ដោយ #STD NEWS ONLINE
ថ្ងៃថ្ងៃច័ន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ឧសភា ឆ្នាំ២០២៤
( ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ខេត្តកំពត )
ចូលចិត្តធ្វើស្ដើងសុីក្រាស់ ផ្លូវបេតុងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហរជាសារណះ និងធ្វើខុសបច្ចេទេស លក្ខណះឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញលុយជាតិ រាប់សិបរយលានរៀលក្នុងមួយឆ្នាំៗតើមន្រ្តីថ្នាក់ដឹកនាំឃុំស្រុកខេត្ត ជំនាញបច្ចេកទេសខេត្តកំពតទាំងអស់នោះមានបានអភិវឌ្ឍន៍ចំគោលដៅដែលប្រមុខរាជរដ្ឋាភិបាលលោកចង់ដែរឬទេ?
តើជាកាពិត ដូចប្រភពលើកឡើងថា គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ របស់ឃុំកំពង់ត្រាចខាងកើត ឃុំឬស្សីស្រុកខាងលិច ឃុំប្រសាទភ្នំខ្យង
ឃើញសកម្មភាពកំពុងចាក់ផ្លូវបេតុង នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ធ្វើផ្លូវបេតុងគ្មានគុណភាពមិនក្រាលថ្មបាតចាក់បេតុងលើដី កម្ពស់ហាក់មិនបាន1តិក.កន្លះនិងចងដែកឃើញថាមិនត្រូវបច្ចេកទេសកំណត់ មេការម្នាក់មិនបានប្រាប់អ្នកកាសែតថាក្រុមហ៊ុនណាអ្នកធ្វើនោះទេ
ចំណែកអ្នកយាមដែកម្នាក់ប្រាប់អ្នកកាសែតថាមេអោយចងដែក 2តឹក3 ហ៊ុន អ្នកកាសែតមានទាក់ទងលោកស្រីលឹម លុយ មេឃកំពង់ត្រាចខាងកើត បានប្រាប់ថាដេញថ្លៃតែមិនបញ្ជាក់ថ្ងៃខែបែរជានិយាយថាកុំសួរច្រើនពេកអោយតែបានផ្លូវអោយពលរដ្ឋដើរទៅបានហើយ បិទទូរស័ព្ធ លោកមេឃុំខេត្តកំពតអោយម៉ាកៗនេះរលាយហើយថវិកាជាតិហើយផ្លូវគ្មានគុណភាព។
ចំណែកក្រុមហ៊ុន អាន់ លីណា កំពុងត្រាសសេដីធ្វើផ្លូវបេតុងប្រវេង600ម៉ែត្រ ទទឹង 4.50ម៉ែត្រ តាមការរៀបរាប់របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកំពូលមាស ឃុំឬស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ស្មៀនឃុំបានប្រាប់អ្នកសារព័ត៌មានយើងថា បានដេញថ្លៃកាលពីថ្ងៃទី ១០.ខែ ៤ ឆ្នាំ២០២៤ តើលោកបានដឹងទេថាការដាក់ដេញថ្លៃមានក្រុមហ៊ុនចូលរូមប៉ុន្មាននាក់ ហើយបានដាក់ប្រកាសលើវេបសាយរបស់ គ ជ អ ប .ដែរឬទេ លោកឆ្លើយថាខ្ញុំមិនដឹងទេខាងថ្នាក់លើ៕
ដោយឡែកនៅឃុំប្រសាទភ្នំខ្យង លោក ហ៊ុន តេង មេឃុំបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន ហេង បូរី បានដេញថ្លៃ កាលពីថ្ងៃទី ៣ ខែ ៣ ឆ្នាំ២០២៤ ឬថ្ងៃទី៣ ខែ៤ ថាចាំមិនបាន មេឃុំឆ្លើយរបៀប ឡប់លិនមិនច្បាស់លាស់ អ្នកកាសែតបានជំរាបលោកថាឃើញកាចងដែករបស់ ហេង បូរី ចងខុសបច្ចេទេស បែរជាលោកបន្តថា ក្រុមហ៊ុនណាក៌ដូចក្រុមណាដែរ គេចងដែក តែចឹងហើយ 2តឹកកន្លះ ឬ 2តឹក 6 អរពុទ្ធោអើយលោកមេឃុំ ជាម្ចាស់លទ្ធកម្មឆ្លើយឡើៗបែបនេះ
តើថវិការជាតិចំណាយចំគោលដៅដែរឬទេ ហើយគុណភាពផ្លូវមានស្តង់ដារនៅត្រង់ណាទៅលោកព្រះ
អោយតែបែបៗនេះអ្នកជំនាន់ក្រោយៗ និងរងផល់លំបាកតាមជួសជុលផ្លូវដែលខួចព្រោះគ្មានគុណភាពហើយត្រូវចំណាយថវិការជាតិឥតឈប់ឈរ
បើអស់លោកគិតតែនាំគ្នាចូលរូមបំផ្លាញថវិការជាតិចំណាយខ្ជីខ្ជា គេងប្រវ័ញលុយជាតិ តើការអភិលវឌ្ឍន៍ភូមិឃុំស្រុកខេត្តរីកចម្រើនបានទៅមុខរបៀបណា ។
ប្រមុខរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងកំណែទំរង់លើគ្រប់វិស័យប្រឹងលុបបំបាត់អំពើរពុករលួយគ្រប់បែបយ៉ាងតែអស់លោកនាំគ្នាជាន់ឈ្លឺចោល កុំព្រោះតែអាហារបីពេលនិងភាពស៊ីវិល័យរបស់អស់លោក សង្ឃឹមថាសារមួយនេះក្រសួងមហាផ្ទៃគួរតែបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់និងស៊ីជម្រៅពីព្រោះថាថវិកាជាតិដែលទម្លាក់ឲ្យមូលដ្ឋានក្រោមជាតិក្នុងមួយឆ្នាំមួយឆ្នាំរាប់រយពាន់លានរៀលដើម្បីធ្វើការអភិវឌ្ឍន៍ប៉ុន្តែថវិកាជាតិទាំងនោះដល់ដៃពលរដ្ឋតិតតួចស្ដួចស្ដើងណាស់ ៕
ភាពជាក់ស្ដែងលោកមេឃុំ បន្លំភ្នែកថ្នាក់ដឹកនាំនិងពលរដ្ឋម្ចាស់ឆ្នោត ផ្លូវមូលនិធិឃុំឆ្នាំ២០២៣ ផ្លូវទទឹងតែ៤ម៉ែត្រ បែរជាដាក់ ៦ម៉ែត្រ(ក្នុងផ្លាកកំណត់បង្ហាញ) ស្ថិតនៅភូមិភ្នំខ្សង ហើយឆ្លើយថាដាក់ច្រឡំទៅវិញនោះជាភាពមិនច្បាស់លាស់របស់ថ្នាក់ដឹកនាំមេឃុំខាងលើ ៕