ព័ត៌មានសន្តិសុខសង្គម

ព័ត៌មានបឋម អាគារអនឡាញរីករាលដាលពាសពេញក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបានឱ្យដឹងថាអាគារដែលគេបិទទ្វាជិតៗលាបថ្នាំពពណ៌ខ្មៅទាំងនោះភាគច្រើនគឺជាទីតាំងអនឡាញខុសច្បាប់ជាការបើកដៃដោយក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ឬយ៉ាងណា?

ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

(ក្រុងប៉ោយប៉ែត) ៖ ពលរដ្ឋលើកឡើងថានៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះរហួតដល់អូរល្ហុងដែលគ្រប់គ្រងដោយវិរះការពារព្រំដែន បើកដៃអោយជនជាតិថៃ ចិន ចេញចូលមកទឹកដីក្រុងប៉ោយប៉ែតដើម្បីបំរើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត

សូមលោកអភិបាលខេត្តបន្ទាយមានជ័យ ជួយពិនិត្យមើលផងទាន តើលោកអភិបាលក្រុងប៉ោយប៉ែត លោកមានបានដឹងទេករណីខាងលើនេះសូមលោកស្នងការមេត្តាមានវិធានការទាន់ពេលវេលាផងទាន ។

ដោយឡែកកាលពីពេលថ្មីៗនេះមានអង្គភាពសារព័ត៌មានប្រប្រទេសថៃបានធ្វើការចុះផ្សាយពាក់ព័ន្ធពីករណីការហូរចូលមនុស្សខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *