ព័ត៌មានសន្តិសុខសង្គម

កម្ពុជា បណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ​តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

(ស្វាយរៀង) ៖ ជនជាតិវៀតណាមចំនួនជិត ៣០នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។

យោងតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី ២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ប្រភពបានឱ្យដឹងថា ពាក់ព័ន្ធករណីបណ្តេញជនជាតិវៀតណាមទាំង ២៤នាក់ខាងលើ គឺសមត្ថកិច្ចជំនាញបានឃាត់នាពេលកន្លងមក ខណៈដែលជនជាតិវៀតទាំងនោះ លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ដោយក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបញ្ជួនទៅប្រទេសកំណើតវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *