ព័ត៌មានជាតិ

ពីធីលើកកម្កល់ស្ថូបបង្ហាញផ្លូវមួយខ្សែប្រវែង ៣៥គីឡូម៉ែត្រ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ចំណាយថវិកាជីត ២លានដុល្លារ

#ចេញផ្សាយដោយ គេហទំព័រ STD NEWS ONLINE www.sknews24online.com

(ស្រុកត្រាំកក់ ខេត្តតាកែវ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា សិរីធម្មសុខាភិរ័ក្ខរតន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ បណ្ឌិតសភាចារ្យ ច័ន្ទ សារុន បាននាំយកស្ទូបតម្កល់បង្ហាញ អំណោយផ្លូវមួយខ្សែ ប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកជាបួនស្តុបផ្សារអង្គតាសោម ឆ្ពោះទៅឃុំត្រពាំងក្រញូង កសាងនៅឆ្នាំ២០០៨ ចំណាយថវិកាសរុប ( ចំនួន ១.៧៤៥.១១៩ ដុល្លារ ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងគណបក្សប្រជាជន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកត្រាំកក់ ៕

ក្នុងពិធីលើកតម្កល់ស្ថូបបង្ហាញអំណោយផ្លូវមួយខ្សែប្រវែង ៣៥ គីឡូម៉ែត្រនេះ ដែលជាអំណោយដ៌ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងគណបក្សប្រជាជន ក៏មានការអមដំណើរចូលរូមពីសំណាក់ លោក ហ៊ត មនោ អភិបាលរងស្រុកត្រាំកក់តំណាង លោកអភិបាលស្រុក លោក កៅ វគ្គសែល លោកក្រុមប្រឹក្សា លោកមេភូមិ និងកម្លាំងមន្ត្រីចរារចរណ៍ កម្មវិធីនេះត្រូវបានបញ្ចប់យ៉ាងរលូននៅម៉ោង ១១ ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

Leave a Reply

Your email address will not be published. Required fields are marked *