គាស់ហាងយកទូរស័ព្ទមិនទាន់បាន១ថ្ងៃត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនទាំងសំបុកព្រមទាំងថ្នាំញៀន
ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៥ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៦និង៣០នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ១/ ឈ្មោះ ឃុត ប្រុសម៉ឺន ហៅតុក ភេទប្រុស អាយុ ១៨ឆ្នាំ…