ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន JETOUR CAMBODIA និងលោកជំទាវ ហេង ចិន្តា ដោយមានការរួមចំណែកពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងដៃគូសហការ បានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពដែលមានចិត្តក្លាហានក្នុងបេសកកម្មការពារជាតិ។

កាលពីថ្ងៃទី09 ខែសីហា ឆ្នាំ2025 ក្រុមការងារ ក្រុមហ៊ុន JETOUR CAMBODIA បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីប្រគល់សម្ភារៈចាំបាច់ និងវត្ថុប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការការពារសុខភាព រួមមាន៖

សម្ភារៈសម្រាប់វីរកងទ័ព

• ម៉ាស៊ីនភ្លើង ៨០kva ចំនួន ១គ្រឿង

• ដបទឹក ១លីត្រ សម្រាប់ផ្ទុកតាមខ្លួន ចំនួន ៥០០ដប

• ម៉ាស់ការពារសារធាតុគីមី ចំនួន ៥០០ម៉ាស់

• ចង្រ្កាននិងហ្គាស ចំនួន ១០០ឈុត

• ស្រ្ពាយបាញ់ការពារមូស ចំនួន ២០០ដប

• ប្រេងខ្យល់ ចំនួន ១០០ដប

• គ្រាប់ជី ចំនួន ៥០គីឡូក្រាម

• ស្រោមដៃការពារមុតដែក ចំនួន ២០០គូ

សម្ភារៈសម្រាប់ជនភៀសសឹក

• ទឹកក្រូច ចំនួន ១៥០កេស

•មីជាតិ ចំនួន ១៥០កេស

• ខោអាវ មនុស្សចាស់ និងកុមារ

ចំនួនសរុប ៣,000 សម្រាប់

ប្រមាណទឹកប្រាក់សរុប៖ ជាង ៣0,000 ដុល្លារអាមេរិក។ សកម្មភាពទាំងនេះ គឺជាសកម្មភាពជួយសកម្មមួយរបស់ ក្រុមហ៊ុន Jetour Cambodia ក្នុងគ្រាជួបទុក្ខលំបាក់ និងក៏ជាសកម្មភាពមួយក្នុងសកម្មភាពជួយសង្គមជាច្រើនកន្លងមកដែរ Jetour Cambodia បានធ្វើ។

ពួកយើងពិតជាមានមោទនភាព ដែលកើតជាប្រជាជនខ្មែរ ៕


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed