(ខេត្តព្រៃវេង)
យោងប្រកាសលេខ..០៤០..ប្រក..ពម ក្រសួងព័ត៌មាន
ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤
លោកយាយបានរងភាពអយុត្តិធម៌ដោយក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាលពេទ្យ ប្រើចរិតពាលខ្វះសិលធម៏ សម្ដីអត់សិលធម៏ ផ្ទុយពីច្បាប់លក្ខន្តិកៈមន្ត្រីរាជការប្រើអំណាចអាងលើលុយកាក់និងចំណេះដឹងហើយស្វះស្វែងរត់ការចង់លេបត្របាក់យកដីរបស់ម្ដាយមីងដែលខ្លួនគ្រាន់តែជាបញ្ញើក្អែកចុងក្រោយចង់សម្លាប់ដើមឈើនោះចោលទាំងរស់ ធ្វើអោយអ្នកផងលាន់មាត់ស្ដីបន្ទោសស្ទើរគ្រប់គ្នា
រឿងរ៉ាវរ៉ាំរ៉ៃវែងអន្លាយកើតការប្ដឹងផ្ដល់ដោយសារតែម្ដាយមីងមានក្ដីអាណិតអាសូរដល់ក្មួយប្រុសស្រី មកសុំស្នាក់អាស្រ័យតាំងពីឆ្នាំ២០១០ ចុងក្រោយក្មួយមានចិត្តចង់បានដីផ្ទះរបស់ម្ដាយមីងរបស់ខ្លួនដោយឃើញអត្តចរិតពាលរបស់ក្មួយប្រសារដែលតែងតែជេរប្រទេចម៉ាក់ងាយ ចាក់បាសបំប៉ោងសំឡេងធ្វើឲ្យលោកយាយទ្រាំនិងអំពើអសីលធម៌ ហើយបានលួចឃុបឃិតគ្នាជាមួយអតិតះមេភូមិ ឈ្មោះ ជិត ចក់ និងអតិតះមេឃុំឈ្មោះថឹង សំនៀង ដើម្បីកសាង សំណុំឯកសារដោយគ្មានស្នាមមេដៃលោកយាយទាំងដែលលោកយាយជាម្ដាយមីងម្ចាស់ដីពុំបានផ្ដិតមេដៃអោយនោះឡើយទើបលោកយាយសម្រេចចិត្តរត់រកផ្លូវច្បាប់និងដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តព្រៃវែងហើយបានស្នើរសុំ
ដីកាសម្រេចរក្សាការពារលេខ ៦១៩ ដស ចេញដោយសាលាដំបូងខេត្តព្រៃវែង ដែលមានលោក ចៅក្រម ស សំណាង ចុះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២
ដែលបានសម្រេចហេតុដូច្នេះ ហាមឃាត់សហកូនបំណុល ឈ្មោះវន់ ខេមរ៉ាវុធ និងប្រពន្ធឈ្មោះ ទីវ សុខា មិនអនុញ្ញាតឲ្យចេញចូល ឬស្នាក់នៅទីតាំងក្រោមផ្ទះរបស់ម្ចាស់បំណុល ដែលស្ថិតនៅលើដីភូមិទំហំ ២៦១ ម៉ែត្រការ៉េ និងមានព្រំប្រទល់ខាងជើងទល់នឹង ឈ្មោះឡាយ ប៊ុនយូរ ព្រំប្រទល់ ខាងកើតទល់នឹងដី ឈ្មោះម៉ុន សារឿន ព្រំខាងត្បូងទល់ផ្លូវកៅស៊ូ និងខាងលិចទល់នឹង ឈ្មោះ ឌឹម ផល្លីន ដែលមានទីតាំងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង និងបិទកន្លែងស្នាក់នៅហាមឃាត់រហូតដល់មានការសម្រេចសេចក្ដីផ្សេងពីនេះ និងមិនអនុញ្ញាតឲ្យលក់ ដូរ ជួល បញ្ចាំលើដីភូមិកំហំ ២៦១ម៉ែត្រការ៉េ ហើយកាលពីថ្ងៃទី 25 ខែ 5 ឆ្នាំ 2022 លោកយាយជាម មេ៉ត បានដាក់ពាក្យសុំអនុវត្តដីការសម្រេចរក្សាការពារ គោរពជូនឯកឧត្តមប្រធានសាលាដំបូងខេត្តព្រៃវែង មេត្តាជួយអនុវត្តលើខ្លឹមសារនៃការសម្រេចរក្សាការពារខាងលើនេះនោះទៅជាយ៉ាងណា?
ហើយបន្តបន្ទាប់សំណុំរឿងរដ្ឋប្បវេណីលេខ ០៩៩ ចុះថ្ងៃទី២១ ខែ០២ ឆ្នាំ២០២២ បានទៅដល់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ និងតុលាការកំពូល ហើយលោកយាយបន្តទៀតថាតុលាការកំពូលបានរុញសំណុំរឿងមកឲ្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ធ្វើការកាត់សារឡើងវិញ ដែលធ្វើឱ្យលោកយាយមានផលលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយផ្លូវចិត្ត រូមទាំងការធ្វើដំណើរ និងការចំណាយម្យ៉ាងវិញទៀតនោះដោយសារលោកយាយ មានព្រះជន្មជិត៨០ឆ្នាំទៅហើយនោះតែងតែភ្លេចភ្លាំងភ្លេចមុខភ្លេចក្រោយហើយសុខភាពមិនទៀងទាត់ម្ដងវិលមុខម្ដងឈឺនេះឈឺនោះអាការៈជាមនុស្សចាស់ លោកយាយបន្តទាំងងទឹកភ្នែកថា ពេលតុលាការកោះហៅម្ដងៗ លោកយាយតែងតែដើរសុំខ្ចីលុយគេឯង ដើម្បីជិះ ផាសអែបឡើងទៅតុលាការនៅភ្នំពេញ ដោយសារក្ដីលំបាកទាំងនេះហើយ ទើបលោកយាយពឹងអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយជំរាបជូនដល់ប្រមុខថ្នាក់ដឹកនាំកំពូលៗសូមអោយជួយលោកយាយផង
លោកយាយជាម ម៉េត សូមលើកម្រាមដៃដប់ ទទូចអង្វរសុំការអន្តរាគមន៍ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ព្រមទាំងតុលាការសាលាឧទ្ធរណ៍ និងតុលាការកំពូល សូមសម្ដេច ទ្រង់ឯកឧត្តម មេត្តាជួយអន្តរាគមន៍ ដើម្បីលោកយាយបានគ្រប់គ្រងដី និងធ្វើផ្លង់កម្មសិទ្ធ ព្រោះជាដីកេរ្ត៍មរតកម្ដាយចែកអោយតាំងតែក្រោយសម័យពលពត សម្រាប់ជាដង្ហើមចុងក្រោយរបស់លោកយាយផង
ដោយសូមអោយតុលាការ សាលាឧទ្ធរណ៍ និងតុលាការកំពូល កាត់ក្ដីអោយលោកយាយ ជាម ម៉េត ដូចតទៅ
១.សុំអោយក្មួយ ទាំងពីឈ្មោះ វន់ ខេមរ៉ាវុធ និងភរិយា ឈ្មោះ ទីវ សុខា ចាកចេញពីដីផ្ទះរបស់លោកយាយដែលមានទំហំ២៦១ ម៉ែត្រការ៉េ ដោយគ្មានលក្ខខណ្ឌ ដោយលោកយាយមិនអាចទទូលយកការសម្រេចរបស់តុលាការសាលាដំបូង និងតុលាការសាលាឧទ្ធរណ៍ដែលមានខ្លឹមសារដូចតទៅ
សេចក្ដីសម្រេចបញ្ចប់
១.តម្កល់សាលក្រមរដ្ឋប្បវេណីលេខ ១៤៣/២៤” ង “ចុះថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ របស់សាលាដំបូងខេត្តព្រៃវែងទុកជាបានការដដែល។
២.ច្រានចោលសេចក្ដីចចម្លងបណ្ដឹងឧទ្ធរណ៍លេខ ៥៣ ចុះថ្ងៃទី ០៥ខែធ្នូ ឆ្នាំ ២០២២ របស់ដើមចោទឈ្មោះជាម ម៉េត និងសេចក្ដីចម្លងបណ្ដឹងឧទ្ធរណ៍ លេខ៥៦ ចុះថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២២ របស់ចុងចម្លើយឈ្មោះវន់ ខេមរ៉ាវុធ និងឈ្មោះទីវ សុខា អ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មានតាមការលើកឡើងរបស់លោកយាយជាមម៉េត ដើម្បីជម្រាបជូនដល់ប្រមុខថ្នាក់ដឹកនាំបានជ្រាបនិងជួយផ្ដល់យុត្តិធម៌ជូនដល់លោកយាយជាម ម៉េត ក្នុងវ័យជិត៨០ឆ្នាំ វគ្គ២