាម ៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្គី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី បានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ បង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាង នំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស ។ បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើន បើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្គី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះ ដើមឈើជាច្រើនពាន់ដើមរលំបាក់ និងបង្កវិនាសកម្មដល់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំទៀត ។ តាមការស្មានជាជំហានដំបូងចេញពីរដ្ឋាភិបាលវៀតណាមនៅក្នុងរង្វង់មួយសប្តាហ៍កន្លងមក វិនាសកម្មដែលបង្កឡើងដោយសារតែខ្យល់ព្យុះ និងរអិលបាក់ដី បណ្តាលឱ្យស្លាប់មនុស្ស ២១នាក់ និងរងរបួស ២២៩នាក់ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស ២០នាក់ ផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីន ក៏ត្រូវគេអះអាងថា រងគ្រោះដោយសារតែមហន្តរាយធម្មជាតិនេះដែរ ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឯណោះវិញ បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងទីក្រុងហៃហ្វុង ជាទីប្រជុំជនមួយ ស្ថិតនៅតាមបណ្តោយមាត់សមុទ្ររបស់ប្រទេសវៀតណាម មានពលរដ្ឋរស់នៅប្រមាណជា ២លាននាក់ ដែលសំបូរទៅដោយរោងចក្រ […]
រដ្ឋបាលជលផលខេត្តកណ្ដាល បង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត ១តោន គ្មានវិញ្ញាបនបត្រច្បាស់លាស់
រដ្ឋបាលជលផលខេត្តកណ្ដាល ចាប់បានរថយន្ត ១គ្រឿង ដឹកបង្កងខុសច្បាប់ ទម្ងន់ជិត ១តោន ដែលនាំចូលមកពីក្រៅប្រទេស ពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូលច្បាស់លាស់ ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ តាមការបញ្ជាក់ពី លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះថា លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកចុះដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងអាវុធហត្ថ ធ្វើការឃាត់រថយន្ត ១គ្រឿង ដែលមានពាក់ផ្លាកលេខ ភ្នំពេញ 3G-5776 ដឹកបង្កងខុសច្បាប់ចំនួន ២៦ធុង ស្មើនឹងទម្ងន់ជិត ១តោន ។ លោក ហេង សុភារិទ្ធ បន្តថា ចំពោះការឃាត់នេះដែរ មកពីម្ចាស់រថយន្តមិនព្រមសហការគ្នាជាមួយសមត្ថកិច្ច ដោយកន្លងមក មន្ត្រីជំនាញ ក៏ធ្លាប់បានធ្វើការណែនាំច្រើនសារមកហើយ ប៉ុន្តែម្ចាស់បង្កង និងម្ចាស់រថយន្ត នៅតែរឹងទទឹង […]
បញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ប្រហារ បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ
(ភ្នំពេញ) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារ បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់ ។ គួរឱ្យដឹងដែរថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្ត ២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារគ្នា បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស (ជនជាតិចិន) ។ ជនរងគ្រោះដែលស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ […]
ចំណងជើង
ក្រុមហ៊ុនហេង បូរី ដែលល្បីខាងដេញថ្លៃមូលនិធិឃុំសង្កាត់ក្រឡុកក្រឆា ក្នងុទឹកដីស្រុក បន្ទាយមាស ស្រុកកំពង់ត្រឡាច ស្រុកជុំគិរី នៅតែបន្តបានគម្រោងយកមកធ្វើទោះតែដេញថ្លៃតំលៃទាបយ៉ាងណា ដែលមហាជនមើលឃើញថាមិនគោរពគោលការណ៌ ក្នុងការដេញថ្លៃយ៉ាងណានោះ នៅតែមានឈ្មោះធ្វើដដែលៗ ស្ទើរគ្រប់ឃុំ តើលោកនាយកទីចាត់ការផែនការវិនិយោគខេត្រកំពត លោក ថឹង មិនា ហាក់មើលរំលងឬជាខ្សែស្រឡាយ ទើបលោកមើលមិនឃើញអំពីចំណុចខុសឆ្គងរបស់ក្រុមហ៊ុននោះ ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អ្នកសារព័ត៌មានអង្គភាពSTD News 24h បានចុះទៅដល់ភូមិព្រៃវេង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បានឃើញក្រុមហ៊ុនពីផ្សេងគ្នា មានក្រុមហ៊ុន ហេង បូរី និងក្រុមហ៊ុន លោក យឺ តេងលី កំពុងស្ថាបនាផ្លូវបេតុងមូលនីធិឃុំសង្កាត់ពីរខែ្សផ្សេងគ្នា ហាក់មិនត្រូវតាមស្ដង់ដារបច្ចេកទេសកំណត់ ស្ថិតនៅភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត អ្នកសារព័ត៌មានបានទំនាក់ទំនងសាកសួរផ្នែកបច្ចេកទេស វិស្វករសំណង់ជំនាញផ្លូវថ្នល់ […]