Month: February 2024

បង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួន ២ទីតាំង នៅខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ ចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។ សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាប និងដកហូតបាន រួមមាន៖ ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ ២.បង្គោល ចំនួន…

ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖ ១-ខេត្តព្រៃវែង៖…

ប្រជាពលរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម

(ត្បូងឃ្មុំ) ៖ ពិធីចាប់ត្រីនៅបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តិទៅតាមការគ្រោងទុក ក្នុងឆ្នាំ២០២៤ នេះ ពោលគឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពិធីនេះបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ។ ឆ្នាំ២០២៤ នេះ ក៏មិនខុសឆ្នាំមុនៗដែរ គឺមានប្រជាពលរដ្ឋមកចូលរួមចាប់ត្រីតាមបែបប្រពៃណីបុរាណរាប់ពាន់នាក់ ខណៈគ្រាន់តែព្រះអាទិត្យរះឡើងគឺមានបងប្អូនប្រជាពលរដ្ឋមករង់ចាំយ៉ាងច្រើនកុះករ ដើម្បីត្រៀមចាប់ត្រី ជាមួយឧបករ ដូចជាអង្រុត ឈ្នៀង ត្រក់ ក្អក ។ល ។ ជាមួយការចូលរួមយ៉ាងសប្បាយរីករាយនេះឯកឧត្តមបណ្ឌិត…

ឈាមស្រែកស្បែកហៅ! ចាប់បានឃាតកររំលោភសម្លាប់ស្ត្រីពោះធំ ៥ខែ ប្លន់យកម៉ូតូ និងទូរសព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

សមត្ថកិច្ច​ចាប់បានហើយឃាតករំលោភ​ស្ត្រី​ពោះ​ធំ ៥ ខែ សម្លាប់​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ រួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ កាលពី​វេលា​ម៉ោង​ប្រមាណ ១៣ និង ៤៥ នាទី ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៤ និង​ប្រទះ​ឃើញ​សាកសព​នៅ​វេលា​ម៉ោង ១៨ និង ៤០ នាទី ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិត​នៅ​ព្រៃ​ខាង​ជើង​ភូមិ ប្រហែល​ជាង ១…

បង្ក្រាបសាច់បង្កក​ ៤កុងតឺន័រ​ និងឃាត់ខ្លួនមនុស្ស ៥នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ មានករណីរថយន្តកុងតឺន័រ ចំនួន ០៤ គ្រឿង ដឹកជើងមាន់បង្កក ត្រូវសមត្ថកិច្ចជំនាញ ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់បាននៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ករណីឃាត់រថយន្តកុងតឺន័រខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ០៥ ៖ ៤០ នាទីល្ងាច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. ដោយមានការសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត…

You missed