ចេញផ្សាយដោយ
DTD NEWS ONLINE
www.sknews24online.com
ថ្ងៃទី ២៤.១២.២០២៣
ការិយាល័យ.0885003800/015832583
សកម្មភាពភាពកាយដីភ្នំជាប់និងចង្កេះភ្នំ របស់ ឈ្មោះ ឡូឡា ( រហ័សនាម) នៅថ្ងៃទី ២៤.១២.២៣ ក្រុមកាងារបានចុះទៅដល់ទីតាំងពីកន្លែងជាប់គ្នា 1ស្ដិតនៅក្រោយសាលាបឋមសិក្សា ពោរោង ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស
នៅជាប់និងកង្កេះភ្នំកាយរួងចូលដល់ផ្ទៃនៃភ្នំ តែសកម្មភាពនៅថ្ងៃដដែលអង្គភាពយើងមិនបានឃើញគ្រឿងចក្រកំពុងកាយនោះទេ តែដាននៅថ្មីនៅឡើយតាមរូបភាពខាងក្រោម ។
ប្រភពបង្ហើបថាក្រោយពេលឃើញសារព័ត៌មានក្នុងស្រុផ្សាយមកទើបគេយកគ្រឿងក្រចេញ ហើយមកកាយនិងទីតាំងជាប់គ្នានៅជាប់ជើងភ្នំបំណងយកដីលក់ អាចនិងធ្វើជាអាជីវកម្មបំលែងផ្សេងៗ ដូចជាអាចនិងកាយអោយជ្រៅអាចនិងធ្វើអាជីវកម្មខ្សាច់ពីព្រោះដីនៅទីនោះឃើញមានខ្សាច់ច្រើន ។
តើលោកមេឃុំ និងមន្រ្តីជំនាញរ៉ែថាមពលមានបានឃើញដែរទេ ឬលោកលើកដៃបាំងភ្នែក ឬកន្លេលធំបន្លំដេក ក្រុមការងារយើងបានជួបនិងម្ចាស់ផ្ទាល់ដើម្បីសុំការបំភ្លឺ តែលោកមិនបាននិយាយជាមួយនិងអង្គភាពយើងខ្ញុំដោយស្រូលនោះទេ ដោយប្រើពាក្យអសររោះគ្មានក្រមសិលធម៌ ឆ្លើយថាអត់ដឹងកន្លែងអាណាទេ ហើយថតរថយន្ត និងថតរូបក្រុមកាងារយើង រួចក៌ដេញអោយក្រុមកាងារ យកឡានចេញទើសឡាន គេចូលដឹកដី កាយវិការសំដីគ្មានសិលធម៏បែបនេះ តើលោកអាងអំណាចអាងស្បែកខ្លាឬតោនៅពីក្រោយខ្នង?
តាមប្រសាសន៍របស់លោកអភិបាលស្រុកលោកបានអោយSTDដឹងនៅថ្ងៃដដែលថា ក្រុមជំនាញរ៉ែនិងស្រុកបានចុះពិនិត្យឃើញថាបានកាយលើសដីផ្លង់រឹងប្រាកតមេន ម្ចាស់ខាងលើមិនទាន់បានសុំច្បាប់រ៉ែនិងថាមពលទេមានត្រឹមស្រុក ហើយក៌បានធ្វើកិច្ចសន្យាជាមួយម្ចាស់នោះអោយបញ្ឈប់រួចរាល់ដែរ ហើយចំពោះការផាកវិន័យមន្ទីរ កំពុងអនុវត្តន៍តាមផ្លូវផ្បាប់៕
សូមមេត្តាមន្ត្រីពាក់ព័ន្ធជួយអនុវត្តន៍ ចុះពិនិត្យអោយបានត្រឹមត្រូវថាតើ ការកាយភ្នំស្រស់ៗបែបនេះតើច្បាប់ខាងណាអ្នកចេញអោយបុគ្គលចំលើយខាងលើនោះ សង្ឃឹមថានិងបន្តការផាកវិន័យចំពោះការល្មើសនិងលិខិតអនុញ្ញាតអោយបានធ្ងន់ធ្ងរផងដែរ ៕
នៅមានវគ្គបន្ត