ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការ​ដ្ឋាន​នគរបាលខណ្ឌ​ជ្រោយ​ចង្វារ​ បានឃាត់ខ្លួនក្មេងទំនើង ចំនួន ៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវ​ឃាត់ខ្លួន រួមមាន៖
១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
៣-ឈ្មោះ ស៊ឹម គីម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
៤-ឈ្មោះ កន រក្សា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សម្ភារ​ដកហូត៖ ម៉ូតូម៉ាក Fino ពណ៌ក្រហម+ខ្មៅ សេរីឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 1AD-2222, ម៉ូតូម៉ាក ស៊ុយហ្សូគីនិច ពណ៌ស សេរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-3351, ដាវដែក ដងរុំក្រណាត់កែឆ្នៃ ប្រវែង ៥០សង់ទីម៉ត្រ ចំនួន០១, ដុំថ្ម ចំនួន ២ដុំ, បារីអេឡិចត្រូនិក (វែប) ចំនួន ០១ ។

​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុង​ឃាត់ខ្លួននៅ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ជ្រោយ​ចង្វារ​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការតាម​នីតិវិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *