នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG (ចារូដា តុនផ្រាង) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ព័ត៌មានសន្តិសុខសង្គម
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿងធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ចំនួន៧នាក់
(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។ លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖ ១៖ ឈ្មោះ LI […]
បង្ក្រាបជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ
(ស្វាយរៀង) ៖ បង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម, ជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ រហូតទទួលបានជោគជ័យ ។ គួរឱ្យដឹងដែរថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ខណៈពេលដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចក៏ដេញតាមចាប់បាន […]
ទូកនេសាទត្រីខុសច្បាប់ ១គ្រឿង របស់ជនជាតិវៀតណាម រំលោភចូលក្នុងទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន
(ស្វាយរៀង) ៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុចព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទះឃើញទូកនេសាទ ១គ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រី ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ច បានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាម ១គ្រឿង ដោយមានការសហការពីលោកនាយ នាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយ នាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានបង្រ្កាបបាន រួមមាន សម្ភារទូកស្មាច់ប្រវែង ៥.០៩ម៉ែត ១គ្រឿង, ម៉ាស៊ីន ១៣សេស ១គ្រឿង, អាគុយ ១២០អំពែ ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រជាក់) ។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ ។ បច្ចុប្បន្ន វត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្ត យកទៅរក្សាទុក ៕
ឆេះឡានតាក់ស៊ីនៅក្រុងបាងកក បណ្ដាលឱ្យរបួស ៥នាក់ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត
(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។ យោងតាមការសន្និដ្ឋានជាបឋម របស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។ គួរឱ្យដឹងដែរថា រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ៕
ខណ្ឌរដ្ឋបាលជលផលក្រចេះ បង្ក្រាបឧបករណ៍ឆក់ត្រី និងទូកម៉ាស៊ីន ១គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួនបាត់
ក្រចេះ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានដកហូតឧបករណ៍នេសាទឆក់ត្រី ១គ្រឿ អាគុយ40A ១គ្រឿង និងទូកម៉ាស៊ីន ១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ការដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ក្រៅពីដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន ៦មាត់លូ, របាំងណរ៉ាវ សាច់អួននីឡុង ក្រលា ៣សង់ទីម៉ែត្រ ចំនួន ៣ខ្សែ ប្រវែង ២៥០ម៉ែត្រ, លបរ៉ាវ ចំនួន […]
ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ១៣នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅលើផ្លូវជាតិលេខ៣
កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី មានក្រុមក្មេងទំនើងចំនួន១៣នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង បែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៣ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថា ធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះឱ្យខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយឱ្យសកម្មភាពរបស់ក្មេងទំនើងទាំងនោះរួចខ្លួនទេ ។ ដោយទទួលបទបញ្ជាភ្លាម លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការនគរបាលស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើតហេតុ និងសិក្សាពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់រថយន្ត ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។ ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ជាបន្តបន្ទាប់ ចំនួន ១៣នាក់ និងបានសារភាពថា […]
ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលគប់គ្រាប់បែកចូលកាស៊ីណូថ្មពេជ្រ ដោយសាររឿងទំនាស់ផ្ទៃក្នុងការរកស៊ី
កណ្តាល ៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែឆ្នៃ) និងប្រើប្រាស់នូវសារធាតុញៀន។ (សំបកគ្រាប់០៧ គ្រាប់ ,ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ០១និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក០១)។ កើតហេតុនៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះ ០១នាក់ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសស្រាល ស្មាដៃ ខាងឆ្វេង) ។ ជនសង្ស័យ ចំនួន០៦នាក់ (ឃាត់ខ្លួន០៣នាក់ គេចខ្លួន០៣នាក់) មានដូចខាងក្រោម÷ ១.ឈ្មោះ មាស អូន […]
ចាប់ខ្លួនក្មេងទំនេីងមួយក្រុម រក្សាទុកនូវផាវគ្រាប់បែក ដែលជារបស់លេងអាចបង្កគ្រោះថ្នាក់
ភ្នំពេញ៖ យុវជនមួយក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នា ដោយនៅក្នុងកែបម៉ូតូរកឃើញមាន ផាវគ្រាប់បែក ដែលជារបស់លេងដែលគ្រោះថ្នាក់បំផុត។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឭសម្លេងផ្ទុះដូចគ្រាប់កាំភ្លើង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងតំបន់កោះពេជ្រ ទើបកម្លាំងសន្តិសុខ និងសមត្ថកិច្ចធ្វើការល្បាតរកតែមិនឃើញ លុះដល់វេលាម៉ោង៩យប់ សមត្ថកិច្ចបានឃើញយុវជនមួយក្រុម ជិះម៉ូតូប្រសេចប្រសាច និងប្រមូលផ្តុំគ្នា ដោយមានការសង្ស័យ ក៏ធ្វើការឃាត់សាកសួរនាំ និងឆែកមើលក្នុងកែបម៉ូតូរបស់ក្រុមយុវជនទាំងនោះ។ បន្ទាប់ពីឆែកឆេរួច សមត្ថកិច្ចបានរកឃើញ ផាវគ្រាប់បែកមួយកញ្ចប់ធំ នៅក្នុងកែបម៉ូតូ Suzuki Nex ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 1KT-1965 របស់ក្រុមយុវជនទាំងនោះ ក៏ធ្វើការឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ភ្លាមៗតែម្តង។ សូមបញ្ជាក់ថា ផាវមួយប្រភេទនេះ ជារបស់លេងដែលគ្រោះថ្នាក់បំផុត អាចបង្កឱ្យមានស្នាមរបួសធ្ងន់ធ្ងរ និងឈានដល់ពិការ ថែមទៀតផង។ ចំណែកក្រុមយុវជននេះ ក៏ស្ថិតនៅក្នុងការសង្ស័យជាក្រុមដែលនាំគ្នាលេងគប់ផាវនេះនៅក្នុងកោះពេជ្រដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះថែមទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនក្រុមយុវជនទាំងនោះទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងធ្វើការអប់រំណែនាំ […]
មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង
មន្ត្រីសង្កាត់ នៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ី ទាញកាំបិតចាក់ បណ្ដាលឱ្យរងរបួស នៅពេលចុះទៅហាមឃាត់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាង នៅពេលយប់ជ្រៅ ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ៖ ៥០ នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាអង្គុយផឹកស៊ី និងចាក់ធុងបាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ធ្វើឱ្យពលរដ្ឋនៅក្បែរនោះសម្រាកមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជា្ញធរមូលដ្ឋាន ដើម្បីជួយចុះអន្តរាគមន៍ ។ ខណៈដែលអាជ្ញាធរចុះមកដល់ និងបានណែនាំ បែរជាក្រុមមនុស្សប្រុសស្រីទាំងនោះ ស្រែកជេរទៅកាន់អាជ្ញាធរ និងបានយកកាំបិតចាក់ទៅលើមន្ត្រីអាជ្ញាធរសង្កាត់ម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីបង្កហិង្សា រហូតមានរបួសស្នាមលើមន្ត្រីអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ យកមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវីធីច្បាប់ ៕