ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើន, ជនសង្ស័យ ២នាក់ ត្រូវចាប់ខ្លួន

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី ។

ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល​ពី​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់​ខ្លួន​ជនសង្ស័យ​ ចំនួន០២រូប រួមមាន៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះ​ឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយ​ខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការនីតិវិធីតាមផ្លូវច្បាប់ ។

នាយកដ្ឋាន សូ​មក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រយ័ត្ន ពីការអូស​ទាញ​របស់​ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញ ដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជាអត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួល-​ផ្ទេរ​ប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ ដោយទទួលបា​នប្រា​ក់កម្រៃ​ពីអំពើ​នោះ វាគឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធ​រ​មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *