ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរស្លុយ ឃើញអ្វីលួចហ្នឹង ឃើញគ្រឿងចក្រគេខូចទុកចោល នាំគ្នាលួចដោះដឹកតាមរ៉ឺម៉ក ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

(បាត់ដំបង) ៖ ជនសង្ស័យដៃឆើត ចំនួន ០៣ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនភ្លាមៗ ក្រោយលួចដោះយកគ្រឿង និងសម្ភារអេស្ការវ៉ាទ័រដឹកតាមរ៉ឺម៉កសណ្ដោង នៅវេលាម៉ោង ០៤ ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយនឹងវត្ថុតាងជាច្រើន ដែលក្រុមចោរចិត្តស្លុយទាំង ០៣ នាក់នេះ បម្រុងដឹកយកទៅលក់នៅកន្លែងទិញអេតចាយ ។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យទាំង ០៣ នាក់នេះ ទី១-ឈ្មោះ ផល វិចិត្រ អាយុ ៣៥ ឆ្នាំ ទី២-ឈ្មោះ ឈីវ ភិរ័ត្ន អាយុ ៣៥ ឆ្នាំ និងទី៣-ឈ្មោះ ថន ស៊ីវហេង អាយុ ១៧ ឆ្នាំ ពួកគេមានមុខរបរដើរប្រព្រឹត្តអំពើរចោរកម្ម ។ ក្រុមនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនភ្លាមៗ នៅពេលកំពុងប្រព្រឹត្តបទល្មើស ហើយថែមទាំងដកហូតវត្ថុតាងមួយចំនួនធំ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅខេត្តក្រចេះ ដោយរឹបអូសឧបករណ៍ឆក់បានជាច្រើនគ្រឿង និងឃាត់ខ្លួនម្ចាស់ឧបករណ៍ បញ្ជូនទៅតុលាការ

(ក្រចេះ) ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបងខេត្ត បានចុះបង្ក្រាបទីតាំងផលិតទិញលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីមួយកន្លែង ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់មានឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ និងរឹបអូសវត្ថុតាំងរួមមាន ឧបករណ៍ឆក់ត្រីប្រភេទស្រូប និងក្ដៅ នាំចូលពីប្រទេសចិន ចំនួន ២២ គ្រឿង និងឧបករណ៍ឆក់ត្រី (ឆក់ក្ដៅ) ចំនួន ១៥ គ្រឿង និងប្រអប់ឈើសម្រាប់កែឧបករណ៍ឆក់ត្រី ចំនួន ២៨០ ប្រអប់ផងដែរ ។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងដែរថា ចំពោះវត្ថុតាងទាំងអស់ […]

ព័ត៌មានជាតិ

ពីធីលើកកម្កល់ស្ថូបបង្ហាញផ្លូវមួយខ្សែប្រវែង ៣៥គីឡូម៉ែត្រ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ចំណាយថវិកាជីត ២លានដុល្លារ

#ចេញផ្សាយដោយ គេហទំព័រ STD NEWS ONLINE www.sknews24online.com (ស្រុកត្រាំកក់ ខេត្តតាកែវ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា សិរីធម្មសុខាភិរ័ក្ខរតន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ បណ្ឌិតសភាចារ្យ ច័ន្ទ សារុន បាននាំយកស្ទូបតម្កល់បង្ហាញ អំណោយផ្លូវមួយខ្សែ ប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកជាបួនស្តុបផ្សារអង្គតាសោម ឆ្ពោះទៅឃុំត្រពាំងក្រញូង កសាងនៅឆ្នាំ២០០៨ ចំណាយថវិកាសរុប ( ចំនួន ១.៧៤៥.១១៩ ដុល្លារ ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងគណបក្សប្រជាជន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកត្រាំកក់ ៕ ក្នុងពិធីលើកតម្កល់ស្ថូបបង្ហាញអំណោយផ្លូវមួយខ្សែប្រវែង ៣៥ គីឡូម៉ែត្រនេះ ដែលជាអំណោយដ៌ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ […]

ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្តដឹកឈើ ២គ្រឿង ដែលផ្ទុកឈើប្រណីតជិត ៥០០ដុំ បម្រុងដឹកទៅលក់នៅប្រទេសឡាវ តាមច្រកល្បៀង ទៅរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់

(ស្ទឹងត្រែង) ៖ស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការប្រគល់រថយន្តប្រភេទសាំងយ៉ុង ចំនួន ០២ គ្រឿង ទៅឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ នេះបើយោងតាមការឱ្យដឹងពីស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ បើតាមស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា រថយន្តសាំងយ៉ុង ចំនួន ០២ គ្រឿងខាងលើ បានលួចដឹកឈើចេញពីតំបន់ភូមិញ៉ឺន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះបន្តយកទៅលក់នៅប្រទេសឡាវ ។ លុះបើកដល់ចំណុចភូមិណាអូង ដែលស្ថិតនៅមិនឆ្ងាយពីព្រំដែន ក៏ត្រូវកម្លាំងនគរបាលស្ទាក់ចាប់បានតែម្តង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ លោក ថា ក្រោយពីការវាស់វែងដោយមន្ត្រីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឈើទាំង ០២ រថយន្តខាងលើ ជាប្រភេទឈើប្រណីត (ធ្នង់) និងឈើអាប្រភេទលេខ១ (កកោះ) ដែលមានចំនួន ៤៤៦ ដុំ ស្មើ ៨,១៤២ ម៉ែត្រគូប ។ ដែលបច្ចុប្បន្នទាំងរថយន្ត និងឈើ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ ជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ស.ស.ខ ក៏ដូចជាការចូលរួមចំណែកពីគ្រប់ក្រសួង-ស្ថាប័ន ដែលបានពួតដៃគ្នាអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយមនសិកា និងការទទួលខុសត្រូវខ្ពស់ ជាពិសេសជំរុញការអនុវត្តអនុសាសន៍ទាំង ៦ ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរបស់ គ.ជ.ស.ស.ខ ដើម្បីឆ្លើយតបការវិវត្តរបស់សង្គម តាមរយៈការរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអវិជ្ជមាននានា សំដៅថែរក្សាអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យកាន់តែល្អផូរផង់ថែមទៀត ។ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីហិង្សា ដោយចេតនា (វាយសម្លាប់ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦E០Z ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ០៦ នាក់ រួមមាន ៖ ទី១.ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ទី២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ទី៣.ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ទី៤.ឈ្មោះ ឃួយ ម៉ិញគាត […]

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តម្លៃស្រូវនៅខេត្តស្វាយរៀង ធ្លាក់ថ្លៃបន្តិច ប៉ុន្តែនៅតែប្រសើរជាងឆ្នាំមុនៗ ខណៈអង្ករខ្មែរត្រូវប៉ាន់លក់ដាច់នៅវៀតណាម រីឯអង្ករវៀតណាមនាំចេញក្រៅប្រទេស

(ស្វាយរៀង) ៖ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គេសង្កេតឃើញឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនោះ គឺមានកាណូតប៉ុកចាយធំៗ ២០ ទៅ ៣០ គ្រឿង ចូលមកដឹកស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពីទៅ ០៤ ពាន់ទៅ ០៥ ពាន់តោន ក្នុងមួយថ្ងៃ ខណៈស្រូវឡើងជាងឆ្នាំមុនៗ ។ បើតាម លោក គឹម សម្បត្តិ ហៅ យ៉ែង ជាឈ្មួញទិញស្រូវ នៅស្រុកកំពង់រោទិ៍ ដែលនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម នាពេលថ្មីៗនេះ បានឱ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដោយចាប់ពីស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះ តម្លៃស្រូវមាននៅតម្លៃល្អគួរសម គឺតម្លៃនៅតែខ្ពស់ ហើយឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើងដល់ផែតែម្តង ។ លោក បានបន្តទៀតថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មកនេះ ស្រូវមានការធ្លាក់ថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃស្រូវនៅតែបានថ្លៃគួរសម បើប្រៀបធៀបទៅឆ្នាំមុនៗនោះ […]

ព័ត៌មានសន្តិសុខសង្គម

រថយន្ត​យី​ឌុ​ប​ ដឹកស្រូវ​បុ​ក​គ្នា​ជាមួយ​រថយន្ត​បែន​កង់​៦ ដឹក​ខ្សាច់​ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មិនបានក្រឡាប់នោះទេ តែពេលស្ទូចទើបដាច់ទម្ពក់ដងស្ទូចក្រឡាប់ចាក់ស្រូវគរពេញដី

(ភ្នំពេញ) ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​រាប់រយ​បាវ​ ទម្ងន់​ប្រមាណ​ជាង​ ៣០​ តោន​ បាន​បុ​ក​គ្នា​ជាមួយ​រថយន្ត​បែន​កង់ ០​៦ ដឹក​ខ្សាច់ ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នា​វេលា​ទៀប​ភ្លឺ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​រថយន្ត​ទាំង​ ០២ ​គ្រឿង​ ក្រឡា​ប់​នោះ​ឡើយ ។ លុះ​ព្រឹក​ឡើង ខាង​រថយន្ត​ដឹកស្រូវ​បាន​យក​រថយន្ត​ស្ទូច​ ០១​ គ្រឿង ​ទៅ​ស្ទូច​បង្ហើប​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ដឹកស្រូវ​នោះ ដើម្បី​ប្ដូរ​ក្បាល​រថយន្ត​សណ្ដោង​ថ្មី ស្រាប់តែ​ដាច់​តម្ពក់​ដង​ស្ទូច បណ្ដាល​ឱ្យ​ក្រឡា​ប់​ចា​ក់ស្រូវ​ចោល​ពេញ​ដី​តែ​ម្ដង ។ កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ដឹកស្រូវ​ខាងលើ​នោះ​ បាន​ក្រឡា​ប់ កាលពី​វេលា​ម៉ោងជាង ០​៨ ​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹកស្រូវ​នោះ ​ក្បាល​សណ្ដោង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ពាក់​ផ្លាក​លេខ​ កំពង់ចាម 3A-6698 រីឯ​កន្ទុយ​រ៉ឺ​ម៉ក ​ពណ៌​បៃតង ​ពាក់​ផ្លាក​លេខ​ ព្រះ​សីហ​នុ​ 4A-1421 ។ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច បង្ហាញមុខជនសង្ស័យគ្រឿងញៀន ៣នាក់ រួមនឹងគ្រឿងញៀនជាង ១៦គីឡូក្រាម

(ភ្នំពេញ) ៖ កម្លាំងជំនាញ (ក៣) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា លោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ (ក៣) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូរ រក្សាទុករគ្រឿងញៀន នៅ ០២ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សមត្ថកិច្ច បានបញ្ជាក់ថា គោលដៅទី១ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ […]

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យលេបត្របាក់ផ្ទះអាជីកម្មរបស់ប្រជាពលរដ្ឋ ១ខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាង ក្នុងក្រុងបានលុង ខេត្តរតនគិរី

អគ្គិភ័យឆាបឆេះទីតាំងលក់ និងប៉ះកង់រថយន្ដមួយកន្លែង យ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៅឡើយ បានរងការខូចខាតសម្ភារអស់មួយចំនួនធំ និងបន្តរាលដាលដល់ផ្ទះលក់បាយក្បែរនោះ ខូចខាតសម្ភារអស់មួយចំនួនដែរ ។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើង នៅវេលាម៉ោង ០២ ៖ ៣០ នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ដឹងករណីអគ្គិភ័យឆេះនេះនៅឡើយទេ កំពុងស្រាវជ្រាវ ខណៈទីតាំងនេះគេបានសាងសង់សណ្ឋាគារមិនទាន់រួចរាល់នៅឡើយ ។ ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ដ ។ ក្នុងករណីនេះ អគ្គិភ័យបានលេបត្របាក់សម្ភារៈដូចជា ម៉ាស៊ីនភ្លើង ០២ គ្រឿង ទូកាហ្វេ ០១ ទូទឹកកក ០១ ម៉ាស៊ីនដកកង់ឡាន ០១ កង់ឡាន ០១ ពាន់គ្រាប់ (ថ្មី)​ និងយ៉ាន់​ឡាន​ ០១ ពាន់ ។ ចំណែកផ្ទះលក់បាយខូចខាតសម្ភារ:ដូចជា កូនក្រឡឹងឈើប្រភេទធ្នង់ […]