ព័ត៌មានសន្តិសុខសង្គម

លោកហ៊ុន អៀង  មេឃុំវត្តអង្គខាងជើង  បានទទូលលាភសក្ការៈប៉ុន្មានលានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែអោយក្រុមហ៊ុននេះ ដេញថ្លៃតម្លៃថោកនៅតែជាប់ ហើយប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ ចុះហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល បែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែមគំរោងឆ្នាំ២០២៣នោះទៅវិញ ឬលោកចេះលេងបំភាន់ភ្នែក ដោយក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ២០២៣   វគ្គ២

ខេត្តកំពត : លោកហ៊ុន អៀង  មេឃុំវត្តអង្គខាងជើង  បានទទូលលាភសក្ការៈប៉ុន្មានលានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែអោយក្រុមហ៊ុននេះ ដេញថ្លៃតម្លៃថោកនៅតែជាប់ ហើយប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ ចុះហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល បែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែមគំរោងឆ្នាំ២០២៣នោះទៅវិញ ឬលោកចេះលេងបំភាន់ភ្នែក ដោយក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ២០២៣   វគ្គ២

ដោយ #សម្លេងអមតៈ. STD NEWS ONLINE.www.sknews24online.com
ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ជាស័កពុទ្ធសករាជ ២៥៦៧  ត្រូវនឹងថ្ងៃទី ៥ខែមេសា ឆ្នាំ ២០២៤

អ្នកសារព័ត៌មានយើង បានសុំបទសម្ភាសន៍ លោកមេឃុំ វត្តអង្គខាងជើង បាននិយាយប្រាប់ថា ក្រុមហ៊ុន ហេងបូរី កាលពីឆ្នាំ២០២៣ បានចូលរូមដេញថ្លៃក្នុងតំលៃថោកទាមបំផុត 8លាន លោកថាក្រុមហ៊ុននេះមិនបានមកចុះកុងត្រាធ្វើទេ ថាបើកបញ្ជីមើលសិន

ចុះហេតុអ្វីនៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសុំបទសម្ភាសន៍ពីលោកមេឃុំ លោកបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ក្រុមហ៊ុនដែលកំពង់សាងសង់ផ្លូវ ដែលស្ថិតនៅក្នុងភូមិស្វាយផ្អែម ថាមិនមេនក្រុមហ៊ុនហេងបុរី ធ្វើគម្រោងឆ្នាំ ២០២៤ ទេគឺធ្វើឆ្នាំ២០២៣  ទេ លោកមេឃុំខាងលើ និយាយហាក់ដូចជាភ្លេច បទសម្ភាសន៍កាលពីលេខមុន លោកបានប្រាប់សារព័ត៌មានយើងថា ក្រុមហ៊ុនហេង បូរី ចាំបើកសៀវភៅមើលសិន  ហើយក៌បាត់ឈឹងទៅ ស្រាប់នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ មានសារព័ត៌មាន( ផ្លាសញូស៍ ឡាយដោយលោក ហ៊ន) សម្ភាសន៍លោកពូម្នាក់ គាត់ថានេះជាផ្លូវសាងសង់ដោយ ហេងបូរី ទៅវិញ ហើយពលរដ្ឋម្នាក់ទៀត បានប្រាប់ថាគម្រោងនេះទឹកប្រាក់183លានរៀលនោះ  អ្នកសារព័ត៌មានព្យាយាមសុំអោយលោកមេឃុំរូបនេះបកស្រាយដើម្បីស្រាយចម្ងល់ជូនដល់ពលរដ្ឋនិងថ្នាក់ដឹកនាំបានជាប
តែលោកមិនលើកទូរស័ព្ទទៅវិញ ៕

តើជាទម្លាប់ចាក់ក្រាស់សុីស្ដើង ឬក៌ដេញតំលៃថោកទើបទទូលបានគម្រោង ចុះគុណភាពផ្លូវនៅត្រង់ណា ចុះថវិកាឃុំសង្កាត់ ក្នុងអាណត្តិរបស់លោក ចំណាយមានតម្លាភាពដែរទេ  ចម្ងល់តើ លោក ហេង បូរី បានប្រាក់មកពីណា ដើម្បីបំពេញបន្ថែមក្នុងការសាងសង់?  ក្នុងលោកនេះ គ្មានក្រុមហ៊ុនណាធ្វើផ្លូវ ដាក់ដេញថ្លៃ  ត្រឹមតែ ៨លានរៀល ដល់ពេលធ្វើចេញមកទឹក183លាន ទៅវិញ

តើលោកមេឃុំរូបនេះចេះសិល្ប៍សរសេររបាយការណ៍កុហកភូតភរ យកថវិការជាតិឬយ៉ាងណា?  ឬឃុបឃិតជាប្រព័ន្ធ ចុះថវិកាជាតិមិនរលាយទេឬ? ហេតុអីបានលោកមេឃុំនិយាយកុហកអ្នកសារព័ត៌មានម្ដងហើយជាពីដងឬលោកធ្វើដើម្បីយកលុយជាតិទៅចាយហឺហារសប្បយាយ ចិញ្ចឹមស្រីក្មេង  អ្នកសារព័ត៌មានយើងពុំអាចសមការបំភ្លឺពីលោក បូរីបានទេ ដោយទាក់ទងមិនឆ្លើយតប៕

តើលោក ឆឹង មីនា នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត ដែលទើបឡើងតំណែងថ្មីៗ តើលោកបានជ្រាបទេ ករណីក្រុមហ៊ុនហេងបូរីទទួលបានគម្រោងក្នុងតម្លៃថោកបំផុត តើគុណភាពស្តង់ដានៅត្រង់ណា ឬលោកទទួលបានលាភសក្ការៈនោះដែរ ឬអំណាច លោកហេង បូរី នោះធំជាងចៅហ្វាយខេត្តកំពតទៅទៀត ?

ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃយកចិត្តទុកដាក់បំរើសប្រជាជនជាពិសេសលោកបានគិតគួរ ធ្វើយ៉ាងម៉ែចអោយចំណាយថវិកាជាតិ អោយត្រូវទិសដៅ  និងអភិវឌ្ឍន៍ចំគោលដៅ លោកបានខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់វិស័យ ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *